BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម្ចាស់ក្សត្រី Elizabeth II បានធ្វើការស្វាគមន៍មហាសេដ្ឋី និងសហគ្រិនបច្ចេកវិទ្យាមកកាន់វិមាន Windsor

ថ្ងៃសៅរ៍, 23 ខែតុលា 2021 14:43  BeeTube News

fdd91b73e498ceca45f23c5368122a5dY29udGVudHNlYXJjaGFwaSwxNjM0NzU2MzQ1-2.63167192

ម្ចាស់ក្សត្រី Elizabeth II បានស្វាគមន៍មហាសេដ្ឋីនៃមេដឹកនាំជំនួញ បេសកជនរបស់ប្រធានាធិបតី និងសហគ្រិនបច្ចេកវិទ្យា មកកាន់វិមាន Windsor សម្រាប់ការស្វាគមន៍ភ្ញៀវ ក្រោយពីកិច្ចប្រជុំកំពូល Government investment។ 

សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ក៏ស្ថិតក្នុងចំណោមភ្ញៀវដែលត្រូវបានអញ្ជើញឱ្យទៅដំណាក់ Berkshire របស់ម្ចាស់ក្សត្រី បន្ទាប់ពីសន្និសីទពេញមួយថ្ងៃនៅទីក្រុងឡុងដ៍ ក្នុងគោលបំណងលើកទឹកចិត្ត ការផ្តល់មូលនិធិបរទេស ដោយបង្ហាញពីការច្នៃប្រឌិតថ្មីបំផុតរបស់អង់គ្លេស។ ម្ចាស់ក្សត្រី Elizabeth II ត្រូវបានអមដំណើរដោយព្រះអង្គម្ចាស់ Charles និងព្រះអង្គម្ចាស់ William នៅឯពិធីស្វាគមន៍ភ្ញៀវ ហើយបានជួបជាមួយឥស្សរជនឈានមុខគេមួយចំនួននៅក្នុងបន្ទប់គំនូរពណ៌បៃតងក្នុងវិមាន មុនពេលដែលរាជវង្សផ្សេងៗចូលរួម។

នៅក្នុងបុព្វកថាសម្រាប់ខិត្តប័ណ្ណផ្លូវការរបស់កិច្ចប្រជុំកំពូល Global Investment Summit ម្ចាស់ក្សត្រី Elizabeth II បានមានបន្ទូលថា ទ្រង់ពិតជាមាន “មោទនភាព” ចំពោះរបៀបដែលចក្រភពអង់គ្លេសកំពុងឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព ប៉ុន្តែ “នៅមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ” ។ ប្រមុខរដ្ឋរូបនេះ ក៏បានជំរុញឱ្យប្រទេសនានា “លើកឡើងនូវបញ្ហាប្រឈម” និងបញ្ចៀសបញ្ហាដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

2d238e81c29c7825785bf96b3690dd8dY29udGVudHNlYXJjaGFwaSwxNjM0NzU2NDY0-2.63167217

រដ្ឋមន្រ្តីក្រសួងការបរទេស លោក John Kerry, លោកស្រី Poppy Gustafsson ជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Darktrace និងលោក Hamed Bin Zayed Al Nahyan ជានាយកគ្រប់គ្រង Abu Dhabi Investment Authority ស្ថិតក្នុងចំណោមអ្នកដែលបានជួបប្រជុំជាមួយរាជវង្សជាន់ខ្ពស់។ ម្ចាស់ក្សត្រី Elizabeth II ព្រះអង្គម្ចាស់ Charles និងព្រះអង្គម្ចាស់ William បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេដឹកនាំធុរកិច្ច និងសមាជិករដ្ឋាភិបាល រួមទាំងរដ្ឋមន្រ្តីការបរទេស Liz Truss និងលេខាធិការពាណិជ្ជកម្មអន្តរជាតិលោកស្រី Anne-Marie Trevelyan។ រាជវង្សានុវង្សជាន់ខ្ពស់ត្រូវបានចូលរួមដោយព្រះអង្គម្ចាស់ Richard និងព្រះនាង Alice និងព្រះអង្គម្ចាស់ Michael ។

នៅក្នុងសុន្ទរកថារបស់ម្ចាស់ក្សត្រី Elizabeth II បានពិពណ៌នាអំពីរបៀបប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានបំផុសគំនិតរបកគំហើញវិទ្យាសាស្ត្រ និងការច្នៃប្រឌិតនៅចក្រភពអង់គ្លេស ដែលមកពី “ការធ្វើការងារជាក្រុមក្នុងការប្រឆាំងនឹងភាពលំបាក” ដូចទៅនឹងពេលនៅក្នុងសង្គ្រាមលោកលើកទី ២ និងកិច្ចខិតខំប្រឹងប្រែងរបស់ Alan Turing និងសហការីក្នុងការបំបែកកូដ Enigma របស់របបណាស៊ី (Nazi regime)។

a8caf40c4a7dd0f48b4b2691a4807fcaY29udGVudHNlYXJjaGFwaSwxNjM0NzU2NDA1-2.63166541

ទ្រង់បានមានបន្ទូលថា៖ «ទោះបីជាយ៉ាងណា បញ្ហាប្រឈមនៅថ្ងៃនេះ គឺមិនមែនត្រូវរំលោភលើច្បាប់នោះទេ។ វាគឺជាការធ្វើការរួមគ្នានៅទូទាំងពិភពលោក ដើម្បីបញ្ចៀសបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ វាគឺជាការទទួលខុសត្រូវរួមរបស់យើង មិនថាអ្នកដែលនៅក្នុងរដ្ឋាភិបាល អាជីវកម្ម និងសង្គមស៊ីវិលឡើយ គឺត្រូវប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនេះទាំងអស់គ្នា។” “កិច្ចប្រជុំកំពូលនេះ មិនគ្រាន់តែជាការដាក់បង្ហាញនោះទេ ប៉ុន្តែវាជាឱកាស ដើម្បីជួបជុំគ្នាក្នុងស្មារតីសប្បុរសធម៌នៃការសហការបង្កើតភាពជាដៃគូថ្មី”៕

អត្តបទដកស្រង់ពី Tony Jones 
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង


ថ្ងៃសៅរ៍, 23 ខែតុលា 2021 14:43  BeeTube News