ចាប់ផ្តើមជាមួយនឹងមេដឹកនាំនៃក្រុមប្រឹក្សាយោធារដ្ឋប្រហារនៅនីហ្សេដែលបានប្រកាសបិទដែនអាកាសរបស់ប្រទេសនេះរួមជាមួយនឹងការផុតកំណត់នៃក្រុមសេដ្ឋកិច្ចអាហ្វ្រិកខាងលិច ECOWAS នៅមុនពេលដែលមានអន្តរាគមន៍យោធានៅក្នុងប្រទេសនីហ្សេ។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ពួកបះបោរនៅក្នុងប្រទេសនីហ្សេបានគំរាមកំហែងការឆ្លើយតបផ្នែកយោធាយ៉ាងម៉ឺងម៉ាត់ចំពោះការលុកលុយបរទេសណាមួយពីប្រទេសជិតខាងចូលមកក្នុងព្រំដែនរបស់ប្រទេសនេះ បន្ទាប់ពីការសម្រេចចិត្តបិទដែនអាកាសចូលជាធរមាន។
-
ថ្ងៃផុតកំណត់ Ecowas បង្កការព្រួយបារម្ភនៅភាគខាងជើងនីហ្សេរីយ៉ា
យោងតាមសារព័ត៌មាន BBC ចុះផ្សាយថ្ងៃទី០៧ ខែសីហាបានអោយដឹងថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន មេដឹកនាំអាហ្វ្រិកខាងលិចបានផ្តល់ឱ្យមេដឹកនាំរដ្ឋប្រហាររយៈពេលមួយសប្តាហ៍ដើម្បីអនុវត្តតាមការទាមទាររបស់ខ្លួន ឬពួកគេអាចនឹង"ចាត់វិធានការទាំងអស់ដែលអាចរួមបញ្ចូលការប្រើប្រាស់កម្លាំង" ។
ប៉ុន្តែនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាប្រទេសជិតខាងរបស់នីហ្សេ ដែលជាកន្លែងដែលកងទ័ពភាគច្រើនទំនងជាមានប្រភពមកពី សំឡេងប្រឆាំងនឹងការចូលរួមរបស់យោធាកំពុងកាន់តែខ្លាំងឡើង។
ព្រោះប្រទេសទាំងពីរក៏មានទំនាក់ទំនង និងប្រវត្តិសាស្ត្រជិតស្និទ្ធនឹងគ្នាផងដែរ។
កាលពីថ្ងៃសៅរ៍ ព្រឹទ្ធសភានីហ្សេរីយ៉ាបានជំរុញឱ្យរដ្ឋាភិបាលពិនិត្យមើលលើ "ជម្រើសនយោបាយ និងការទូត"វិញ។
ហើយនៅក្នុងទីក្រុង Sokoto ភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ជាប់ព្រំដែនប្រទេសនីហ្សេ ដែលជាផ្ទះរបស់កងពលលេខ ៨ របស់កងទ័ព ការព្រួយបារម្ភកំពុងតែកើនឡើង។
វាស្ថិតនៅលើផ្លូវប្រសព្វដ៏សំខាន់មួយឆ្ពោះទៅកាន់ប្រទេសនីហ្សេ ហើយទំនងជាចំណុចប្រមូលផ្តុំសម្រាប់កងទ័ព មុនពេលសកម្មភាពយោធាណាមួយ។
2. ព្រឹទ្ធសភានីហ្សេរីយ៉ាបដិសេធផែនការដាក់ពង្រាយទ័ព
យោងតាមសារព័ត៌មាន Premium Times ចុះផ្សាយថ្ងៃទី០៥ ខែសីហាបានអោយដឹងថា ព្រឹទ្ធសភានីហ្សេរីយ៉ាបានឈានដល់ដំណោះស្រាយបដិសេធសំណើរបស់លោកប្រធានាធិបតី Bola Tinubu ក្នុងការពង្រាយកងទ័ពនីហ្សេរីយ៉ានៅក្នុងសាធារណរដ្ឋនីហ្សេ ដើម្បីស្ដារការគ្រប់គ្រងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសដែលមានបញ្ហានោះ។
លោកប្រធានាធិបតី Tinubu កាលពីថ្ងៃសុក្រ បានស្វែងរកការយល់ព្រមពីសភាជាន់លើ ដើម្បីចល័តកងទ័ពនីហ្សេរីយ៉ាទៅកាន់សាធារណរដ្ឋនីហ្សេដើម្បីប្រយុទ្ធប្រឆាំងនឹងពួករដ្ឋប្រហារនីហ្សេដែលបានផ្តួលរំលំប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ គឺលោក Mohammed Bazoum ។
នៅក្នុងដំណោះស្រាយមួយបន្ទាប់ពីបានពិភាក្សាលើសំណើរបស់លោក Tinubu នៅឯកិច្ចប្រជុំបិទកាលពីថ្ងៃសៅរ៍ ព្រឹទ្ធសភាបានគាំទ្រដល់ជំហានផ្សេងទៀតដែលកំពុងធ្វើឡើងដោយប្រទេសនីហ្សេរីយ៉ា និងសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដើម្បីបញ្ច្រាសរដ្ឋប្រហារ ប៉ុន្តែបានបដិសេធជម្រើសនៃសកម្មភាពយោធានៅក្នុង ប្រទេសអាហ្វ្រិកខាងលិចក្រីក្រ។
3. ណាតូព្រមានពីការផ្ទុះសង្គ្រាមធំនៅអាហ្វ្រិក
យោងតាមសារព័ត៌មាន Newsweekចុះផ្សាយថ្ងៃទៅ០៦ ខែសីហាបានអោយដឹងថា អតីតមេបញ្ជាការសម្ព័ន្ធមិត្តកំពូលរបស់អង្គការណាតូអឺរ៉ុប លោក James Stavridis បានព្រមានកាលពីថ្ងៃអាទិត្យថា ជម្លោះក្នុងប្រទេសនីហ្សេនៅខណៈពេលដល់វេលាកំណត់អោយមេដឹកនាំរដ្ឋប្រហារប្រគល់អំណាចមកវិញអាចនាំឱ្យមាន"សង្គ្រាមផ្ទុះឡើងយ៉ាងពេញទំហឹងនៅទ្វីបអាហ្វ្រិក" ។
នាថ្ងៃផុតកំណត់ថ្ងៃអាទិត្យនេះដែលត្រូវបានបង្កើតឡើងដោយសម្ព័ន្ធនៃបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច សម្រាប់អោយនីហ្សេអាចវិលត្រលប់មកកាន់ការគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យវិញត្រូវបានកំណត់ថាដល់ពេលផុតកំណត់ហើយ។ តម្រូវការនេះត្រូវបានប្រទេសដែលដឹកនាំដោយយោធារួមគឺ Burkina Faso និងMali បានព្រមានរួមគ្នាឡើងថាការជ្រៀតជ្រែក រឺអន្តរាគមន៍ណាមួយពីបរទេសនឹងបង្កទំហំឡើងនៃការប្រកាសសង្គ្រាម។
ខណៈពេលដែលជម្លោះនៅឆ្ងាយពីការធានាបានសុវត្ថិភាព អ្នកខ្លះជឿថាការប្រឈមមុខដាក់គ្នាបែបនេះនឹងមានផលប៉ះពាល់យ៉ាងធំធេង មិនត្រឹមតែសម្រាប់ប្រជាជននៃតំបន់ Sahel ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសក្តានុពលក្នុងការទាក់ទាញដូចជាសហរដ្ឋអាមេរិក បារាំង និងរុស្ស៊ីក្នុងចំណោមមហាអំណាចវិនិយោគផ្សេងទៀត។
ខណៈពេលកំពុងនិយាយនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានស្គាល់ថាជា Twitter លោក Stavridis បានចោទសំណួរឡើងកាលពីថ្ងៃអាទិត្យថា "តើនេះនឹងនាំឱ្យមានផ្ទុះសង្រ្គាមដ៏ពេញលេញនៅទ្វីបអាហ្រ្វិកដែរឬទេ? វាពិតជាមានសក្តានុពលក្នុងការបង្កអោយទៅជាបែបនេះពិតមែន ហើយនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ និងបំផ្លិចបំផ្លាញ" ។