BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រីយានី Elizabeth ll សោយព្រះរាជទីវង្គតនៅ Balmoral, Scotland

ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 10:15  គុន ច័ន្ទរដ្ឋា

2022-09-09 10.12.45 (1) (1)

DW-

ដំណឹងនៃការយាងចូលទីវង្គតរបស់របស់មហាក្សត្រីយានីដែលមានព្រះជន្មាយុ ៩៦ព្រះវស្សាបានលេចចេញមកប៉ុន្មានម៉ោងបន្ទាប់ពីមានការប្រកាសថាព្រះអង្គកំពុងតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ។ ព្រះរាជបុត្រាដែលគេដឹងថានឹងឡើងស្នងតំណែងជាព្រះមហាក្សត្រ Charles lll ។ ព្រះមហាក្សត្រីយានីបានយាងចូលទីវង្គតប្រកបទៅដោយភាពស្ងប់ស្ងាត់សុខស្រួលនៅ Balmoral ក្នុងព្រះរាជដំណាក់របស់ព្រះអង្គនៅ Scotland នាពេលរសៀល ព្រះបរមរាជវាំង Buskmingham បានប្រកាសនៅវេលាម៉ោង៦និង៣០នាទីម៉ោងនៅក្នុងប្រទេសអង់គ្លេស។

ព្រះមហាក្សត្រីយ៉ានីដែលបានគ្រងរាជ្យដ៏យូរជាងគេ បានចាប់ផ្តើមប្រឈួននៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានផ្អាកនូវការណាត់ជួបជាមួយនឹងឧត្តមក្រុមប្រឹក្សាររបស់ព្រះអង្គកាកពីថ្ងៃពុធ។ ព្រះរាជវង្សានុវង្សរបស់ព្រះអង្គ ដែលមិនបានមានព្រះរាជវត្តិមាននៅ Balmoral បានប្រញ៉ាប់ប្រញ៉ាល់យាងទៅកាន់ទីនោះ។ សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង Buckmingham បាននិយាយថា ព្រះរាជទាយាទរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ Charles ដែលបច្ចុប្បន្នជា ព្រះមហាក្សត្យ Charles lll និងព្រះទាយាទ Camilla នឹងស្ថិតនៅគង់ប្រថាប់ឯ Balmoral ហើយនឹងយាងត្រឡប់ទៅកាន់ទីក្រុងឡុងដ៏នៅវេលាព្រឹកនេះ។

លោកប្រធានាធិបតីបារាំង Emmanuel Macron បានហៅព្រះមហាក្សត្រីយ៉ានី ថាជាមិត្តម្នាក់របស់បារាំង ដែលជានិម្មិត្តរូបនៃការបន្តប្រជាជាតិអង់គ្លេសអស់រយៈពេលជាង៧០ឆ្នាំ។ ការចូលរួមមរណៈទុក្ខក៏បានលេចចេញមកដែរពីនាយករដ្ឋមន្ត្រីអៀកឡង់ Michael Martin  "តាងនាមឲ្យរដ្ឋាភិបាលនៃប្រទេសអៀកឡង់ ទូលព្រះបង្គំជាខ្ញុំសូមនាំមកនូវសមាន្យចិត្តដ៏ជ្រាលជ្រៅចំពោះប្រជាជាតិអង់គ្លេសក្នុងការបាត់បង់នូវព្រះករុណា ព្រះមហាក្សត្រីយានី Elizabeth" លោកនិយាយ "ការយាងធ្វើព្រះរាជទស្សនកិច្ចរបស់ព្រះអង្គក្នុងឆ្នាំ២០១១បានបង្កើតនូវជំហានដ៏សំខាន់មួយក្នុងការធ្វើឲ្យមានទំនាក់ទំនងជាធម្មតាឡើងវិញរវាងប្រទេសជិតខាងយើងទាំង២" លោកនាយករដ្ឋមន្ត្រីបានបន្ថែម។

ប្រធានអឺរ៉ុប  Ursula Von der Leyden  បានថ្វាយនូវការសម្តែងនៃការចូលរួមមរណទុក្ខចំពោះព្រះរាជវង្សានុវង្សនិងប្រជាពលរដ្ឋអង់គ្លេស។ ព្រះមហាក្សត្រីយានី ដែលស្វាមីរបស់ព្រះអង្គបានសោយទីវង្គតកាលពីឆ្នាំទៅ បានធ្វើឲ្យព្រះមហាក្សត្រីយានីរងព្រះកាយពលចាប់តាំងពីពេលនោះមកនិងទ្រង់ប្រឈួន ជាញឹកញយ ហើយក៏បានបង្ខំព្រះទ័យឲ្យព្រះអង្គដកព្រះកាយចេញពីទំនាក់ទំនងជាមួយសាធារណជន។ ព្រះរាជកិច្ចជាចុងក្រោយរបស់ព្រះអង្គជាផ្លូវការកាលពីថ្ងៃអង្គារ៍ក្នុងការតែងតាំងលោកស្រី Truss ជានាយករដ្ឋមន្ត្រីទី១៥។


ថ្ងៃសុក្រ, 09 ខែកញ្ញា 2022 10:15  គុន ច័ន្ទរដ្ឋា