នុយក្លេអ៊ែរ E.M.P រឺហៅម្យ៉ាងទៀតថា Electromagnetic Pulse គឺជានុយក្លេអ៊ែរមួយប្រភេទដែលអាចធ្វើអោយកាត់ផ្តាច់អគ្គិសនីផ្គត់ផ្គង់ទាំងអស់ដែលស្ថិតនៅក្នុងដែនម៉ាញេទិចដែលវាអាចទៅដល់។ ប្រសិនណាបើរយៈកំពស់របស់នុយក្លេអ៊ែរនេះកាន់តែខ្ពស់នោះនាំអោយផលបង្ករបស់វាក៏កាន់តែធំទៅតាមទំហំនោះផងដែរ។ នុុយក្លេអ៊ែរនេះគឺមានគ្រោះថ្នាក់ណាស់ព្រោះនៅពេលណាដែលប្រទេសណាមួយប្រើប្រាស់វាហើយ នឹងអាចបណ្តាលអោយប្រទេសរងគ្រោះបាត់បង់ប្រភពអគ្គិសនីទាំងអស់អ្វីៗដែលត្រូវបានដើរដោយអគ្គិសនីលែងដំណើរការ ដូចជាជណ្តើរយន្តមិនអាចដំណើរការទូរស័ព្ទមិនអាចហៅចេញបានពោលសង្គមរស់នៅបែបទាន់សម័យរបស់យើងនឹងបញ្ឈប់ទាំងអស់វិលទៅរកចំណុចសូន្យ ហើយសង្គមនឹងចលចលព្រោះគ្មានបណ្តាញទំនាក់ទំនងគ្នាដូចមុននឹងធ្វើអោយមនុស្សកាន់តែឃ្លាតឆ្ងាយពីគ្នា។
ចំណែកជំនួយរបស់ណាតូមកដល់ប្រទេសអ៊ុយក្រែនដូចជាអាវុធមួយចំនួនដូចជាដ្រូនអេឡិចត្រូនិចដើរដោយ GPS, Radioជាដើមនោះ ក៏នុយក្លេអ៊ែរ E.M.P អាចកាត់ផ្តាច់ផងដែរ។ នុយក្លែអ៊ែរ E.M.P អាចបំផ្លាញ៩០ភាគរយនៃផ្កាយរណបដែលគ្របដណ្តប់នៅលើទីតាំងនោះក្នុងរយៈពេល៣ខែ។ យ៉ាងណាមិញផងដែរសំរាប់ប្រទេសរុស្ស៊ីការប្រើប្រាស់នុយក្លែអ៊ែរ E.M.P មកលើប្រទេសអ៊ុយក្រែននឹងធ្វើអោយការការពាររបស់អ៊ុយក្រែនចុះខ្សោយព្រោះសម្ភារៈអាវុធដើរដោយឧបករណ៍អេឡិចត្រូនិចទាំងអស់ត្រូវបានកាត់ផ្តាច់ ជារួមការបំផ្លាញនេះអាចធ្វើអោយប៉ះពាល់សំណង់ហេដ្ឋារចនាជាច្រើនរបស់អ៊ុយក្រែនដែលទាមទារពេលវេលាជាយូរដើម្បីស្រោចស្រង់មកវិញ។ ជាក់ស្តែងឃើញកាលកន្លងមក រុស្ស៊ីធ្លាប់បានកាត់ផ្តាច់អគ្គិសនីទីក្រុងKyiv បណ្តាលអោយគ្មានប្រភពទឹក និងអគ្គិសនីប្រើប្រាស់នោះទេ។ ចំណែកឯមូលហេតុដែលរុស្ស៊ីនៅស្ទាក់ស្ទើរមិនទាន់ប្រើនុយក្លែរ E.M.P រឺនុយក្លេអ៊ែរ H.E.M.P( High-Altitude Electromagnetic Pulse) ព្រោះរុស្ស៊ីគិតថាប្រសិនបើប្រើទៅនឹងមិនមែនតែបំផ្លាញដល់ប្រទេសអ៊ុយក្រែនប៉ុណ្ណេាះទេ ប៉ុន្តែឥទ្ធិពលរបស់វាក៏អាចជះមកលើបណ្តាប្រទេសផ្សេងៗផងដែរ រួមទាំងប្រទេសរុស្ស៊ីខ្លួនឯង។
ម្យ៉ាងទៀតការវាយប្រហារដ៏ធំធេងមួយនេះនឹងមិនធ្វើអោយណាតូថ្កោលទោសរករឿងរុស្ស៊ីវិញជាមិនខាន។ ប្រសិនបើរុស្ស៊ីបានប្រើប្រាស់នុយក្លេអ៊ែរទូទៅប្រភេទដទៃទៀតច្បាស់ជាបានធ្វើអោយណាតូកាន់តែមានប្រតិកម្មខ្លាំងជាងនេះជាមិនខាន។ ចុះតើអ៊ុយក្រែនអាចការពារពីនុយក្លេអ៊ែរ E.M.P ដែររឺទេ? មានវិធីពីរយ៉ាងដែលអ៊ុយក្រែនអាចប្រើទប់ទល់នឹងរុស្ស៊ីបាននោះគឺ Faraday Shield និង Electropainting។ Faraday Shield គឺជាការពារដោយប្រើប្រាស់របាំងដែកនៅគ្របពីលើដើម្បីទប់ទល់នឹងការវាយប្រហារដោយចរន្តអេឡិចត្រូម៉ាញេទិចទាំងនោះ។ ចំណែក Electropainting គឺជាការលាបថ្នាំនៅលើសម្ភារៈទាំងនោះដោយមានប្រើប្រាស់ចរន្តអគ្គិសនីដើម្បីអាចជាប់ទៅលើវា ហើយវិធីនេះក៏អាចទប់ទល់ពីចរន្តអេឡិចត្រូម៉ាញេទិចបានផងដែរ។