BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Elon Musk លក់ភាគហ៊ុន Tesla ជិត៧ពាន់លានដុល្លារក្នុងសប្តាហ៍នេះ ដោយនិយាយថាលោកត្រូវការបង់ពន្ធបន្ថែមទៀត

ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 08:21  គុន ច័ន្ទរដ្ឋា

photo_2021-04-06_21-58-58

Businessinsider-

Elon Musk បានទទួលប្រាក់ចំណូលជិត៧ពាន់លានដុល្លារក្នងសប្តាហ៍នេះពីការលក់ភាគហ៊ុន Tesla ដោយបានចង្អុលបង្ហាញថា លោកមានបំណងបង់ពន្ធដ៏ច្រើនលើសលុបក្នុងការលក់នេះ។ នាយកប្រតិបត្តិបានលក់ភាគហ៊ុនប្រហែលជា ៦,៤ពាន់លានដុល្លារនៃភាគហ៊ុនក្នុងរយៈពេល៥ថ្ងៃ គណៈកម្មាធិការភាគហ៊ុននិងប័ណ្ណបំណុលបានបង្ហាញ។ ការបោះបង់នេះបានធ្វើឲ្យតម្លៃភាគហ៊ុននៃក្រុមហ៊ុនរថយន្តដែលដើរដោយឋាមពលអគ្គីសនី ក្នុងអាទិត្យនេះធ្លាក់តម្លៃ១៥% ដែលធ្វើឲ្យដើមទុនសំរាប់ទីផ្សារបានបាត់បង់ប្រហែល ១៨០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

Musk ត្រូវលក់ហ៊ុនជាច្រើនបន្ថែមទៀតចំពោះភាគហ៊ុនដែលគាត់មានច្រើនជាងភាគហ៊ុនថ្មីដែលគាត់បានទិញ ពីព្រោះភាគហ៊ុនដែលគាត់បានកាន់កាប់រួចមកហើយត្រូវបង់ពន្ធក្នុងតម្លៃខ្ពស់។ “អ្នកសង្កេតការណ៍ដែលមានការប្រុងប្រយ័ត្ននឹងកត់សំគាល់ថា អត្រានៃការលក់ភាគហ៊ុនរបស់ខ្ញុំ វាមានសារៈសំខាន់ជាងអត្រានៃភាគហ៊ុនដែលនៅសល់ចំនួន ១០ពាន់លានដុល្លារ, ដូច្នេះអត្រាពន្ធដែលមានកំរិតអតិបរិមារ វានឹងធ្លាក់ចុះមកក្នុងកម្រិតអប្បបរិមារ” Musk Twitte កាលពីថ្ងៃព្រហស្បតិ៍។

វាមានទ្រឹស្តីប្រកួតប្រជែងជាច្រើនដែលនៅជុំវិញថា ហេតុអ្វីបានជាត្រូវលក់ភាគហ៊ុន។ សាខាប្រតិបត្តិបានកត់សំគាល់មួយខែកន្លងមកថា Musk បានមានជំរើសច្រើនចំពោះភាគហ៊ុនដែលនឹងត្រូវផុតកំណត់នៅឆ្នាំ២០២២ និងថាគាត់មានគំរោងនឹងលក់ភាគហ៊ុន ដើម្បីកាត់បន្ថយនូវការចំណាយបន្ថែមទៅលើពន្ធនិងបង់ពន្ធដែលត្រូបង់។ ទោះបីជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិនៃ Tesla និង Space X បានធ្វើការស្ទាបស្ទង់មតិកាលពីសប្តាហ៍មុនដោយដាក់ជាសំណួរថា តើគាត់ត្រូវលក់ភាគហ៊ុនរបស់គាត់ចំនួន១០% , វាជាលទ្ធផលវិជ្ជមាន។ លោកបានបញ្ជាក់អំពីសម្ពាធពីអ្នកច្បាប់ ដែលបានតាមដានយ៉ាងប្រកិតនូវពន្ធចំនួនរាប់ពាន់លានដុល្លារ ដែលស្ថិតនៅពីក្រោយការលក់ភាគហ៊ុននេះ។

Musk នៅកាន់កាប់ភាគហ៊ុនចំនួន ១៦៦ លានហ៊ុន ប្រហែលជា១៧%នៃហ៊ុនទាំងអស់។ បើសិនជាគាត់ដើរតាមគំនិតរបស់គាត់ក្នុងការលក់ហ៊ុនសរុបចំនួន ១៧លានហ៊ុន ហើយរក្សាអត្រាតម្លៃនៃការលក់បច្ចុប្បន្ន ការបាត់បង់របស់គាត់អាចនឹងបន្តនៅក្នុង ២ទៅ៣សប្តាហ៍ខាងមុខនេះទៀត។ ទន្ទឹមគ្នានេះដែរ ,Michael Burry បានផ្តល់ជាយោបល់ថា នៅក្នុងសប្តាហ៍នេះថា Musk អាចត្រូវការលក់ភាគហ៊ុន ដើម្បីសងបំណុលផ្ទាល់ខ្លួន ខណៈដែលសាខាប្រតិបត្តិបានខ្ចីប្រហែលជា៨៨លានហ៊ុនរបស់ Tesla កាលពីថ្ងៃទី៣០ ខែមិថុនា៕


ថ្ងៃចន្ទ, 15 ខែវិច្ឆិកា 2021 08:21  គុន ច័ន្ទរដ្ឋា