BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាកាសយានដ្ឋានអ៊ុយក្រែនរងការវាយប្រហារ, រុស្ស៊ីបើកការវាយប្រហារថ្ងៃត្រង់យ៉ាងកំរ, ពូទីនអបអរសាទរមិត្តសម្លាញ់ Erdogan

ថ្ងៃអង្គារ, 30 ខែឧសភា 2023 15:30  BeeTube News

Untitled-1-7

 

  1. អាកាសយានដ្ឋានអ៊ុយក្រែនកំទេចដោយការវាយប្រហាររុស្ស៊ី

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៩ ខែឧសភាបានអោយដឹងថា ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយថា កងកម្លាំងរុស្សីបានបើកការវាយប្រហារដោយជាក់លាក់កំរិតខ្ពស់ជាច្រើនដងមកលើអាកាសយានដ្ឋានយោធាអ៊ុយក្រែនពេញមួយយប់រាប់ចាប់ពីថ្ងៃអាទិត្យឈានចូលមកដល់ថ្ងៃច័ន្ទ។

ក្រសួងបានអះអាងថា ការវាយប្រហារនេះបានធ្វើទៅលើប៉ុស្តិ៍បញ្ជាការអ៊ុយក្រែន ស្ថានីយ៍រ៉ាដា និងយន្តហោះ ព្រមទាំងឃ្លាំងផ្ទុកអាវុធ និងគ្រាប់រំសេវផងដែរ ។ គោលដៅពិតប្រាកដ ឬទំហំនៃការខូចខាតមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀហ្សេលេនស្គី បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា រុស្ស៊ីបានបើកការវាយប្រហារដោយដ្រូនក្នុងទ្រង់ទ្រាយធំបំផុតមួយរបស់ខ្លួនរាប់ចាប់តាំងពីដើមមករហូតមកដល់បច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ពីបន្ទុះនេះនៅទូទាំងប្រទេស បើទោះជាទីក្រុងគៀវបានអះអាងថាដ្រូនស្ទើរតែទាំងអស់ត្រូវបានបាញ់ទម្លាក់ក៏ដោយ។

2023-05-30 15.24.20

 

  1. រុស្ស៊ី​​បើក​ការ​វាយ​ប្រហារ​ទាំងថ្ងៃយ៉ាងកំរមក​លើទី​ក្រុង​គៀវ

យោងតាមសារព័ត៌មាន Radio Free Europe ចុះផ្សាយថ្ងៃទី២៩ ខែឧសភាបានអោយដឹងថា ការបំផ្ទុះបានធ្វើឱ្យកក្រើកផ្ទៃមេឃពីលើទីក្រុងគៀវខណៈដែលកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសនាពេលថ្ងៃដ៏កម្រលើរដ្ឋធានីអ៊ុយក្រែនប៉ុន្មានម៉ោងបន្ទាប់ពីការទម្លាក់គ្រាប់បែកពេញមួយយប់ជាមួយនឹងការវាយប្រហារដោយមីស៊ីល និងដ្រូន។

អ្នកយកព័ត៌មាន RFE នៅក្នុងទីក្រុងបានរាយការណ៍ថា ករណីនេះបានចាប់ផ្តើមភ្លាមៗបន្ទាប់ពីសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសបន្លឺឡើងនៅម៉ោង 11 ព្រឹកនៅក្នុងទីក្រុង Kyiv កាលពីថ្ងៃទី29 ខែឧសភាដោយជំរុញអោយមនុស្សជាច្រើនស្វែងរកជម្រកនៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី និងបន្ទប់ក្រោមដី។

រដ្ឋបាលយោធារបស់ទីក្រុងបាននិយាយថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់កាំជ្រួចមីស៊ីល Iskander ទាំង១១គ្រឿងដែលរុស្ស៊ីបានបាញ់មកលើទីក្រុង Kyiv ក្នុងការវាយប្រហារនាពេលថ្ងៃនោះ។

2023-05-30 15.24.27

 

  1. ពូទីនអបអរមិត្តសំឡាញ់ Erdogan បន្ទាប់ពីការបោះឆ្នោតនៅទួរគី

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៨ ខែឧសភាបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរសាទរប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដែលបានឈ្នះអាណត្តិទីបីកាលពីថ្ងៃអាទិត្យនេះ។ លោកពូទីនបានថ្លែងអំណរគុណចំពោះលោក Erdogan សម្រាប់"ការរួមចំណែកផ្ទាល់ខ្លួន" របស់លោកក្នុងការពង្រឹងទំនាក់ទំនងរវាងរុស្ស៊ីនិងទួរគី។

លោកពូទីនបានសរសេរនៅក្នុងសារមួយទៅកាន់លោក Erdogan ថា “ជ័យជំនៈរបស់អ្នកនៅក្នុងការបោះឆ្នោតនេះគឺជាលទ្ធផលកើតចេញពីការលះបង់ និងការខិតខំប្រឹងប្រែងរបស់អ្នកក្នុងនាមជាប្រមុខនៃសាធារណរដ្ឋទួរគី ហើយជាភស្តុតាងច្បាស់លាស់បង្ហាញពីការគាំទ្ររបស់ប្រជាជនទួរគីចំពោះការខិតខំប្រឹងប្រែងរបស់អ្នកក្នុងការពង្រឹងរដ្ឋ អធិបតេយ្យភាព និងបន្តគោលនយោបាយការបរទេសឯករាជ្យ”។

"យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែកផ្ទាល់ខ្លួនរបស់អ្នកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពរុស្ស៊ី-ទួរគី និងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ចំពោះគ្នាទៅវិញទៅមក" លោកបានបន្តថាដោយកត់សម្គាល់ឃើញតាមរយៈការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ទួរគី និងការបង្កើតមជ្ឈមណ្ឌលឧស្ម័នថ្មីមួយដែលជាគម្រោង២រួមគ្នាដ៏សំខាន់។

លោកពូទីនបាននិយាយឡើងថា "ចេញពីបេះដូងរបស់ខ្ញុំ ខ្ញុំសូមជូនពរឱ្យអ្នកទទួលបានជោគជ័យថ្មីៗ ... ក៏ដូចជាសុខភាពល្អនិងសុខុមាលភាព" ។

2023-05-30 15.24.32


 

 


ថ្ងៃអង្គារ, 30 ខែឧសភា 2023 15:30  BeeTube News