BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Edorgan ផ្លាស់ប្តូរជំហរដោយនិយាយថា ឯកអគ្គរដ្ឋទូតទាំង១០ប្រទេសអាចស្នាក់នៅទួរគីតទៅទៀតបាន

ថ្ងៃពុធ, 27 ខែតុលា 2021 08:47  គុន ច័ន្ទរដ្ឋា

ប្រធានាធិបតីទួរគី Recep Tayyip Edorgan នឹងមិនបណ្តេញឯកអគ្គរដ្ឋទូតបស្ចឹមប្រទេសទាំង១០ ឲ្យចេញពីក្នុងប្រទេសទេ ដោយចង់បញ្ចៀសនូវវិបត្តិការទូតដ៏ធំ។ “ គោលបំណងរបស់យើងមិនដែលចង់បង្កើតនូវវិបត្តិទេ គឺដើម្បីការពារនូវសិទ្ធ ,ច្បាប់, កិត្តិយសនិងបូរណភាពដែនដីនៃប្រទេសយើង “ Edorganនិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍។

លោកបានណែនាំក្រសួងការបរទេសរបស់លោកឲ្យប្រកាសពី អ្នកការទូត១០រូបនៃបស្ចឹមប្រទេសថាជាបុគ្គលដែលមិនត្រូវបានគេស្វាគមន៍ កាលពីថ្ងៃសៅរ៍,រួមបញ្ចូលទាំងឯកអគ្គរដ្ឋទូតនៃប្រទេស អាមេរិក បារាំងនិងអាល្លឺម៉ង់ផងដែរ ,បន្ទាប់ពីពួកគេបានទាមទារជាសាធារណៈ ឲ្យមានការដោះលែងមេដឹកនាំសង្គមស៊ីវិលលោក Osman Kavala ចេញពីពន្ធនាគារ ។

លោកប្រធានាធិបតី Edorgan បានបន្តរទៀតថា “ ជាមួយនឹងសេចក្តីថ្លែងការណ៍ថ្មីដែលធ្វើឡើងដោយស្ថានទូតនានាក្នុងថ្ងៃនេះ,វាជាជំហ៊ានថយក្រោយមួយក្នុងការនិយាយមួលបង្កាច់ប្រឆាំងទៅនឹងប្រទេសនិងប្រជាជាតិយើង ។ ខ្ញុំជឿថាឯកអគ្គរដ្ឋទូតទាំងអស់នោះ នឹងមានការប្រុងប្រយ័ត្នក្នុងការធ្វើសេចក្តីថ្លែងការណ៍របស់ពួកគេដោយយោលទៅតាមសិទ្ធបូរណភាពដែនដីទួរគី ។

ស្ថានទូតទាំងអស់នោះ កាលពីថ្ងៃច័ន្ទ បានចែករំលែកសេចក្តីថ្លែងការណ៍តាម Twitter ដោយបាននិយាយថាពួកគេបានគោរពទៅតាមមាត្រាទី១៤នៃសទ្ធិសញ្ញានៃទីក្រុងវីយ៉េន ក្នុងការធ្វើទំនាក់ទំនងការទូត ដោយយោងទៅតាមករណីកិច្ចការទូត គឺមិនជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាម្ចាស់ផ្ទះ ដែលហាក់ដូចជាធ្វើឲ្យមេដឹកនាំទួរគីមានការស្កប់ចិត្ត។

មេដឹកនាំខាងវប្បធម៌និងជាសហគ្រិនទួរគី លោកOsman Kasava ត្រូវបានឃុំឃាំងនៅក្នុងទីក្រុង Istanbul ចាប់តាំងពីឆ្នាំ២០១៧ ។ Kavalaត្រូវបានគេចោទប្រកាន់ថាគាំទ្រចលនាប្រឆាំងនឹងរដ្ឋាភិបាល ដែលបានធ្វើការតវ៉ានៅទីក្រុងIstanbul កាលពីឆ្នាំ២០១៣ ព្រមទាំងញុះញង់និងប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ តុលាការអឺរ៉ុបផ្នែកសិទ្ធមនុស្សបានកាត់ក្តីក្នុងឆ្នាំ២០១៩ថា Kasava គួរតែត្រូវបានដោះលែង ប៉ុន្តែលោកនៅតែស្ថិតនៅក្នុងពន្ធនាគារដដែល។

photo_2021-10-27_08-44-00


 


ថ្ងៃពុធ, 27 ខែតុលា 2021 08:47  គុន ច័ន្ទរដ្ឋា