Moscow-
ទីក្រុងមូស្គូជឿជាក់ថា លោកប្រធានាធិបតីទួរគី Recep Tayeep Erdogan នឹងស្នើរជាផ្លូវការជួបជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin ក្នុងពេលខាងមុខនៅ Kazakhstan ដើម្បីធ្វើជាអន្តរការីក្នុងការជជែកជាមួយអ៊ុយក្រែន អ្នកជំនួយការវិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធ។ "ទួរគីបានស្នើសុំខ្លួនធ្វើជាអ្នកសម្របសម្រួល បើសិនជាមានការចរចារគ្នាកើតមានឡើង ដែលទំនងភាគច្រើនគឺនៅក្នុងទឹកដីរបស់គេ នៅក្នុងទីក្រុង Istanbul ឬក៏ Ankara" ទីប្រឹក្សារនយោបាយការបរទេស លោក Yuri Ushakov បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូ។ "Erdogan ប្រហែលជានឹងស្នើសុំអ្វីមួយជាផ្លូវការ" ក្នុងអម្លុងពេលជជែកជាមួយ Putin នៅក្នុងរដ្ឋធានី Kazakh, Astana នៅថ្ងៃព្រហស្បតិ៍ ទីប្រឹក្សារកិច្ចការបរទេសរុស្សីបានបន្ថែម។
ជាសមាជិករបស់ NATO ទួរគី ដែលឈរនៅក្នុងជំហរអព្យាក្រិតនៅក្នុងទំនាស់រវាងរុស្សី-អ៊ុយក្រែនបានមានទំនាក់ទំនងយ៉ាងល្អជាមួយនឹងអ្នកជិតខាងនៃសមុទ្ទខ្មៅ រុស្សីនិងអ៊ុយក្រែន បានខិតខំអត់ធ្មត់ក្នុងការចូលរួមជាមួយលោកខាងលិចក្នុងការដាក់ទណ្ឌកម្មមកលើទីក្រុងមូស្គូ។ "ដែលជាគោលការណ៍ទួរគីមិនបានចូលរួមក្នុងការដាក់ទណ្ឌកម្មដែលមិនស្របច្បាប់របស់លោកខាងលិចនោះទេ។ នៅក្នុងជំហរនេះទួរគីបានផ្តល់ឲ្យបន្ថែមនូវកម្លាំងជំរុញក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការណ៍ខាងពាណិជកម្មនិងសេដ្ឋកិច្ច" មន្ត្រីបាននិយាយ។ ទួរគីបានទទួលធ្វើជាម្ចាស់ផ្ទះ២ដងរវាងទីក្រុងមូស្គូនិង Kyiv រួមបញ្ចូលទាំងការជួបគ្នាដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov និងសមភាគីអ៊ុយក្រែនរបស់លោក Dmitro Kuleba។
ទោះជាយ៉ាងណាក៏ដោយការចរចារសន្តិភាពបានស្ថិតនៅក្នុងភាពទាល់ច្រក ហើយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr ZelensKy បាននិយាយថា លោកនឹងមិនជួបជជែកណាមួយជាមួយលោកប្រធានាធិបតី Putin បន្ទាប់ពីវិមានក្រឹមឡាំងបានភ្ជាប់យកទឹកដីចំនួន៤តំបន់ក្នុងពេលថ្មីៗនេះប៉ុន្តែលោក Ushakov បាននិយាយ នៅពេលដែលគេសួរអំពីជំហររបស់ ZelensKy លោកបានឆ្លើយថា "ខ្ញុំចង់ប្រាប់លោកថា មិនត្រូវនិយាយថាមិនដែលនោះទេ"។ មុនពេលដែលជួបជាមួយ Erdogan នៅក្នុងទីក្រុង Astana Putin បាននិយាយថា រុស្សីអាចនឹងប្តូរទិសដៅឧស្ម័នធម្មជាតិក្នុងការដែលខូចខាតបំពង់បង្ហូរ Nord Stream ទៅតាមរយៈសមុទ្ទខ្មៅវិញ។
ទួរគីធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះដូរអ្នកទោសសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន ដែលបានប្រកាសកាលពីខែកញ្ញាថ្ងៃទី២១ ការដោះដូរនោះបាននាំឲ្យមានការដោះលែងអ្នកទោសសង្រ្គាមអ៊ុយក្រែនចំនួន២១៥នាក់និងទាហានរុស្សីជាច្រើននាក់រួមទាំងអ្នកទោសនយោបាយដែលនិយមរុស្សីទៀតផង។ ទីក្រុង Ankara និង អ.ស.ប. ធ្លាប់បានធ្វើការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងក្នុងការនាំគ្រាប់ធុញ្ញជាតិចេញដែលមានកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូនិងKyiv ដែលគ្រាប់ធុញ្ញជាតិទាំងនោះបានកកស្ទះនៅក្នុងកំពង់ផែ៣កន្លែងក្នុងប្រទេសអ៊ុយក្រែនដើម្បីបានដឹកចេញទៅដល់ប្រទេសក្រីក្រដែលកំពុងជួបនឹងវិបត្តិអត់ឃ្លាន៕