Ankara(Reuters)
លោកប្រធានាធិបតីន Tayyip Edorgan បានរៀបចំធ្វើទស្សនកិច្ចក្នុងប្រទេសសមភាគីរបស់លោក Volodymyr Zelensky ក្នុងអ៊ុយក្រែននៅថ្ងៃព្រហស្បត៍ បន្ទាប់ពីទួរគីបានសុំខ្លួនធ្វើជាអ្នកសម្របសម្រួលដើម្បីបន្ធូរភាពតានតឹងជាមួយរុស្សី មន្ត្រីម្នាក់បាននិយាយថាលោកនឹងមិនកាន់ជើងខាងណានៅក្នុងវិបត្តិនេះទេ។ មន្ត្រីទួរគីបានបានប្រាប់ Reutersថា Ankara រំពឹងថាភាពតានតឹងនឹងបន្ធូរបន្ទាប់ពីមានការប្រជុំជាមួយទីក្រុង Kyiv ។ កាលពីថ្ងៃពុធ Ankara និង Kyiv បាននិយាយថាពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងដ៏ទៃទៀត។
រុស្សីបានប្រកែកនូវផែនការក្នុងការឈ្លាពានអ៊ុយក្រែនក្នុងពេលដែលបស្ចឹមប្រទេសខ្វាយខ្វល់អំពីការប្រមូលផ្តុំទ័ពច្រើនជាង១សែននាក់នៅជិតព្រំប្រទល់ ប៉ុន្តែបានទាមទារការធានាសន្តិសុខពីលោកខាងលិច។ ការធ្វើដំណើររបស់ Edorgan បានធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃសមាជិក NATO ដូចជា អង់គ្លេស ប៉ូឡូញ និងហុល្លង់ទៅកាន់ទីក្រុង Kyiv ចំពេលដែលមានភាពទាល់ច្រក។ ទួរគីមានទំនាក់ទំនងល្អជាមួយទីក្រុង Kyiv និងមូស្គូ ប៉ុន្តែបាននិយាយថា ខ្លួននឹងធ្វើអ្វីមួយដែលចាំបាច់ក្នុងនាមជាសមាជិក NATO បើសិនជារុស្សីឈ្លានពាន។
Ankara បានសុំខ្លួននៅក្នុងខែធ្នូដើម្បីជួយសម្រួលភាពតានតឹង និងកាលពីខែមុនប្រភពនៃអ្នកការទូតទួរគីបាននិយាយថាទាំងរុស្សីនិងអ៊ុយក្រែនបានបើកចំហរនូវំនិតនេះ។ មន្ត្រីទួរគីម្នាក់ផ្សេងទៀត ដែលបាននិយាយក្នុងលក្ខ័ណសុំមីនបញ្ចេញឈ្មោះ បាននិយាយថា Edorgan នឹងទូរស័ព្ទទៅកាន់ភាគីទាំងសងខាងដើម្បីឲ្យមានការអត់ធ្មត់ និងបន្ថែមថាទីក្រុង Ankara ចង់បន្តនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសដែលមានសារៈសំខាន់ទាំង២។
វិធីសាស្ត្ររបស់ទួរគីមិនជ្រើសរើសយកភាគីមួយណាឬប្រឆាំងនឹងភាគីណាមួយនៅក្នុងភាពតានតឹង “មន្ត្រីបាននិយាយ” ជាមួយនឹងគំនិតផ្តួចផ្តើមរបស់ Edorgan និងជាមួយនិងសារខ្លះដែលលោកនឹងនាំមក យើងសង្ឃឹមថាភាពតានតឹងនឹងបានធូរស្រាល។ ទួរគីមានចំណែករួមសមុទ្ទខ្មៅជាមួយរុស្សីនិងអ៊ុយក្រែន Edorgan បាននិយាយថាទំនាស់មិនអាចទទួលយកបានទេនៅក្នុងតំបន់ និងបានព្រមានរុស្សីថាការឈ្លានពានណាមួយជារឿងអគតិ។