BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មេដឹកនាំ ECOWAS ចេញដំណើរទៅជួប មេរដ្ឋប្រហារហ្គីណេ

ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 08:39  Purple Fullmoon

គណប្រតិភូមួយនៃអង្គការនយោបាយ និងសេដ្ឋកិច្ច អាហ្វ្រិកខាងលិច នឹងដឹកនាំគណប្រតិភូទៅប្រទេសហ្គីណេ នៅថ្ងៃសុក្រ 2ថ្ងៃបន្ទាប់ពីបានសម្រេចព្យួរសមាជិកភាពហ្គីណេពីអង្គការនេះ បន្ទាប់ពីបានផ្តួលរំលំរដ្ឋាភិបាលលោកប្រធានាធិបតី Alphar Conde ។

រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេស Burkina Faso, Ghana, Nigeria និង Togo នឹងទៅដល់រជ្ឋធានី Conakry ក្នុងនាមជាតំណាងឲ្យ រដ្ឋសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) សមាជិកម្នាក់នៃគណប្រតិភូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ 

photo_2021-09-10_08-22-47 (1)

បេសកកម្មការទូតជាន់ខ្ពស់នេះ មានបំណងនឹងទាមទារ ឱ្យមានការដោះលែងលោក Conde និងដំណើរការរដ្ឋធម្មនុញ្ញដូចប្រក្រតីឡើងវិញ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារ ដោយវរសេនីយ៍ទោ Mamady Doumbouya និងកងកំលាំងពិសេសកាលពីថ្ងៃអាទិត្យ។

ECOWAS បានទាមទារឲ្យដោះលែង លោក Conde អាយុ 83 ឆ្នាំ តែពុំបាននិយាយពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ ពួកយោធារដ្ឋប្រហារមានបំណងទុកលោក ប្រធានាធិបតីជាកាក់ សំរាប់តថ្លៃជាមួយក្រុមប្រទេសអាហ្រ្វិកខាងលិច នេះបើតាមប្រភព ទូរទស្សន៍អាល់ហ្សាហ្សេរ៉ា រាយការណ៍ពីទីក្រុង Conakry៕

photo_2021-09-10_08-22-04 (1)

 

photo_2021-09-09_22-56-24

 


ថ្ងៃសុក្រ, 10 ខែកញ្ញា 2021 08:39  Purple Fullmoon