World News-
ទឺប្រឹក្សារសន្តិសុខជាតិសហរដ្ឋអាមេរិក Jack Sullivan បានធ្វើទស្សនកិច្ចដោយមិនបានប្រកាសទៅកាន់ទួរគីដើម្បីជួបជាមួយសមភាគីនៅក្នុងរាជការនៃលោកប្រធានាធីបតី RecTayyip Erdogan និងបានគូសបញ្ជាក់សារជាថ្មីនូវកង្វល់ថាទីក្រុង Ankara អាចនឹងប្លុកក្នុងការរង់ចាំបន្ថែមទៀតនៃ Finland និង Sweden ចូលទៅក្នុងអង្គការ NATO។ កាលពីថ្ងៃអាទិត្យ Sullivan បានជួបជាមួយ Brahmin Kalinin ប្រធានទីប្រឹក្សារ Erdogan ដើម្បីជជែកក្នុងការបន្តគាំទ្រទីក្រុង Kyiv នៅក្នុងទំនាស់ រុស្សី-អ៊ុយក្រែននិងការរីកចំរើនក្នុងការបញ្ចូលទៅក្នុងអង្គការ NATO សំរាប Finland និង Sweden បើយោងទៅតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
ការជជែកគ្នាបានកើតមានឡើងទើបតែមួយថ្ងៃបន្ទាប់ពី Erdogan បាននិយាយសារជាថ្មីអំពីការគម្រាមកំហែងរបស់លោកថានិងរារាំងការពង្រីក NATO ដោយប្រើប្រាស់សិទ្ធវេតូរបស់ប្រទេសលោកក្នុងនាមជាសមាជិកមួយនៃសម្ព័ន្ធមិត្ត លុះត្រាណាតែប្រទេសទាំង២បន្តបំពេញលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីខែមិថុនា។ “រហូតដល់ការសន្យាត្រូវបានធ្វើចំពោះប្រទេសយើង យើងនូវតែរក្សារជំហរជាគោលការណ៍របស់យើង” មេដឹកនាំទួរគីបាននិយាយកាលពីថ្ងៃសៅរ៍។ ទីក្រុង Ankara បានទាមទារថា ទីក្រុង Helsinki និង Stockholm ត្រូវតែបញ្ឈប់ការគាំទ្រចំពោះអង្គការដែលខ្លួនមើលឃើញថាជាក្រុមភេវរកម្មនិងបានសំណូមពរឲ្យធ្វើបត្យាប័នមនុស្សចំនួន៣០នាក់ដែលបានចោទប្រកាន់ថាជាភេវរករ។
“យើងបានតាមដានយ៉ាងដិតដល់ថាតើការសន្យាដែលធ្វើឡើងដោយ Sweden និង Finland ត្រូវបានគោរពឬអត់ នីងប្រាកដណាស់សេចក្តីសម្រេចជាចុងក្រោយនឹងអាស្រ័យទៅលើសភារបស់យើង” Erdogan បានបន្ថែម។ ទួរគីនិងហុងគ្រីជាប្រទេសដែលជារដ្ឋ២នៅក្នុងសម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហដ្ឋអាមេរិក ដែលមិនទាន់បានអនុម័តជាផ្លូវការក្នុងការទទួលយកប្រទេសទាំង២នោះជាសមាជិក NATO ដែលបានបន្សល់ទុកឲ្យសភាពការណ៍មិនទាន់មានភាពច្បាស់លាស់ ខណៈដែលសម្ព័ន្ធមិត្តត្រូវតែមានភាពជាឯកច្ឆ័ន្ទដើម្បីអនុម័តទទួលយកសមាជិកថ្មី។ Sullivan និង Kalin ក៏បានជជែកផងដែរពីការថ្កោលទោសនៃការប៉ុនប៉ងភ្ជាប់យកដោយខុសច្បាប់របស់រុស្សីមកលើទឹកដីអ៊ុយក្រែន សេតវិមានបាននិយាយ។
ទីប្រឹក្សាររបស់សហរដ្ឋអាមេរិក បានថ្លែងអំណរគុណទួរគីចំពោះការគាំទ្រនិងការខិតខំប្រឹងប្រែងដើម្បីសម្រួលនូវការនាំចេញនៃគ្រាប់ធុញ្ញជាតិ និងធានាឲ្យមានការដោះលែងអ្នកទោសសង្រ្គាមអ៊ុយក្រែន។ សហរដ្ឋអាមេរិកនិងទួរគីមានការប៉ះទង្គិចគ្នាលើការបដិសេធរបស់ទីក្រុង Ankara ដើម្បីចូលរួមការដាក់ទណ្ឌកម្មជាអន្តរជាតិប្រឆាំងទៅនឹងរុស្សីចាប់តាំងពីទីក្រុងមូស្គូបានបើកការវាយប្រហារជាយោធាដែលចាប់ផ្តើមតាំងពីខែកុម្ភៈ។ ទីក្រុង Ankara បានព្យាមធ្វើឲ្យមានតុល្យភាពក្នុងការធ្វើឲ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយទីក្រុងមូស្គូនិង Kyiv ដោយបានដើរតួជាអន្តរការី ហើយក៏បានធ្វើការផ្តន្ទាទោសក្នុងការដែលរុស្សីបានធ្វើប្រជាមតិភ្ជាប់យកទឹកដីអ៊ុយក្រែន៤តំបន់ផងដែរ។