Istanbul-(Reuter)
លោកប្រធានាធិបតី Tayyip Edorgan បាននិយាយកាលពីថ្ងៃអាទិត្យថាសហរដ្ឋអាមេរិកបានស្នើរផ្តល់លក់យន្តហោះប្រយុទ្ធF-16 ទៅឲ្យទួរគី ជាថ្នូរទៅនឹងការវិនិយោគរបស់ទួរគីនៅក្នុងកម្មវិធីF-35 ដែលទីក្រុងAnkara ត្រូវបានដកចេញពីពីការទិញប្រព័ន្ធការពារមីស៊ីលពីរុស្សី។ Reuters បានរាយការណ៍កាលពីដើមខែនេះថា ទួរគីបានសំណូមពរចំពោះសហរដ្ឋអាមេរិកដើម្បីទិញយន្តហោះF-16ចំនួន៤០គ្រឿងដែលផលិតដោយក្រុមហ៊ុន Lockheed Martin និងសម្ភារៈសឹកចំនួន៨០បន្លាស់សំរាប់យន្តហោះដែលខ្លួនមានរួចមកហើយ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានមុនពេលដែលលោកចេញដំណើរទៅកាន់អាហ្វ្រិកខាងលិច Edorgan បាននិយាយថា ទួរគីចង់បានត្រឡប់មកវិញនូវការវិនិយោគរបស់ខ្លួនសំរាប់កម្មវិធីF-35ដែលការនិយាយគ្នាពីបញ្ហានេះកំពុងតែបន្តរធ្វើ។ “ យើងបានបង់ថ្លៃជាទឹកប្រាក់ចំនួន១,៤ពាន់លានដុល្លារ ឯសហរដ្ឋអាមេរិកបានស្នើរផ្តល់F-16 ជាថ្នូរនឹងកម្មវិធីនេះ”Edorgan បាននិយាយ។
យោងទៅលើបញ្ហានេះ, យើងបាននិយាយថាអ្វីក៏បានដែរព្រោះយើងត្រូវការដើម្បីយកមកការពារប្រទេសរបស់យើង ដោយបានបន្ថែមទៀតថាF-16ថ្មីនេះនឹងជួយអភិវឌ្ឍកងទ័ពជើងទឹករបស់យើង។
ទីក្រុង Ankara បានបញ្ជាទិញយន្តហោះF-35ជាង ១០០គ្រឿងដែលផលិតដោយក្រុមហ៊ុនLockheed Martin ប៉ុន្តែអាមេរិកបានដកទួរគីចេញពីកម្មវិធីនេះកាលពីឆ្នាំ ២០១៩ បន្ទាប់ពីទួរគីទទួលបានមីស៊ីលប្រព័ន្ធការពារដែនអាកាសS-400ពីរុស្សី។
ទីក្រុងAnkara បានទិញមីស៊ីលS-400 បានជំរុញឲ្យអាមេរិកដាក់ទ័ណ្ឌកម្ម ,ក្នុងខែធ្នូឆ្នាំ២០២០ទីក្រុងវ៉ាស៊ីតោន បានដាក់ក្នុងបញ្ជីរខ្មៅចំពោះក្រុមនាយកឧស្សាហកម្មការពារជាតិទួរគីជាពិសេសប្រធានលោកIsmail Demir និងអ្នកធ្វើការជាមួយ៣នាក់ទៀត។