BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Emi កូនក្រុម (Norith) ដែលឆ្លងផុតវគ្គ Battle Round ចេញ Debut Concert?

ថ្ងៃចន្ទ, 30 ខែតុលា 2023 12:09  BeeTube News

396386846_122132160152024500_8869632815437042553_n (1)

បេក្ខជន The Rapper Cambodia នីមួយៗនៅក្នុងរដូវកាលទី១នេះ ធ្វើអោយទស្សនិកជនជាច្រើនចាប់ផ្តើមសង្កេតឃើញថា ពួកគេ aren’t just come out of the blue ប៉ុន្តែម្នាក់ៗសុទ្ធតែមានសមត្ថភាពពិតៗ និងជាបេក្ខជនជើងខ្លាំងដែលមានសមាសភាពមិនធម្មតាជាយូរមកហើយ ខ្លះជា Young Tik Tok Star ខ្លះជា Net Rapper ដ៏យូរឆ្នាំ និងខ្លះទៀតជា New Rapper អាជីពតែម្តង ដែលម្នាក់ៗមានឈ្មោះបោះសំលេងនៅលើបណ្តាញសង្គមស្រាប់។ 

395468071_122131364996024500_1458659236080108755_n

យ៉ាងណាមិញលោក Emi ដែលជាកូនក្រុមលោក Norith ក៏ជា Young Tik Tok Star មួយរូបផងដែរ ដែលមានមហាជនស្គាល់ជាច្រើន។ ម្យ៉ាងទៀតកាន់តែគួរអោយចាប់អារម្មណ៍ថែមទៀតនោះ នៅក្នុងវគ្គ Battle Round សប្តាហ៍ទី២ ដែលជាវគ្គជម្រុះកូនក្រុម Coach Norith លោក Emi បានទម្លាយអោយដឹងថា លោកជាអ្នកដែល Cover បទ«កម្លោះស្រុកស្រែ»​​​ Version កំ​​​ប្លែងៗរបស់លោកវណ្ណដាតែម្តងនៅលើ Tik Tok ដែលកាលណោះបានធ្វើអោយផ្ទុះសាងការចាប់អារម្មណ៍នូវភាពកំប្លុកកំប្លែងរបស់លោក។

384756670_122124321194024500_1459764410755434973_n

សមាសភាពរបស់លោក Emi បានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងផ្ទុះសំណើចឡើង អមនឹងភាពក្លាហាន និងពូកែលេងសើចច្រើនរបស់លោកទៀតនោះ កាន់តែញ៉ាំងអោយបរិយាកាសមានភាពរីករាយ។ ខណៈបន្ទាប់មកលោក Emi ក៏បានក្លាយជាបេក្ខជនតែមួយរូបគត់ដែលបានយកឈ្នះវគ្គ Battle Round ផ្តួលគូប្រជែង២រូបទៀតនៅក្នុងក្រុមរបស់លោកគឺលោក Vanno និងលោក Kan។ 

394751864_313564141430325_605604993366356809_n

ចំណែកកាលពីពេលថ្មីៗនេះផងដែរ លោក Emi បានចាប់ផ្តើមមានវត្តមានជាច្រើននៅក្នុងការប្រគំតន្រ្តីមួយចំនួន ដូចជាការប្រគំតន្រ្តីនៅ Azone Club ជាមួយវណ្ណដា និងការប្រគំតន្រ្តីស្រាបៀវឌ្ឍនៈនៅខេត្តកំពង់ចាមជាដើម។ ប្រជាប្រិយភាព និងភាពទាក់ទាញរបស់លោកបានធ្វើអោយសូម្បីតែ Zando ក៏បានជ្រើសរើសបង្ហោះរូបភាពមួយចំនួនរបស់លោកនៅលើទំព័រហ្វេសប៊ុករបស់ពួកគេផងដែរ ដោយលោកបានគ្រងឈុតសំលៀកបំពាក់ Zando នៅលើឆាកសម្តែង។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះការសម្តែងរបស់លោក Emi?


ថ្ងៃចន្ទ, 30 ខែតុលា 2023 12:09  BeeTube News