អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញរូបថតក្មេងស្រីម្នាក់នេះហើយដែលពូកែលេងទឹកមុខខឹងយ៉ាងគួរអោយក្នាញ់និងត្រូវបានមហាជននៅលើបណ្តាញសង្គមយកមក Troll និងចែករំលែកបន្តគ្នាមិនដាច់។ នាងគឺជាអាយដលតូចដែលត្រូវបានមហាជនទូទៅស្គាល់ថា Ellie ជាកូនស្រីសំណព្វចិត្តរបស់អ្នកស្រីផន សុផារី។ ជារឿយៗអ្នកស្រីតែងតែបង្ហោះវីដេអូកូនស្រីរបស់ស្រីពីរនាក់ អ៊ែលលី និងប៊ែលឡាចែករំលែកដល់មហាជនទស្សនា និទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។ នៅក្នុងពេលថ្មីៗនេះដែរ ជិតចូលមកដល់ខួបកំណើតរបស់អាយដលតូច Ellie ទើបក្មេងស្រីដ៏គួរអោយស្រលាញ់ម្នាក់នេះទទួលបានកាដូជាច្រើនពីហ្វេនៗរបស់នាង។ Mommy Ellie បានបង្ហោះសារនៅលើហ្វេសប៊ុកផេករបស់ពួកគេថានឹងមានគំរោងធ្វើកម្មវិធីហ្វេនមីតធីងជាមួយនឹងអ្នកគាំទ្ររបស់ Ellie ផងដែរនៅមុនថ្ងៃខួបរបស់ Ellie។ យ៉ាងណាមិញមិនរង់ចាំយូរម្ចាស់ពាន លោកលីមតិចម៉េងបានមកSurpriseដល់គេហដ្ឋានរបស់ពួកគេតែម្តងកាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅនេះ និងបានប្រគល់កាដូខ្លះៗមកអោយកូនស្រីទាំងពីររបស់គាត់។ ទស្សនីយភាពស្វីតៗបែបនេះធ្វើអោយអ្នកលេងនៅអ៊ីធឺណែតចំអែចំអន់ អ៊ែលលី កាន់តែខ្លាំងឡើងថាពេលនៅក្បែរលោកលីមតិចម៉េងញញឹមខ្ចឹបតែអៀនអន់ មិនដូចនៅជាមួយអ្នកផ្សេងដែលធ្វើទឹកមុខក្រមូវចងចិញ្ចើមជាប់។ ចំណែកឯលោកលីមតិចម៉េងវិញនិយាយឡើងទាំងអស់សំណើចជាមួយម្តាយរបស់អ៊ែលលីថាលោកបានចាប់ផ្តើមស្គាល់អ៊ែលលីខ្លាំងនៅពេលគេយករូបរបស់លោក និងរូបរបស់អ៊ែលលីមក Troll ជាមួយគ្នាតែម្តង ដែលពេលនោះពួកគេស្ងាបដូចគ្នា និងមើលទៅដូចគ្នាខ្លាំងណាស់។ ចុះទស្សនិកជនទាំងអស់គ្នាពេញចិត្តអោយអាយដលលីមតិចម៉េង និងអ៊ែលលីប៉ះគ្នាជារឿយៗបែបនេះដែរទេ?