ម្ចាស់បទ«អូនកុំយំកុំយំ»នៃផលិតកម្មសាន់ដេ លោកអ៊ីណូបានត្រូវអូសចូលមកក្នុងប្រធានសង្គ្រាមរ៉េបនាពេលថ្មីៗនេះ។ ជាក់ស្តែងលោកអ៊ីណូក៏ហាក់ទទួលជ្រាបដឹងលឺទាំងអស់ថែមទាំងបានបង្ហោះនូវStatusមួយនៅលើបណ្តាញសង្គមរបស់លោកទៀតផងថាចង់រ៉េបអរគុណហ្វេន១បទព្រោះឃើញហ្វេនៗរបស់លោកចេះតែហៅរូបលោកចេញមកដែរ ។ បន្ទាប់មកលោកក៏បានបង្ហោះសារជាថ្មីអមនឹងរូបភាពជាមួយលោកថា Eno is Back តោះ Rap បានអត់ បានអត់ បានអត់? ដល់ម៉ោងនៅ? រហូតធ្វើអោយអ្នកគាំទ្ររបស់លោកកាន់តែទន្ទឹងរង់ចាំ និងរំពឹងថាអាយដលរបស់ខ្លួននឹងបានចេញបទ Diss Track មកឆាប់ៗដែរ។
មិនតែប៉ុណ្ណោះការបង្ហោះសារមួយនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយមានទាំងម្ចាស់ Page Troll ដ៏ល្បីឈ្មោះអាក្លូ រួមទាំងលោកម៉ៃសាគន្ធផងដែរចូលមកខមមែននៅខាងក្រោមការបង្ហោះរបស់លោក។ ផេកអាក្លូបានលើកឡើងថា ស្រែកអោយផ្ទុះអាវមួយមកពុក ហើយលោកអ៊ីណូក៏តបវិញថា OK កូនពុក។ ចំណែកលោកម៉ៃសុគន្ធវិញ ក៏សរសេរឡើងថាដល់ម៉ោងបាយ តោះនាំគ្នាហូបបាយ និងលោកអ៊ីតបក៏ធ្វើការតបទៅវិញថាសាហាវហ្មងពូ ដែលនេះជាការលើកឡើងមួយទាក់ទងនឹងបទចំរៀងមួយបទរបស់លោកអ៊ីណូដែលមានចំណងជើងថាម៉ោងបាយនឹកអូន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ចំណែកឯមានអ្នកគាំទ្រខ្លះទៀតក៏បានស្នើរសុំអោយលោកអ៊ីណូកុំភ្លេចធ្វើបទ Diss Track លោកហេងពិទូមួយបទផង។ ចុះទស្សនិកជនទាំងអស់គ្នាចង់អោយសិល្បកររបស់យើងណាខ្លះចូលរួមនៅក្នុងសង្គ្រាម Diss Track ម្តងនេះ?