កាលពីថ្ងៃទី២១ ខែធ្នូកន្លងទៅនេះមានការភ្ញាក់ផ្អើលដែលអ្នកលេងបណ្តាញសង្គមនៅកម្ពុជាច្រើនបានរកឃើញថា មហាសេដ្ឋីប្រាក់លានដុល្លារលោក Elon Musk បានបង្ហោះរូបភាពពីរសន្លឹករបស់ប៉ាម៉ាក់ខ្លួនដែលលោកស្វែងរកឃើញកាលពីថ្មីៗនេះ។ នៅក្នុងការបង្ហោះដដែលនោះលោកក៏បានរៀបរាប់ថា “Found these photos of my mom and dad trip in 1954. I think they’re at Angkor Wat.” ដែលមានអត្ថន័យជាភាសាខ្មែរថា បានស្វែងរកឃើញរូបថតមួយចំនួនរបស់ប៉ាម៉ាករបស់ខ្ញុំកាលពីដំណើរកម្សាន្តពួកគាត់នៅកំឡុងឆ្នាំ១៩៥៤ ហើយខ្ញុំគិតថាពួកគាត់នៅប្រាសាទអង្គរវត្ត។ បន្ទាប់ពីការបង្ហោះទាំងនោះបានផុសនៅលើបណ្តាញសង្គម Twitter រួចមកក៏មានបណ្តាអ្នកលេងអ៉ីនធឺណេតជាច្រើនចែករំលែកបន្តគ្នានិងបានផ្តល់ព័ត៌មានអំពីទីតាំងនៃរូបភាពទាំងនោះដោយបានប្រាប់អំពីទីតាំងនិងប្រវត្តិខ្លះៗនៃប្រាសាទអង្គរវត្តផងដែរ។