តួឯកស្រីហូលីវូដ លីលី ខូលីន(Lily Collins)ដែលជាតួឯកក្នុងរឿងមនោសញ្ចេតនាមួយដែលមានចំណងថា Love, Rosie និងរឿងដែលជក់ចិត្តប្រិយមិត្តខ្លាំងបំផុតនៅឆ្នាំ2020នេះគឺរឿង “Emily in Paris” បានប្រកាសជាផ្លូវការថានាងបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ឆាលី ម៉ាកដូវែល(Charlie McDowell) កាលពីថ្ងៃទី 04 ខែកញ្ញា ឆ្នាំ2021នេះបន្ទាប់ពីស្រឡាញ់គ្នាអស់រយៈពេល2ឆ្នាំកន្លងមក។
លីលីជាជនជាតិអង់គ្លេស សញ្ជាតិអាមេរិច នាងកើតនៅថ្ងៃទី18 ខែមិនា ឆ្នាំ1989នៅប្រទេសអង់គ្លេស និងបានមករស់ នៅទីក្រុងLos Angeles តាំងពីនាងនៅតូច ដែលមានឪពុកម្តាយជាតន្ត្រីករ។
ចំណែកឯស្វាមីរបស់នាងឈ្មោះ ឆាលី ម៉ាកដូវែល(Charlie McDowell) ជាជនអាមេរិចកើតនៅថ្ងៃទី10 ខែកក្កដា ឆ្នាំ1983ជាអ្នកនិពន្ធនិងដឹកនាំរឿង។
រៀបរៀងដោយ King Scorpio