បន្ទាប់ពីមានកិច្ចប្រជុំជាបន្ទាន់មួយនៃរដ្ឋសហគមន៍សេដ្ឋកិច្ចនៃប្រទេសអាហ្វ្រិកខាងលិច (ECOWAS)ក្នុងទីក្រុង Accra លោក Jean-Claude Kassi Brou បាននិយាយថាពួកគេនឹងបង្កកទ្រព្យសម្បត្តិ ថវិការ និងហាមឃាត់ការធ្វើដំណើររបស់ក្រុមធ្វើរដ្ឋប្រហារនិងក្រុមគ្រួសាររបស់ពួកគេ ។ "ក្នុងរយះពេល៦ខែ ការបោះឆ្នោតមួយគួរតែបានធ្វើឡើង " Brou បានលើកឡើងនៅក្នុងសន្និសិទ្ធកាសែត ព្រមទាំងអំពាវនាវឲ្យដោះលែងលោកប្រធានាធិបតី Alpha Conde ដែលត្រូវបានគេបណ្តេញចេញពីអំណាចដោយរដ្ឋប្រហារកាលពីសប្តាហ៍មុន។មេដឹកនាំរដ្ឋប្រហារ ហ្គីណេ មិនបាននិយាយថា រដ្ឋាភិបាលអន្តរកាលនឹងមានរយះពេលយូរប៉ិនណា ?ហើយអ្នកណាជាអ្នកដឹកនាំ? ។
មេដឹកនាំរដ្ឋប្រហារក៏បានជួបប្រជុំធ្វើការពិភាក្សារជាមួយ មន្រ្តីសាធារណៈជាច្រើនរូប ក្រុមពាណិជ្ជករ និងមេដឹកនាំបក្សប្រប្រឆាំង ដើម្បីគូសវាសផែនទីចង្អុលផ្លូវនៃរចនាសម្ព័ន្ធរដ្ឋាភិបាលអន្តរកាលមួយ។
នៅក្នុងផ្នែកមួយនៃកិច្ចប្រជុំ៤ថ្ងៃ ក្រុមយោធា កាលពីថ្ងៃព្រហស្បត៍បានជួបនិងធ្វើការបញ្ចុះបញ្ចូលអ្នកជំនួញដ៏សំខាន់ៗ និងក្រុមហ៊ុនគ្រប់វិស៏យដែលកំពុងប្រតិបត្តិការ រុករករ៉ែ ក្នុងប្រទេស ដូចជា ដែក មាស និងត្បូងពេជ្រ លនិងល។
“សារបានផ្លាស់ប្តូរគ្នាទៅវិញទៅមក យើងបានចង្អុលបង្ហាញអំពីការពាក់ព័ន្ធនិងឆន្ទះរបស់យើង ដើម្បីធានាឡើងវិញចំពោះវិនិយោគិន ដើម្បីបន្តការងាររបស់យើង ព្រមទាំងប្រាប់ទៅពួកគេនូវអ្វីដែលយើងកំពុងតែប្រឈម “ Mamady Doumbouya មេដឹកនាំរដ្ឋប្រហារបាននិយាយ ។