BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Emi ទម្លាក់បទ Diss VANNO (ភាគ៤)

ថ្ងៃអង្គារ, 30 ខែកក្កដា 2024 13:47  BeeTube News

4-12

បន្ទាប់ពី The Rapper ជំនាន់ទី១ លោក Kan បានធ្វើការទម្លាក់បទ«Malakang Scammer» កាលពីថ្ងៃទី២៨ ខែកក្កដានេះរួចមក សមាជិកមួយរូបទៀតនៅក្នុងក្រុមពួកម៉ាកទាំង៣នៃវគ្គ Battle Round និងក៏ជាបេក្ខភាពដែលបានយកឈ្នះនៅក្នុងឮវគ្គនេះផងដែរ គឺ លោក Emi ក៏បានទម្លាក់បទ Diss Track មួយទៀតទៅកាន់លោក VANNO កាលពីយប់មិញនេះ។ នៅលើគណនី Tik Tok ផ្លូវការរបស់លោក Emi ដែលមានឈ្មោះថា Eminiminamino កាលពីម្សិលមិញនេះ លោក​​​បានធ្វើការបង្ហោះឡើងនូវ Clip បទចម្រៀង Diss Track ខ្លីមួយ ដោយបានឆ្លើយតបទៅកាន់អ្នកគាំទ្ររបស់លោកម្នាក់ខមមែនឡើងថា«Emi ចេញបទបន្តិចដែរមក» ដោយលោកក៏បានសរសេរខេបសិនតបទៅវិញថា«យកបទនេះ Full រឺអត់?» ដែលធ្វើអោយបណ្តាអ្នកគាំទ្រជាច្រើននាក់មានការពេញចិត្តជាខ្លាំងចំពោះការចូលរួមនៅក្នុងសង្គ្រាមរ៉េបនេះរបស់លោក។ 

photo_1_2024-07-30_13-21-27

ដោយមានអ្នកគាំទ្រខ្លះបានសរសេរឡើងថា«Emi Cooking» ខ្លះទៀតសរសេរឡើងថា«ចឹងឡើងកុំអោយស្ងាត់» និងខ្លះទៀតក៏បានទទូចសុំអោយលោកចេញបទចម្រៀងពេញនេះឆាប់ៗ។ គួរអោយចាប់អារម្មណ៍បានថា មហាជនបានបង្កើនការចាប់អារម្មណ៍នៅក្នុងរឿងជំលោះរបស់លោក VANNO បន្ទាប់ពីលោកបានបញ្ចេញបទចម្រៀង Diss Track មួយដែលមានចំណងជើងថា«Unfair» ហើយនៅក្នុងផងដែរ លោកក៏បាន Mention ដល់ពាក្យថា«មិត្តភក្តិទាំង៣» និងរៀបរាប់ឡើងថាគេជួយតែគ្នាគេ ដែលធ្វើអោយទស្សិកជនជាច្រើនយល់ឃើញលោកចង់សំដៅដល់លោក KAN និងលោក EMI ហើយ។ ដោយសង្កេតឃើញថាមកទល់ពេលនេះ លោក EMI និងលោក KAN ក៏កំពុងបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងខាង The Rapper ឯទៀតច្រើនជាង ដែលក្នុងនោះគឺមានលោក GMENGZ ជាដើម។ ចុះទស្សនិកជនវិញយល់ឃើញយ៉ាងណាដែរ?

photo_3_2024-07-30_13-21-27

photo_5_2024-07-30_13-21-27


 


ថ្ងៃអង្គារ, 30 ខែកក្កដា 2024 13:47  BeeTube News