1. ប្រធានាធិបតីទួរគីលុបចោលយុទ្ធនាការបោះឆ្នោតដោយបញ្ហាសុខភាព
បន្ទាប់ពីធ្លាក់ខ្លួនឈឺអំឡុងពេលផ្តល់បទសម្ភាសន៍នៅក្នុងការផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍កាលពីយប់មិញ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានលុបចោលសុន្ទរកថានៃយុទ្ធនាការចំនួនបី ហើយបានសម្រាកនៅផ្ទះតាមការណែនាំរបស់វេជ្ជបណ្ឌិតរបស់លោក។ខណៈពេលដែលជំនួយការរបស់លោក Erdogan បានច្រានចោលបញ្ហាសុខភាពត្រូវបានចោទឡើងថាធ្ងន់ធ្ងររបស់លោក ដែលបានកើតឡើងនៅមុនការបោះឆ្នោត។គួររំលឹកផងដែរថា គោលនយោបាយការបរទេសរបស់លោក រាប់បញ្ចូលទាំងទំនាក់ទំនងយោធាជាមួយរុស្ស៊ីដែលកាន់តែជិតស្និទ្ធបានបង្កើតជាទំនាក់ទំនងប្រេះស្រាំបន្តិចបន្ទួចជាមួយនឹងលោកខាងលិច។យ៉ាងណាក៏ដោយសមាជិកណាតូមួយនេះទទួលបានឥទ្ធិពលដ៏ខ្លាំងក្លាដោយសារតែជំហររបស់ខ្លួនជាស្ពានភ្ជាប់រវាងអឺរ៉ុប និងអាស៊ី។
2. វិមានក្រឹមឡាំងបដិសេធពាក្យចចាមអារ៉ាមអំពីការបែងខ្លួនរបស់ពូទីន
យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី២៦ ខែមេសាបានអោយដឹងថាវិមានក្រឹមឡាំងបានច្រានចោលពាក្យចចាមអារ៉ាមដែលថាប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មានរូបរាងបែងភាគជាពីរ ដែលឈរឈ្មោះជាមេដឹកនាំវ័យ70ឆ្នាំ ហើយថាគាត់ចំណាយពេលច្រើនរបស់គាត់ក្នុងការការពារនៅក្នុងលេនដ្ឋាននុយក្លេអ៊ែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរាយបញ្ជីនូវអ្វីដែលលោកបាននិយាយថាជាការប្រឌិតអំពីប្រទេសរុស្ស៊ីនៅក្នុងសុន្ទរកថាដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្ររបស់ប្រទេសចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ1991 ដែលជាមូលហេតុនៃសង្រ្គាមអ៊ុយក្រែន និងការចោទប្រកាន់របស់សង្គមលោកខាងលិច។ លោក Peskov បាននិយាយនៅឯសន្និសីទនៅទីក្រុងមូស្គូថា«អ្នកប្រហែលជាធ្លាប់លឺថាលោកពូទីនមានខ្លួនពីរច្រើនណាស់ដែលធ្វើការជំនួសលោកនៅខណៈដែលលោកកំពុងគេចទៅអង្គុយការពារខ្លួននៅក្នុងកន្លែងការពារពីគ្រាប់បែក"។ ដោយលោកបានសើចចំអកឡើងថា«នេះគឺជាពាក្យកុហកមួយទៀតហើយ» លោកបាននិយាយថា"អ្នកឃើញខ្លួនឯងហើយថាប្រធានាធិបតីរបស់យើងមានលក្ខណៈបែបណា៖លោកមានសុខភាពល្អ ហើយសកម្មខ្លាំងណាស់-អ្នកដែលធ្វើការនៅក្បែរលោកស្ទើរតែមិនអាចតាមទាន់នឹងលោកទេ»។ លោកបានបន្តថា"កំលាំងថាមពលរបស់លោកពិតជាគួរអោយច្រណែន ហើយប្រាកដណាស់លោកក៏មិនបានអង្គុយនៅក្នុងលេនដ្ឋានណាមួយដែរ។ នេះក៏ជាការកុហកមួយទៀតដែរ»។
3. ប្រធានាធិបតីចិននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនជាលើកដំបូងចាប់តាំងពីរុស្ស៊ីឈ្លានពាន
យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយថ្ងៃទី២៦ ខែមេសាបានអោយដឹងថាប្រធានាធិបតីចិនលោក Xi Jinping បាននិយាយទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ជាលើកដំបូងចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនមកលើអ៊ុយក្រែនដោយទីក្រុងប៉េកាំងបាននិយាយថាខ្លួនចង់បញ្ជូនបេសកជនទៅកាន់ទីក្រុង Kyiv ដើម្បីធ្វើជាអ្នកសម្របសម្រួលដើម្បីបន្ត "ដំណោះស្រាយនយោបាយ" ។ការហៅតាមរយៈទូរស័ព្ទកាលពីថ្ងៃពុធកន្លងទៅនេះគឺមានរយៈពេលជិតមួយម៉ោង ដែលជា"រយៈពេលមួយវែង និងមានអត្ថន័យ" នេះបើយោងតាមប្រធានាធិបតីអ៊ុយក្រែន។លោក Zelenskyy បានសរសេរនៅលើ Twitter ថា "ខ្ញុំជឿជាក់ថា ការហៅតាមរយៈទូរស័ព្ទ ក៏ដូចជាការតែងតាំងឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំប្រទេសចិននឹងផ្តល់កម្លាំងរុញច្រានដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរបស់យើង" ។ការហៅទូរសព្ទក្នុងសម័យកាលសង្គ្រាមនេះដែលស្គាល់ថាជាលើកដំបូងរវាងមេដឹកនាំទាំងពីរដែលកើតឡើងបន្ទាប់ពីលោកXi និងZelenskyy បាននិយាយថាពួកគេមានឆន្ទៈនិយាយគ្នាបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Xi នៅទីក្រុងម៉ូស្គូកាលពីខែមីនា។
4. លោក Biden និងលោក Yoon នៃកូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ
យោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមេសាបានអោយដឹងថាទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមដាក់ពង្រាយនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូង និងបញ្ចូលទីក្រុងសេអ៊ូលក្នុងប្រតិបត្តិការផែនការនុយក្លេអ៊ែររបស់ខ្លួន។ជាការដោះដូរមកវិញ កូរ៉េខាងត្បូងបានយល់ព្រមនឹងមិនអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនទេ។ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថាការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនគឺនឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្តក្នុងការទប់ស្កាត់ការវាយប្រហាររបស់កូរ៉េខាងជើង។ក្តីបារម្ភបាននិងកំពុងកើនឡើងទាំងសងខាងអំពីការគំរាមកំហែងនុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាងកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលអាចកំណត់គោលដៅលើកូរ៉េខាងត្បូង និងការកែច្នៃអាវុធរយៈចម្ងាយឆ្ងាយរបស់ខ្លួនដែលអាចឈានទៅដល់ដែនដីគោករបស់អាមេរិក។សហរដ្ឋអាមេរិកមានកាតព្វកិច្ចសន្ធិសញ្ញាដើម្បីការពារកូរ៉េខាងត្បូងរួចហើយ ហើយកាលពីមុនក៏បានសន្យាថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដែរប្រសិនបើចាំបាច់។ ប៉ុន្តែមនុស្សមួយចំនួននៅក្នុងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមសង្ស័យចំពោះការប្តេជ្ញាចិត្តនោះ ហើយអំពាវនាវឱ្យប្រទេសរបស់ខ្លួនចាប់ផ្តើមអនុវត្តន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ។
5. មន្រ្តីកំពូលម្នាក់ថាអាមេរិកដាក់ពង្រាយពួក Hacker នៅបរទេសរួមទាំងអ៊ុយក្រែន
យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃទី២៥ ខែមេសាបានអោយដឹងថាមន្ត្រីយោធាកំពូលម្នាក់បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា យោធាអាមេរិកបានបញ្ជូនពួក Hacker រាប់សិបនាក់ទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែលខ្លួនពង្រីកឥទ្ធិពលសកម្មភាព Cyber របស់ខ្លួននៅទូទាំងពិភពលោក។ ព័ត៌មានលម្អិតនៃបេសកកម្មរបស់ពួកគេគឺនៅមិនច្បាស់លាស់នៅឡើយ ប៉ុន្តែមន្ទីរបញ្ចកោណនិយាយថាពួក Hacker របស់ខ្លួន មាន"ប្រតិបត្តិការពេញលេញប្រឆាំងនឹងសត្រូវ" ។ ថ្លែងនៅខាងក្រៅសន្និសីទ RSA cybersecurity នៅ San Francisco ឧត្តមសេនីយ William Hartman នៃកងទ័ពអាមេរិក បាននិយាយថា កងកម្លាំងបេសកកម្មជាតិ Cyber National (CNMF) របស់មន្ទីរបញ្ចកោណ បានដាក់ពង្រាយអ្នកឯកទេសចំនួន 43 នាក់ទៅកាន់ប្រទេសអ៊ុយក្រែន។ លោក Hartman បាននិយាយថាពួក Hacker អាមេរិកបានធ្វើប្រតិបត្តិការចំនួន 47 នៅក្នុងប្រទេសចំនួន 20 ផ្សេងៗគ្នានៅក្នុងពេលវេលានេះ។ លោកបានបន្ថែមថា ប្រតិបត្តិការ Cyberរបស់អាមេរិក ត្រូវបានដាក់ពង្រាយតាមការអញ្ជើញរបស់បណ្តាប្រទេសទាំងនេះ។ទីក្រុងគៀវបានប្រកាសកាលពីឆ្នាំមុនថាខ្លួននឹងជ្រើសរើសសកម្មជន Cyber ដែលគាំទ្រអ៊ុយក្រែនរហូតដល់ 300,000 នាក់ដើម្បីធ្វើប្រតិបត្តិការ"រំខានដល់ប្រព័ន្ធការងារឌីជីថល របស់រុស្ស៊ី" និង "ប្រយុទ្ធប្រឆាំងនឹងការឃោសនារុស្ស៊ី" ។