BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សកម្មជនឯករាជ្យនៅហុងកុង Edward Leung ត្រូវបានដោះលែងពីពន្ធនាគារ

ថ្ងៃពុធ, 19 ខែមករា 2022 11:18  គុន ច័ន្ទរដ្ឋា

8ec2a4c3272f999914a54db5f3994bca0691e029 (1) (1)

HogKong-

សកម្មជនឯករាជ្យនៅហុងកុង Edward Leung Tin Kei ដែលសរសេរបដាដែលមានពាក្យស្លោកក្នុងការប្រមូលផ្តុំគ្នាស្រែកក្នុងឱកាសចលនានិយមប្រជាធិបតេយ្យក្នុងឆ្នាំ២០១៩ ត្រូវបានដោះលែងពីពន្ធនាគារ កាលពីព្រឹកព្រលឹមបន្ទាប់ពីបានជាប់ពន្ធាគារជិត៤ឆ្នាំ។ Leung. អាយុ៣០ឆ្នាំគឺជាតំណាងឲ្យជនជាតិអន្តោគ្រាមនិងតារាដែលទើបនឹងរះក្នុងទីក្រុងហុងកុងនៅលើឆាកនយោបាយ ដែលជាចលនានិយមឯករាជ្យនិងជាកម្លាំងចលករក្នុងឆ្នាំ២០១៦។

ប៉ុន្តែការកើនឡើងរបស់គេត្រូវបានកាត់ផ្តាច់២ឆ្នាំបន្ទាប់ នៅពេលដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារក្នុងការធ្វើកុប្បកម្មនិងការវាយសម្រុកចូលស្ថានីយ៍ប៉ូលីសក្នុងការតវ៉ាមួយកាលពីឆ្នាំ២០១៦ ដែលគេបានឃើញក្រុមបាតុករចោលដុំថ្មនិងដុតសម្រាមក្នុងតំបន់ពាណិជ្ជកម្មមួយក្នុងហុងកុង Mongkok។ ខណៈដែល Leung ត្រូវបានត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ពាក្យស្លោកក្នុងយុទ្ធនាការបោះឆ្នោតរបស់គាត់ "រំដោះហុងកុង ធ្វើបដិវត្តិនៃពេលវេលារបស់យើង" បានរីករាលដាលយ៉ាងខ្លាំង ខណៈដែលហ្វូងបាតុករក្នុងឆ្នាំ២០១៩បានយកពាក្យស្លោកទាំនេះយកមកស្រែកប្រឆាំងនឹងរបបគ្រប់គ្រងរបស់ចិន។

ការស្រែកច្រៀង បានកើតមានឡើងក្នុងអម្លុងពេលដែលមានការជួបជុំក្រុមប្រជាធិបតេយ្យនិយមដែលមានអំពើហឹង្សារដែលធ្វើឲ្យទីក្រុងមានការរំជើបរំជួល ហើយក៏ត្រូវបានចាត់ទុកថាជាបទឧក្រឹដ្ឋកាលពីឆ្នាំមុននៅក្រោមច្បាប់បោសសំអាតសន្តិសុខជាតិរបស់ទីក្រុប៉េកាំងដែលបានដាក់មកលើទីក្រុងហុងកុងដើម្បីបង្រ្កាបពួកប្រឆាំង។ Leung ត្រូវបានគេរំពឹងថានឹងចាកចេញពីពន្ធនាគារ Shek Pik ក្នុងអម្លុងពេលថ្ងៃពុធម៉ោងធ្វើការ ប៉ុន្តែមន្ត្រីបានបញ្ជាក់ថា គាត់ត្រូវបានដោះលែងនៅក្នុងពេលយប់ងងឹតមុនពេលថ្ងៃរះ។

ក្រសួងសេវាកម្មកែប្រែសម្បទា បានចាត់វិធានការដើម្បីសម្រួលសំរាប់មនុស្សដែលជាប់ឃុំឃាំងត្រូវបានដោះលែងហើយមានការខ្វាយខ្វល់ពីការចាកចេញពីពន្ធនាគា Shek Pik ក្នុងពេលងងឹត។ ក្រសួងពន្ធនាគារបានប្រាប់ AFP តាមe-mail។ "បន្ទាប់ពី៤ឆ្នាំនៅក្នុងពន្ធនាគារ ខ្ញុំចង់មានពេលវេលាជួបជុំក្រុមគ្រួសារក្នុងពេលវេលាដ៏ប្រណីតមួយនិងបន្តនូវការស់នៅជាធម្មតា" Leungបានបង្ហោះនៅក្នុងគេហទំព័រជាផ្លូវការរបស់គេនៅប្រហែលជាម៉ោង៥និង៤៥នាទី ថាខ្លួនបានជួបជុំជាមួយគ្រួសារវិញហើយ។


ថ្ងៃពុធ, 19 ខែមករា 2022 11:18  គុន ច័ន្ទរដ្ឋា