BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដំណឹង​រដ្ឋប្រហារ​នៅ​កុងហ្គោ! អាមេរិក​ប្រកាសបញ្ចប់​ការ​វាយ​ប្រហាររបស់​អ៊ុយក្រែន ហើយ​ Erdogan បដិសេធ​ច្រក​របៀង​សេដ្ឋកិច្ច​

ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 10:46  BeeTube News

dfdf
 

1. ដំណឹង​រដ្ឋប្រហារ​នៅ​កុងហ្គោ!

យោងតាមសារព័ត៌មាន​​​ TopWarចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា មានព័ត៌មានអំពីរដ្ឋប្រហារមួយទៀតនៅទ្វីបអាហ្រ្វិក។ បន្ទាប់ពីនីហ្សេ និងហ្គាបុង មានប្រធានាធិបតីមួយរូបដែលត្រូវបានចោទប្រកាន់ថាត្រូវផ្តួលរំលំនៅសាធារណរដ្ឋកុងហ្គោ។ ដូចជាប្រទេសនីហ្សេ និងហ្គាបុងដែរ សាធារណរដ្ឋកុងហ្គោអស់រយៈពេលជាយូរមកហើយនៅតែគ្រប់គ្រងស្ទើរតែទាំងស្រុងដោយប្រទេសបារាំង។ រដ្ឋអំណាចនៃប្រទេសនេះក៏ត្រូវបានគ្រប់គ្រងយ៉ាងទូលំទូលាយដោយទីក្រុងប៉ារីសផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះពេលវេលាដ៏ល្អបំផុតបានមកដល់ហើយសម្រាប់ទីក្រុងប៉ារីសនៅក្នុងរឿងនេះ។ មាន​សេចក្តីរាយការណ៍​ថា ជាក្រុមយោធា​ដែលបាន​ដណ្តើមអំណាច​នៅ​កុងហ្គោនេះ។ ជាងនេះទៅទៀត ដូចនឹងនៅនីហ្សេដែរ រដ្ឋប្រហារនេះត្រូវបានធ្វើឡើងដោយសមាជិកនៃឆ្មាំប្រធានាធិបតីផ្ទាល់ខ្លួន ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង។ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានអះអាងថា ប្រធានាធិបតីនៃសាធារណរដ្ឋកុងហ្គោ លោក Denis Sassou Nguesso អាយុ79ឆ្នាំបានចាកចេញពីប្រទេស​​​នេះហើយឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។ ពាក្យស្នើសុំជាផ្លូវការនៅពេលនេះគឺ"ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ"។ មកទល់ពេលនេះ ក៏មានការចោទប្រកាន់ឡើងថាយោធាកុងហ្គោបានគ្រប់គ្រងអគាររដ្ឋបាលសំខាន់ៗទាំងអស់នៅក្នុងរដ្ឋធានី Brazzaville រួចហើយ។

c-138
b-144
a-227
 

2. Erdogan បដិសេធ​ច្រក​របៀង​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត

យោងតាមសារព័ត៌មាន WION ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា ប្រទេសទួរគីបានស្ថិតក្នុង"ការចរចារដ៏តឹងរ៉ឹង" ដើម្បីស្វែងរកជម្រើសដ៏ល្អបំផុតរបស់ខ្លួនជំនួសអោយផែនការច្រករបៀងពាណិជ្ជកម្មឥណ្ឌា-មជ្ឈិមបូព៌ា ដែលត្រូវបានសំរេចនៅក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងខែនេះ ខណៈដែលប្រទេសនេះមានគោលបំណងពង្រឹងតួនាទីតាមប្រវត្តិសាស្ត្ររបស់ខ្លួនជាភ្នាក់ងារផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់ដែលបញ្ជូនពីអាស៊ីទៅកាន់ អឺរ៉ុប។ ប្រទេសទួរគីមិនបានគាំទ្រការស្នើរឡើងអំពីផ្លូវច្រករបៀងឥណ្ឌា-មជ្ឈិមបូព៌ាឡើយ ដែលជាផ្លូវដឹកជញ្ជូនទំនិញពីឧបទ្វីបទៅកាន់ទីផ្សារអឺរ៉ុប ដោយឆ្លងកាត់ប្រទេសអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងអ៊ីស្រាអែល។ ច្រករបៀងពាណិជ្ជកម្ម ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនេះ ធ្វើឡើងខណៈពេលដែលពួកគេព្យាយាមប្រឆាំងនឹងឥទ្ធិពលកំពុងកើនឡើងរបស់ប្រទេសចិន ហើយនេះនឹងបញ្ចៀសការឆ្លងកាត់ប្រទេសទួរគីទាំងស្រុង។ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូល G20 ថា "មិនអាចមានច្រករបៀងណាមួយមិនមានប្រទេសទួរគីបានឡើយ" ដោយបន្ថែមថា "ផ្លូវសមស្របបំផុតសម្រាប់ពាណិជ្ជកម្មពីតំបន់ខាងកើតទៅតំបន់ខាងលិចត្រូវតែឆ្លងកាត់ទួរគី" ។

f-132
e-137
d-144

3. អាមេរិក​ប្រកាសបញ្ចប់​ការ​វាយ​ប្រហាររបស់​អ៊ុយក្រែន 

យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយថ្ងៃទី១៧ ខែកញ្ញាបានអោយដឹងថា អ៊ុយក្រែនគួរតែត្រលប់ទៅដំណាក់កាលការពារជាជាងដំណាក់កាលវាយលុកនៅក្នុងខែតុលាឆ្នាំ2023នេះ នេះបើតាមការប៉ាន់ស្មានរបស់លោកខាងលិចនៅក្នុងស្ថានភាពរបរាជ័យនៃការវាយលុករបស់ទីក្រុង Kievដែលបានចាប់ផ្តើមតាំងពីថ្ងៃទី4ខែមិថុនាកន្លងទៅនេះ។ អ៊ុយក្រែននឹងត្រូវតែផ្លាស់ប្តូរជំហរពីប្រតិបត្តិការវាយលុកប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅក្នុងសប្តាហ៍ទីពីរនៃខែតុលាដោយសារតែលក្ខខណ្ឌអាកាសធាតុ។ លក្ខខណ្ឌអាកាសធាតុនឹងកាន់តែយ៉ាប់យ៉ឺននៅមុនខែវិច្ឆិកានេះ ដោយដីក្លាយជាភក់យ៉ាងខ្លាំងដែលវាពិបាកសម្រាប់រថពាសដែកធុនធ្ងន់ក្នុងការផ្លាស់ទីបានលឿន ដូច្នេះកងកម្លាំងអ៊ុយក្រែនគួរតែផ្តោតលើការការពារហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេពីដ្រូន និងមីស៊ីលរបស់រុស្ស៊ីក្នុងរដូវរងារនេះវិញប្រសើរជាង នេះ​បើ​តាម​មន្ត្រី​យោធា។ ក្រសួងការពារជាតិអង់គ្លេសបានប៉ាន់ប្រមាណថា រុស្ស៊ីអាចនឹងបង្កើត"ឃ្លាំងស្តុកទុកយ៉ាងសំខាន់" នៃកាំជ្រួចគ្រូសមីស៊ីលវាយប្រហារតាមអាកាស ដើម្បីប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែនក្នុងរដូវរងានេះ។

i-127
h-129
g-131
 


ថ្ងៃចន្ទ, 18 ខែកញ្ញា 2023 10:46  BeeTube News