BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

គុណសម្បត្តិ និងគុណវិបត្តិនៃរថយន្តអគ្គិសនី

ថ្ងៃចន្ទ, 11 ខែមេសា 2022 14:47  BeeTube News

 

ey-silver-electric-car-at-charging-station

រថយន្តអគ្គិសនីផ្តល់អត្ថប្រយោជន៍ជាច្រើន ប៉ុន្តែពួកវាក៏មានគុណវិបត្តិខ្លះដែរ បើប្រៀបធៀបទៅនឹងរថយន្តប្រើសាំងធម្មតា។ សំណួរដ៏ធំបំផុតមួយដែលអ្នកទិញរថយន្តអគ្គិសនីនាពេលអនាគតត្រូវប្រឈមគឺថាតើត្រូវទិញរថយន្តអគ្គិសនីទាំងស្រុង (All-Electric Vehicle-AEV) រថយន្តអគ្គិសនីកូនកាត់ដោតឌុយ (Plug-in Hybrid Electric Vehicle-PHEV) ឬរថយន្តដែលប្រើសាំង (Gasoline-Powered Car)។ដូច្នេះខាងក្រោមនេះ យើងនឹងធ្វើការរៀបរាប់អំពីគុណសម្បត្តិ និងគុណវិបត្តិរបស់ឡានអគ្គិសនី។ 

ឡានអគ្គិសនីមានគុណសម្បត្តិជាច្រើនដូចជា វាមានប្រសិទ្ធភាពថាមពលគឺចង់សំដៅទៅលើ បរិមាណថាមពលពីប្រភពឥន្ធនៈដែលត្រូវបានបំប្លែងទៅជាថាមពលជាក់ស្តែងសម្រាប់ផ្តល់ជាថាមពលដល់កង់របស់យានជំនិះ។ រថយន្តអគ្គិសនីទាំងអស់ មានប្រសិទ្ធភាពថាមពលជាងយានជំនិះដែលប្រើហ្គាសធម្មតាឆ្ងាយណាស់ ពីព្រោះអាគុយ AEVs អាចបំប្លែងថាមពលពី៥៩ ទៅ​៦២ ភាគរយទៅជាចលនារបស់រថយន្ត ខណៈពេលដែលរថយន្តដែលប្រើហ្គាសអាចបំប្លែងបានត្រឹមតែពី ១៧ ទៅ ២១ ភាគរយប៉ុណ្ណោះ។ទីពីរវាជួយកាត់បន្ថយការបំភាយចេញឧស្ម័នពុល ដោយសារតែវាពឹងផ្អែកទៅលើការប្រើថ្ម ដូច្នេះវាមិនបានបង្កើតឧស្ម័នពុលដែលភាយចេញធ្វើឲ្យប៉ះពាល់ដល់បរិយាកាសបានទេ។ ចំណុចចុងក្រោយគឺ វាមិនពិបាកក្នុងការថែទាំ ហើយវាមានដំណើរការខ្ពស់ ពីព្រោះមូ៉ទ័ររបស់វាមិនត្រឹមតែស្ងាត់និងរលូនទេ​ ប៉ុន្តែថែមទាំងត្រូវការថែទាំតិចជាងម៉ាស៊ីនចំហេះខាងក្នុងទៀត។ បទពិសោធន៍នៃការបើកបរក៏រីករាយដែរ ពីព្រោះមូ៉ទ័ររបស់​ AEV ប្រតិកម្មរហ័ស ដែលធ្វើឲ្យពួកវាឆ្លើយតបជាមួយនឹងកម្លាំងបង្វិលបានយ៉ាងល្អ។ គ្រប់ AEV ទាំងអស់ គឹថ្មីជាងឡានដែលប្រើហ្គាសហើយជារឿយៗត្រូវបានភ្ជាប់ជាឌីជីថលជាមួយស្ថានីយសាកថ្មដែលផ្តល់ឲ្យជម្រើសមួយក្នុងការគ្រប់គ្រងការសាកថ្មពីកម្មវិធី App។ 

polestar2_performance_hde_magnesium_015_0

តែទោះបីជាយ៉ាងណាក៏ដោយ ឡានអគ្គិសនីក៏មានគុណវិបត្តិផងដែរ។ ទីមួយវាមិនអាចធ្វើដំណើរឆ្ងាយបានទេ ហើយវាមានរយៈពេលខ្លីជាងឡានប្រើហ្គាស។ ម៉ូដែលភាគច្រើនអាចបើកបានត្រឹមតែ រវាង៩៦ គីឡូម៉ែត្រ និង ១៩៣ គីឡូម៉ែត្រតែប៉ុណ្ណោះនៅពេលសាកថ្មម្តង ហើយម៉ូដែលប្រណិតខ្លះអាចបើកបាន ៤៨៣ គីឡូម៉ែត្រក្នុងមួយសាក។ ទីពីរ វាចំណាយពេលយូរនៅពេលសាកថ្មម្តងៗ។ ការបញ្ចូលថ្មមួយពេញសម្រាប់ឆ្នាំងសាកកម្រិត១ ឬ កម្រិត២ អាចត្រូវចំណាយពេលដល់ទៅ ៨ ម៉ោង ហើយសូម្បីតែស្ថានីយ៍សាកថ្មលឿនក៏ត្រូវចំណាយពេល៣០ នាទីផងដែរដើម្បីសាកថ្មឲ្យបានដល់៨០ភាគរយ ដូច្នេះអ្នកបើកបររថយន្តអគ្គិសនីត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់មុនពេលប្រើ ពីព្រោះបើអស់ថាមពល វាមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ទីបី ឡានអគ្គិសនីមានតម្លៃថ្លៃជាង ជាពិសេសកញ្ចប់ថ្មហើយវាប្រហែលជាត្រូវការជំនួសម្តងក្នុងមួយជីវិតរថយន្ត៕

បកប្រែដោយ៖ ម៉ៅ គុយដង់


ថ្ងៃចន្ទ, 11 ខែមេសា 2022 14:47  BeeTube News

Tags: cybertech car