BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកមិនអាចជៀសផុតពីការឈឺចាប់ទេ តែអ្នកអាចគ្រប់គ្រងវាជាមួយអារម្មណ៍ទាំងនោះ​​ - Dwayne The Rock Johnson

ថ្ងៃពុធ, 09 ខែកុម្ភៈ 2022 09:09  BeeTube News

ដ្វែន ដឹ រ៉ក់ ចនសុន (Dwayne The Rock Johnson) ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បុរស​ម្នាក់​ក្នុង​ចំណោម​តារា​ហូលីវូដ​ដ៏ស្វាហាប់ និង​ជា​អ្នក​រក​ចំណូល​បាន​ខ្ពស់ ប៉ុន្តែតើអ្នកដឹងទេថា ទោះបីគាត់មានមាឌធំ រាងកាយរឹងមាំ ក៏គាត់ស្ទើរតែចុះចាញ់នឹងជំងឺបាក់ទឹកចិត្តផងដែរ។ ​ដូច្នេះមកស្ដាប់ពីជីវិតរបស់គាត់ដែលទាក់ទងនឹងជំងឺបាក់ទឹកចិត្តទាំងអស់គ្នា។

ដ្វែន ដឹ រ៉ក់ ចនសុន បានកើតនៅក្នុងឆ្នាំ១៩៧២ ហើយមានស្រុកកំណើតនៅក្នុងទីក្រុង ហេវ៉ត រដ្ឋកាលីហ្វញា (California)។ ក្នុងវ័យជំទង់ ចនសុន បានមើលឃើញការលំបាករបស់ឪពុកម្តាយរបស់គាត់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ ខណៈដែលពួកគេត្រូវបានបណ្តេញចេញពីផ្ទះល្វែងរបស់ពួកគេ ហើយថែមទាំងរឹបអូសយករថយន្តរបស់ពួកគេទៀតផង។

"ពេលយើងត្រឡប់​មក​ផ្ទះ​វិញ ហើយ​មាន​មេសោ​ជាប់នឹងមាត់​ទ្វារ ជាមួយ​នឹងសេចក្តី​ជូន​ដំណឹង​ពី​ការ​បណ្តេញ​ចេញពីផ្ទះរបស់យើង។ ម្តាយរបស់ខ្ញុំ បានចាប់ផ្តើមយំ ហើយបាត់បង់ការគ្រប់គ្រងលើខ្លួនឯង។ តើយើងនឹងទៅទីណា? តើ​យើង​នឹង​ធ្វើ​អ្វីទៀត?"

photo_2022-02-09_08-48-35

ពេល​នោះ​ ម្ដាយ​របស់​គាត់​បាន​ប៉ុនប៉ង​ធ្វើ​អត្តឃាតទៀតផង។ បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីផ្ទះល្វែងរបស់ពួកគេ គាត់បានមើលម្តាយរបស់គាត់ ដើរចូលទៅផ្លូវដែលកំពុងមានរថយន្តចរាចរណ៍ជាច្រើន ហើយពេលនោះ ចនសុន មានអាយុត្រឹមតែ 15 ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ "អ្វីដែលឆ្កួតលីលាអំពីការប៉ុនប៉ងធ្វើអត្តឃាតនោះ គឺថារហូតមកដល់សព្វថ្ងៃនេះ ម្តាយរបស់ខ្ញុំនឹកមិនឃើញអ្វីពីទិដ្ឋភាពពេលនោះឡើយ។ វាប្រហែលជារឿងល្អបំផុតដែលនាងមិនបានចង់ចាំវា។”

គាត់បាននិយាយថា គាត់អាចទាញនាងចេញពីផ្លូវហាយវេបានទាន់ពេល ប៉ុន្តែបន្ទាប់មក ម្តាយរបស់គាត់បានធ្លាក់ចូលទៅក្នុងជំងឺបាក់ទឹកចិត្តជាច្រើនឆ្នាំ ហើយអ្វីដែលកាន់តែលំបាកសម្រាប់ ចនសុន នោះគឺដោយសារការមានរបួសបានបញ្ឈប់អាជីពដែលនឹងក្លាយជាកីឡាករបាល់ទាត់របស់គាត់ រួមទាំងការបែកបាក់ជាមួយមិត្តស្រីរបស់គាត់ផងដែរ។

photo_2022-02-09_08-48-39

“ខ្ញុំបានឈានដល់ចំណុចមួយដែលខ្ញុំមិនចង់ធ្វើអ្វី ឬទៅណានោះទេ។ ខ្ញុំតែងតែយំឥតឈប់ឈរ។”

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មិនថាជំងឺបាក់ទឹកចិត្ត ឬឧបសគ្គនៅក្នុងជីវិតរបស់គាត់មានច្រើនប៉ុណ្ណានោះទេ គាត់នៅតែ​យកឈ្នះលើវា ហើយទាញ​យក​ខ្លួន​ឯងត្រឡប់​មក​វិញ ដូច្នេះ​តើ​ជីវិតមួយនេះ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ណា?

ការស្វែងរកកម្លាំងក្នុងចិត្ត បានរារាំងគាត់មិនឱ្យធ្វើអត្តឃាតដូចម្តាយរបស់គាត់។ បន្ទាប់មក គាត់បានប្រើប្រាស់បទពិសោធន៍របស់គាត់​ និងម្តាយរបស់គាត់ ដើម្បីព្យាយាម និងជួយអ្នកដទៃ។

photo_2022-02-09_08-48-35 (2)

"យើងទាំងពីរបានជាសះស្បើយ យើងតែងតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីយកចិត្តទុកដាក់នៅពេលដែលនរណាម្នាក់មានការឈឺចាប់។ យើង​ត្រូវ​ជួយ​ពួកគេ​ឲ្យ​ឆ្លង​កាត់​វា ហើយ​រំលឹក​ពួកគេ​ថា ​ពួកគេ​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ"។

"រឿងសំខាន់បំផុតមួយដែលខ្ញុំដឹង បានជួយខ្ញុំជាច្រើនលើកច្រើនសារមកហើយ នៅពេលខ្ញុំបានឆ្លងកាត់ជំងឺបាក់ទឹកចិត្តរបស់ខ្ញុំនោះគឺ ធ្វើឱ្យប្រាកដថា ខ្ញុំកំពុងនិយាយជាមួយនរណាម្នាក់។"

"ជំងឺបាក់ទឹកចិត្តមិនដែលរើសអើងនរណាម្នាក់នោះទេ។ ខ្ញុំបាន​ចំណាយ​ពេលយ៉ាង​យូរ​ដើម្បី​ដឹងពី​វា ប៉ុន្តែ​គន្លឹះ​សំខាន់នោះ ​គឺ​កុំ​ខ្លាចក្នុងការប្រាប់អ្នកដទៃអំពីវា។ ជាពិសេសសម្រាប់បុរស ព្រោះពួកគេតែងតែគិតថា ក្នុងនាមជាមនុស្សប្រុសគួរតែលាក់ទុកវាសម្រាប់ខ្លួនឯងប្រសើរជាងបង្ហាញភាពទន់ខ្សោយទៅអ្នកដទៃ ប៉ុន្តែវាមិនមែនជាជម្រើសដ៏ល្អនោះទេ។ ហើយខ្ញុំបានរកឃើញថា ជាមួយនឹងជំងឺបាក់ទឹកចិត្ត រឿងសំខាន់បំផុតមួយដែលអ្នកអាចយល់ដឹងនោះគឺថា អ្នកមិននៅម្នាក់ឯងនោះទេ។ អ្នក​មិន​មែន​ជា​មនុស្ស​ដំបូង​ដែល​ឆ្លង​កាត់​វា​ ហើយ​ក៏​មិន​មែន​ជា​មនុស្ស​ចុង​ក្រោយ​ដែល​ឆ្លង​កាត់​វា​នោះ​ទេ"។

«ត្រូវ​មាន​ជំនឿ​ថា ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ការ​ឈឺ​ចាប់​របស់​អ្នក ​គឺ​ជា​អ្វី​ដែល​ល្អ»។

ការ​ដោះស្រាយជាមួយ​ជំងឺ​បាក់​ទឹកចិត្ត​ទាមទារ​ឱ្យ​មាន​សកម្មភាព ប៉ុន្តែ​ការ​ចាត់វិធានការនៅ​ពេល​អ្នកធ្លាក់​ទឹកចិត្ត ​អាច​ជា​រឿង​ពិបាក​។ ពេលខ្លះគ្រាន់តែគិតអំពីរឿងដែលអ្នកគួរធ្វើ ដើម្បីឱ្យមានអារម្មណ៍ធូរស្រាល ដូចជាការហាត់ប្រាណ ឬចំណាយពេលជាមួយមិត្តភ័ក្តិ មើលទៅហាក់ដូចជាហត់នឿយ ឬមិនអាចធ្វើសកម្មភាពបាន ដូច្នេះហើយអ្វីដែលជួយយើងបានច្រើនបំផុត គឺធ្វើរឿងដែលពិបាកធ្វើបំផុត។ វាមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងអ្វីមួយដែលពិបាកធ្វើ និងអ្វីមួយដែលមិនអាចធ្វើទៅរួច។ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង​ក្នុង​ការ​និយាយរកនរណាម្នាក់ ហើយខ្មាសអៀន​ចំពោះ​ស្ថានភាព​ ឬ​​កំហុសនៃ​ការ​ធ្វេសប្រហែស​ចំពោះ​ទំនាក់ទំនងដែលអ្នកមាន​ជាមួយនរណាម្នាក់។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​និយាយ​របស់ជំងឺបាក់​ទឹកចិត្តប៉ុណ្ណោះ។

photo_2022-02-09_08-48-36
ស្វែងរកការគាំទ្រពីមនុស្សដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះអ្នក។ មនុស្សដែល​អ្នក​និយាយ​ជាមួយ​ មិន​ចាំ​បាច់​អាច​ដោះស្រាយ​បញ្ហារបស់អ្នក​បាន​ទេ អ្នក​គ្រាន់​តែ​ត្រូវ​ការ​ជា​មនុស្សដែល​ស្តាប់អ្នកបានល្អគឺគ្រប់គ្រាន់ហើយ។ នរណាម្នាក់ដែលស្តាប់អ្នកដោយការយកចិត្តទុកដាក់ និងមិនមានការវិនិច្ឆ័យអ្នក។ ហើយព្យាយាមស្មោះត្រង់ជាមួយខ្លួនឯង។ ប្រសិនបើអ្នកព្យាយាមបដិសេធការឈឺចាប់ ហើយដាក់ទឹកមុខរីករាយគ្រប់ពេល ជំងឺបាក់ទឹកចិត្តនឹងកើតមានចំពោះអ្នក។ ជំនួស​ឱ្យ​ការ​ដឹង​ថា​អ្នក​កំពុង​បាត់បង់​អ្វី​មួយ សូមចែករំលែក​អារម្មណ៍​របស់​អ្នក​ជាមួយ​មិត្តភ័ក្ដិ​ដែល​ទុក​ចិត្ត ​ឬ​សមាជិក​គ្រួសាររបស់អ្នក។

"អ្នកមិនអាចជៀសផុតពីការឈឺចាប់បានទេ ប៉ុន្តែអ្វីដែលធ្វើឱ្យមានភាពខុសប្លែកគ្នានោះគឺអ្វីដែលអ្នកធ្វើបានជាមួយនឹងអារម្មណ៍ទាំងនោះ"៕


ថ្ងៃពុធ, 09 ខែកុម្ភៈ 2022 09:09  BeeTube News