BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern

ថ្ងៃពុធ, 20 ខែមេសា 2022 14:15  គុន ច័ន្ទរដ្ឋា

2022-04-20 14.14.26

រុស្សីបានបដិសេធជាបណ្តោះអាសន្ននូវបទឈប់បាញ់គ្នានៅក្នុងអ៊ុយក្រែនដែលលោកអគ្គលេខាធិការ អ.ស.ប. បានសំណូមពរក្នុងគោលបំណងជំលៀសជនភៀសខ្លួនក្នុងអម្លុងពិធីបុណ្យ Eastern ។ ឯកអគ្គរដ្ឋទូតរងរុស្សីប្រចាំ អ.ស.ប បាននិយាយថា សំណូមពរនៃបទឈប់បាញ់គ្នាមិនមានភាពស្មោះត្រង់នោះទេនិងផ្តល់ឱកាសសំរាប់ការផ្តល់អាវុធឲ្យកងកម្លាំងអ៊ុយក្រែន។ Dmitry  Polyansky ឯកអគ្គរដ្ឋទូតរង បានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារថា បទឈប់បាញ់គ្នានេៈមិនមានភាពស្មោះត្រង់នោះទេ។

លោកអគ្គលេខាធិការ អ.ស.ប.  Antonio Gutierrez បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា៤ថ្ងៃ ដើម្បីអនុញ្ញាត្តិឲ្យមានការជំលៀសចេញពីសមរភូមិនិងច្រករបៀងសុវត្តិភាពដើម្បីបញ្ជូនស្បៀងនិងថ្នាំពេទ្យ។ ជនស៊ីវិលរួមទាំងកូនក្មេងបានជាប់នៅក្នុងតំបន់ Donbas ភាគខាងកើត ជាកន្លែងដែលកងកម្លាំងរុស្សី បានចាប់ផ្តើមបើកការវាយលុកយ៉ាងខ្លាំងក្លា និងនៅក្នុងទីក្រុងកំពង់ផែដ៏ខ្ទេចខ្ទាំ Mariupol ។ Gutierrez បាននិយាយកាលពីព្រឹកថ្ងៃអង្គារថា ប្រជាពលរដ្ឋជាង១២លាននាក់នៅក្នុងប្រទេសអ៊ុយក្រែនត្រូវការជំនួយមនុស្សធម៌។ លោកបានទស្សន៍ទាយថាចំនួននេះនឹងកើនឡើងដល់១៥,៧លាននាក់ ប្រហែលជា៤០%នៃប្រជាពលរដ្ឋអ៊ុយក្រែនដែលរស់នៅក្នុងប្រទេស។

សូម្បីតែប្រទេសចិន ដែលមិនបានថ្កោលទោសរុស្សីនិងបានបោះឆ្នោតអនុប្បវាទចំពោះសេចក្តីសំរេចប្រឆាំងនឹងការឈ្លានពានក្នុងប្រទេសអ៊ុយក្រែន ក៏បាននិយាយថាខ្លួនគាំទ្រនូវបទឈប់បាញ់គ្នាដើម្បីមនុស្សធម៌។ រុស្សីក្នុងនាមនៃសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារ ស.អ.ប. បានប្រើសិទ្ធវេតូរបស់ខ្លួន២ដងទៅលើសេចក្តីសម្រេចផ្តោតទៅលើអ៊ុយក្រែនបន្ទាប់ពីការឈ្លានពានបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ។ ការបដិសេធរបស់រុស្សីក៏បានលេចចេញបន្ទាប់ពីក្រុមប្រឹក្សាព្រះវិហារពិភពលោកក៏បានធ្វើសេចក្តីប្រកាសដើម្បីសំណូមពរឲ្យមានបទឈប់បាញ់គ្នានៅក្នុងចុងសប្តាហ៍នេះដែរ។

សំណូមពររបស់យើងចំពោះបទឈប់បាញ់គ្នានេះ គឺដើម្បីបញ្ជាក់ពីជំនឿរបស់សាសនា Orthodox និងកាតូលិក នៅក្នុងប្រទេសអ៊ុយក្រែន នៅក្នុងរុស្សីនិងនៅជុំវិញពិភពលោកដែលកំពុងតែរៀបចំប្រារព្វនូវពិធីនៅសប្តាហ៍នេះដែលជាបុណ្យសំខាន់ជាងគេប្រចាំឆ្នាំ។ បូជាចារ្យក៏បានបញ្ជាក់ថាការប្រយុទ្ធនៅក្នុងសង្រ្គាមលោកលើកទី១ ក៏បានផ្អាកមួយរយៈផងដែរ ដូច្នេះទាហ៊ានអាចចែករំលែកគ្នាទៅវិញទៅមកនូវការស្វាគមន៍គ្នាទៅវិញទៅមក។ បទឈប់បាញ់គ្នាអាចជាភ័សត្តុតាងនៃសន្តិភាពដល់ទីបញ្ចប់មួយ។


ថ្ងៃពុធ, 20 ខែមេសា 2022 14:15  គុន ច័ន្ទរដ្ឋា