The Guardian-
ឯកអគ្គរដ្ឋទូតដែលមិនផ្លូវការតៃវ៉ាន់ប្រចាំទីក្រុងឡុងដ៍បានទទួលការអញ្ជើញជាពិសេស ដើម្បីទៅចុះហត្ថលេខាលើសៀវភៅនៃការចូលរួមមរណៈទុក្ខសម្រាប់ព្រះមហាក្សត្រីយានី រដ្ឋមន្ត្រីក្រសួងការបរទេសដែនកោះបាននិយាយបន្ថែមថា លោកបានទទួលនូវការយកចិត្តទុកដាក់ដូចឥស្សរជនដ៏ទៃទៀតដែរ។ ក៏ដូចជាប្រទេសដ៏ទៃទៀតដែរ អង់គ្លេសមិនមានចំណងការទូតជាមួយតៃវ៉ាន់ដែលអះអាងខ្លួនថាជាចិនដែរ ទោះបីជាគេមិនមានទំនាក់ទំនងជាផ្លូវការណាមួយក៏ដោយ។ កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមលក្ខណៈប្រជាធិបតេយ្យ ត្រូវាបានគេផាត់ចេញពីរាល់ព្រឹត្តិការណ៍និងអង្គការអន្តរជាតិ ដោយសារតែការប្រឆាំងពីទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថាតំណាងរបស់ខ្លួននៅក្នុងទីក្រុងឡុងដ៍ Kelly Wu-Chia Hshia ត្រូវបានអញ្ជើញជាពិសេសដោយរដ្ឋាភិបាលអង់គ្លេសដើម្បីឲ្យទៅចុះហត្ថលេខានៅក្នុងសៀវភៅចូលរួមមរណទុក្ខនៅឯវិមាន Lancaster House ដែលគ្រប់គ្រងដោយការិយាល័យប្រទេសសំរាប់បរទេស។ សេចក្តីអញ្ជើញនេះបានលេចចេញមក ដោយផ្អែកទៅលើសារៈសំខាន់ដែលភ្ជាប់ទៅនឹងទំនាក់ទំនងតៃវ៉ាន់អង់គ្លេសហើយនិងមិត្តភាពដ៏ពិសិដ្ឋរវាងប្រជាពលរដ្ឋទាំង២ ក្រសួងបានបន្ថែម។ "ក្រសួងបានបញ្ជាក់ថា Hsieh បានទទួលនូវការយកចិត្តទុកដាក់ដូចគ្នាដូចប្រមុខរដ្ឋ តំណាងនិងសមាជិកនៃព្រះរាជវង្សានុវង្ស ដូចប្រទេសដ៏ទៃទៀតដែលធ្វើដំណើរទៅចូលរួមមរណៈទុក្ខដែរ "។
ចិនបានបញ្ជូនអនុប្រធានាធិបតី Wang Qishan កាលពីថ្ងៃច័ន្ទទៅកាន់ពិធីបុណ្យសពនៅក្នុងទីក្រុងឡុងដ៍។ ប៉ុន្តែសមាជិសភាខ្លះបានលើកឡើងពីការព្រួយបារម្ភការអញ្ជើញតំណាងពីប្រទេសចិន បន្ទាប់ពីមានការដាក់ទណ្ឌកម្មលើសមាជិកសភាដ៏ច្រើនដោយទីក្រុងប៉េកាំង ក្នុងការរិះគន់ទៅលើការរំលោភសិទ្ធមនុស្សនៅក្នងខេត្ត Xinjiang ចិនបានបានប្រកែកចំពោះការចោទប្រកាន់នោះ។រដ្ឋាភិបាលតៃវ៉ាន់បានបញ្ជូនយ៉ាងឆាប់រហ័សនូវលិខិតចូលរួមមរណៈទុក្ខបន្ទាប់ពីព្រះមហាក្សត្រីយានីបានយាងចូលទីវង្គត ហើយរដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ លោក Joesph Wu កាលពីថ្ងៃព្រហស្បត៍បានអញ្ជើញទៅកាន់ស្ថានទូតមិនផ្លូវការរបស់អង់គ្លេសនៅទីក្រុងតៃប៉ិ ដើម្បីចុះហត្ថលេខាលើសៀវភៅចូលរួមមរណៈទុក្ខ។
ការិយាល័យតំណាងតៃវ៉ាន់នៅក្នុងប្រទេសអង់គ្លេសកាលពីសប្តាហ៍មុនបានបង្ហោះរូបភាពនៅលើទំព័រ Facebook របស់ខ្លួន នូវរូបរបស់ Elizabeth ll ទទួលនូវបាច់ផ្កា អ័រគីដេដែលមានឈ្មោះរបស់មហាក្សត្រីយានីនៅឯមន្ទីរពិពណ៌ Chelsea បៅក្នុងឆ្នាំ២០១១។ តៃវ៉ាន់មិនបាននិយាយថាតើ ខ្លួននឹងត្រូវបានអនុញ្ញាតិឲ្យបញ្ជូនអ្នកណាម្នាក់ទៅចូលរួមនៅក្នុងពិធីបុណ្យសពនោះដែរឬទេ ដែលនឹងចូលរួមដោយមេដឹកនាំពិភពលោក រួមទាំងលោកប្រធានាធិបតី Joe-Biden។អង់គ្លេសបានអញ្ជើញតំណាងពីប្រទេសកូរ៉េខាងជើងដើម្បីចូលរួមនៅក្នុងពិធីបុណ្យសពនេះដែរ ប៉ុន្តែ អាហ្វហ្គានីស្ថាន ស៊ីរី និងវែណេហ៊្សុយអែលឡា មិនត្រូវបានអញ្ជើញនោះទេ។ ប្រភពក្រសួងការបរទេសម្នាក់បាននិយាយកាលពីថ្ងៃពុធ រុស្សី បែលឡារុស និងភូមាក៏មិនបានអញ្ជើញដែរ។