BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រែកជីកស៊ុយអេសម្រេចបានមួយលានដុល្លាក្នុងមួយម៉ោងបន្ទាប់ពីព្រែកជីកប៉ាណាម៉ា ជាគូប្រជែងដ៏ធំបំផុតរបស់ខ្លួនបានឈប់

ថ្ងៃអង្គារ, 29 ខែសីហា 2023 15:07  BeeTube News

Untitled design - 2023-08-29T145632.724 (1)

 ចាប់ផ្តើមជាមួយព្រែកជីកប៉ាណាម៉ាដែលមានទីតាំងនៅអាមេរិកកណ្តាលហើយតភ្ជាប់មហាសមុទ្រអាត្លង់ទិកនិងប៉ាស៊ីហ្វិក ដោយរបាយការណ៍បាននិយាយថាគ្រោះរាំងស្ងួតបានធ្វើអោយប៉ះពាល់ដល់ព្រែកជីកប៉ាណាម៉ាជំរុញឱ្យរដ្ឋបាលព្រែកជីកឡាយរឹតបន្តឹងលើចរាចរណ៍នៅក្នុងព្រែកជីកប៉ាណាម៉ាសម្រាប់រយៈពេលមួយឆ្នាំទៀតដែលជាឱកាសដ៏ល្អសម្រាប់ព្រែកជីកស៊ុយអេរកប្រាក់ចំណូលពីកប៉ាល់ជំនួញដែលស្វែងរកផ្លូវធ្វើដំណើរជំនួស។ ទីប្រឹក្សាច្បាប់នៃព្រែកជីកស៊ុយអេ លោក Khaled Abu Bakr បានបញ្ជាក់ថាព្រែកជីកស៊ុយអេសម្រេចបានមួយលានដុល្លាក្នុងមួយម៉ោងក្នុងមួយថ្ងៃដែលបង្ហាញថាព្រែកជីកនេះទទួលបានផលមកវិញមិនធ្លាប់មានពីមុនមកប្រហែល១០ពាន់លានដុល្លា។ កាលៈទេសៈទាំងនេះអាចជាឱកាសមួយសម្រាប់ព្រែកជីកស៊ុយអេរបស់អេហ្ស៊ីបបង្កើនចំណែកនៃចរាចរណ៍ពាណិជ្ជកម្មពិភពលោកជាពិសេសបន្ទាប់ពីគម្រោងពង្រីកដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ 2015។ 

  1. ព្រែកជីកប៉ាណាម៉ាវាយប្រហារដោយគ្រោះរាំងស្ងួត

យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី២៦ ខែសីហាបានអោយដឹងថា ប្រទេសប៉ាណាម៉ាបានចូលដល់ប្រហែលពាក់កណ្តាលរដូវវស្សារបស់ខ្លួនហើយពេលនេះ ហើយធ្លាប់តែជាប្រទេសមួយក្នុងចំណោមប្រទេសមានសំណើមខ្លាំងជាងគេបំផុតនៅលើពិភពលោកពេលនេះកំពុងជួបប្រទះរដូវគ្រោះរាំងស្ងួតធំបំផុតមួយនៅក្នុងកំណត់ត្រា។

ព្រែកជីកប៉ាណាម៉ា ជាកន្លែងដែលទឹកសាបត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការជាច្រើន ហើយកង្វះទឹកភ្លៀងដ៏លើសលប់នាពេលនេះកំពុងតែនាំឱ្យកម្រិតទឹកធ្លាក់ចុះ និងធ្វើឱ្យមានការប៉ះពាល់ដល់សរសៃឈាមដឹកជញ្ជូនអន្តរជាតិដ៏សំខាន់មួយ។ អាជ្ញាធរព្រែកជីកក៏បានដាក់កម្រិតលើទម្ងន់កប៉ាល់ និងចរាចរណ៍ជាប្រចាំថ្ងៃផងដែរ។

ទើបតែសប្តាហ៍នេះអាជ្ញាធរព្រែកជីកប៉ាណាម៉ាបានបន្តការរឹតបន្តឹងទាំងនោះយ៉ាងហោចណាស់រយៈពេល 10 ខែខាងមុខទៀត។

ខណៈដែលមានផលប៉ះពាល់ដោយផ្ទាល់លើក្រុមហ៊ុនផលិតអាមេរិក អ្នកលក់រាយ និងអ្នកប្រើប្រាស់ហាក់ដូចជាតិចតួចបំផុតនៅពេលនេះ ប៉ុន្តែសក្តានុពលនៃការរំខានដ៏ទូលំទូលាយនឹងកាន់តែកើនឡើងនាពេលខាងមុខ។

230825155705-01-canals-cnn-biz

 

  1. ព្រែកជីកស៊ុយអេសម្រេចបានមួយលានដុល្លាក្នុងមួយម៉ោង

យោងតាមសារព័ត៌មាន Safety4sea ចុះផ្សាយថ្ងៃទី២១ ខែសីហាបានអោយដឹងថា បន្ទាប់ពីប្រឈមមុខនឹងគ្រោះរាំងស្ងួតនៃសតវត្ស ព្រែកជីកប៉ាណាម៉ាបានកំណត់ការដឹកជញ្ជូនប្រចាំថ្ងៃដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព។ ការកំណត់នេះបានធ្វើឱ្យកប៉ាល់ជាង200ជាប់គាំងនៅសងខាងនៃព្រែកជីកនេះដោយរង់ចាំឆ្លងកាត់ផ្លូវទឹកដ៏ចម្បងមួយនេះ។

ព្រែកជីកប៉ាណាម៉ាអនុញ្ញាតឱ្យកប៉ាល់ជាមធ្យមចំនួន32 គ្រឿងឆ្លងកាត់ក្នុងមួយថ្ងៃនៅក្នុងអំឡុងពេលនេះ។ ដោយសារព្រែកជីកនេះគឺជាផ្លូវទឹកសកលដ៏សំខាន់មួយ ដែលកប៉ាល់ជាច្រើនដឹកទំនិញឆ្លងកាត់រាប់លានក្នុងមួយឆ្នាំៗ ការកកស្ទះរបស់វាមិនត្រឹមតែបង្កអោយមានការរអាក់រអួលប៉ុណ្ណោះនោះទេ តែក៏ជាការគំរាមកំហែងដោយផ្ទាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកផងដែរ។

ជាលទ្ធផល កប៉ាល់ដែលរង់ចាំឆ្លងកាត់ព្រែកជីកនេះបណ្តាលឱ្យមានការពន្យារពេលដឹកជញ្ជូនទំនិញ ដែលនឹងប៉ះពាល់ដល់តម្លៃ និងលទ្ធភាពរកបាននៃទំនិញ។ ម្យ៉ាងវិញទៀត ផ្លូវជំនួសមានន័យថា នឹងធ្វើអោយការធ្វើដំណើរកាន់តែយូរ។

ការកកស្ទះនេះបាននាំមកនូវការចងចាំមួយដែលមិនគួរអោយចូលចិត្តដូចគ្នានៅពេលដែលផ្លូវទឹកដ៏សំខាន់មួយទៀតបានរងនូវការកកស្ទះ​​​យ៉ាងខ្លាំងដូចគ្នា។ តើអ្នកណាអាចបំភ្លេចបានថា នៅក្នុងខណៈពេលមានការរាតត្បាតជាសកល កប៉ាល់កុងតឺន័រ Even Given បានចុះចតនៅព្រែកជីកស៊ុយអេ ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតមួយក្នុងពិភពលោក នៅថ្ងៃទី21 ខែមីនា ឆ្នាំ2021 បានបង្កឱ្យមានការរំខានដ៏ធំបំផុតមួយនៅក្នុងពាណិជ្ជកម្មពិភពលោក។

Panama-Canal-1

 

  1. ទីផ្សារភាគហ៊ុនរបស់អេហ្ស៊ីបបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត

យោងតាមសារព័ត៌មាន Egypt Independent ចុះផ្សាយថ្ងៃទី២៨ ខែសីហាបានអោយដឹងថា ផ្សារហ៊ុនអេហ្ស៊ីបបានបញ្ចប់ការជួញដូរកាលពីថ្ងៃអាទិត្យនៅកម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្ររបស់ខ្លួនដែលមិនធ្លាប់មាន ជាមួយនឹងប្រាក់ចំណេញពីមូលធនទីផ្សារសរុប LE 16.6 ពាន់លាន និងបិទនៅ LE 1,256 ពាន់ពាន់លាន។

សន្ទស្សន៍ភាគហ៊ុនសំខាន់ EGX30 បានកើនឡើងក្នុងអំឡុងការជួញដូរកាលពីថ្ងៃអាទិត្យដោយ 1.70 ភាគរយជាមួយកំណត់ត្រា 18,516 ពិន្ទុ។

សន្ទស្សន៍ភាគហ៊ុនបន្ទាប់បន្សំសម្រាប់ក្រុមហ៊ុនមធ្យម និងតូច EGX70 បានកើនឡើងក្នុងអំឡុងការជួញដូរដោយ 1.05 ភាគរយជាមួយកំណត់ត្រាឈានដល់ 3,741 ពិន្ទុ។

សន្ទស្សន៍កាន់តែទូលំទូលាយ EGX100 បានកើនឡើង 1.13 ភាគរយជាមួយកំណត់ត្រា 5,505 ពិន្ទុ។

_1x_1


 


ថ្ងៃអង្គារ, 29 ខែសីហា 2023 15:07  BeeTube News