BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

DYLUX បើកទំព័រថ្មីនៃវិថីសិល្បៈជាមួយនឹងបទ “Yearn”

ថ្ងៃសុក្រ, 01 ខែធ្នូ 2023 09:24  BeeTube News

maxresdefault (15)-1

ទស្សនិកជនទាំងអស់គ្នា ប្រហែលជាធ្លាប់បានឃើញមុខមាត់របស់លោក GV Lux ជាច្រើនលើកជាច្រើនសាររួចមកហើយ តាមរយៈការសម្តែងរបស់លោកមិនថានៅលើឆាកតន្រ្តី រឺការរួមសហការការងារជាមួយសិល្បករដទៃជាច្រើននាក់។ លោក GV Lux គឺជាសមាជិកមួយរូបរបស់ក្រុមបារមីផងដែរ ដែលធ្លាប់បានរួមសហការការងារជាមួយនឹងបណ្តាសិល្បករនៃក្រុមបារមីជាច្រើននាក់ពីមុនមក មិនថាឡើយការងារលើឆាក រឺក្រោយឆាក រាប់ចាប់តាំងពីការសហការជាមួយសិល្បករឯករាជ្យដូចជាលោក Mith Soybad រហូតដល់ក្រុមតារាចំរៀងរ៉េបដូចជា La CimaCartel លោក GV Lux តែងតែធ្លាប់បានមានវត្តមានជានិច្ច និងទទួលបានការកត់សម្គាល់ជា Talent មួយរូបដែលមានទាំងសមត្ថភាព និងសកម្មភាពការងារ Team Work បានយ៉ាងល្អ។ ​​​

395260230_662854679324529_4155641574836645992_n

បន្ទាប់ពីលោក GV Lux បានសំរាកពីការងារសិល្បៈមួយរយៈ កន្លងមកថ្មីៗនេះ លោក GV Lux ហាក់ដូចជាបានត្រលប់មកក្នុងវិថីសិល្បៈយ៉ាងស៊ុបវិញ ក្រោយលោកបានប្រកាសកាលពីចុងខែនេះថា លោកបានត្រៀមខ្លួនជាច្រើនដើម្បីត្រលប់មកបើកទំព័រថ្មីនៃវិថីសិល្បៈរបស់លោក។ លោក GV Lux បានអោយដឹងថា លោកនឹងសូមប្រកាសអោយទស្សនិកជនបានដឹងទាំងអស់គ្នាថា បន្តទៅមុខទៀត លោកនឹងធ្វើការប្តូរឈ្មោះឯងក្នុងវិថីសិល្បៈពី GV Lux មកជា DYLUX វិញ។ \

406730059_680788754197788_7018218591341153181_n

បន្ថែមលើនេះ លោកក៏បានបញ្ជាក់អោយកាន់តែច្បាស់ថា លោកបានមានបទចម្រៀងថ្មីមួយបទក្រោមចំណងជើងថា«ចង់» រឺ«Yearn» ដើម្បីជាកាដូ និងការអបអរសំរាប់ការបើកទំព័រថ្មីនៃវិថីសិល្បៈរបស់លោក។ គួរបញ្ជាក់ផងដែរថា បទ«ចង់»នេះត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅនេះ។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់បទថ្មីរបស់លោក DYLUX?

405404090_680788797531117_6273815405233039584_n


 


ថ្ងៃសុក្រ, 01 ខែធ្នូ 2023 09:24  BeeTube News