BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ្នកកាសែតបានត្រូវគេបាញ់សម្លាប់នៅហ្វីលីពីន ដែលជាលើកទី២១ចាប់តាំងពីDuterteឡើងកាន់អំណាច

ថ្ងៃចន្ទ, 01 ខែវិច្ឆិកា 2021 08:17  គុន ច័ន្ទរដ្ឋា

SCMP-

អ្នកយកព័ត៌មានហ្វីលីពីនម្នាក់ត្រូវបានស្លាប់ បន្ទាប់ពីត្រូវបានគេបាញ់ជាច្រើនគ្រាប់នៅក្នុងផ្ទះរបស់ខ្លួន ,ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យ,ដែលក្លាយទៅជាលើកចុងក្រោយក្នុងការបាញ់សម្លាប់ជាបន្តរបន្ទាប់លើអ្នកសារព័ត៌មាននៅក្នុងប្រទេស។ ប្រជាជាតិដែលរួមប្រជុំដោយកោះជាច្រើន គឺជាកន្លែងដែលមានគ្រោះថ្នាក់ជាងគេបំផុត សំរាប់អ្នកកាសែតនៅលើពិភពលោក ដែលឃាតករភាគច្រើនដែលសម្លាប់ពួកគេមិនត្រូវបានចាប់ខ្លួន។

Orlando Dinoy ,អ្នកយកព័ត៌មានអនឡាញនិងជាពិធីករនៃវិទ្យុFM ហ្វីលីពីន បានត្រូវបាញ់៦គ្រាប់ដោយខ្មាន់កាំភ្លើង ដែលចូលមកក្នុងផ្ទះល្វែងរបស់គាត់ទាំងកម្រោលនៅក្នុងក្រុង Bansalan ,កោះ Midanao , មន្រ្តីប៉ូលីសនៅក្នុងតំបន់ លោកវរសេនីយត្រី Peter Glen Ipon បាននិយាយ។ Dinoy បានស្លាប់ភ្លាមមួយរំពេចនៅហ្នឹងកន្លែង មន្រ្តីកំពុងតែធ្វើការស៊ើបអង្កេតអំពីមូលហេតុដែលនៅពីក្រោយការបាញ់សម្លាប់នេះ ។
ជ្រុងមួយនៃការស៊ើបអង្កេតដែលយើងកំពុងតែរកមើលគឺការងាររបស់គាត់ជាអ្នកសារព័ត៌មាន ប៉ុន្តែរហូតមកទល់ពេលនេះមិនមាននរណាម្នាក់ បានផ្តល់នូវការណែនាំជាក់លាក់នោះទេ។

Dinoy គឺជាអ្នកកាសែតទី២១ ត្រូវបានគេធ្វើឃាតិ ចាប់តាំងពីលោកប្រធានាធិបតី Duterte ឡើងកានអំណាចចាប់តាំងពីឆ្នាំ២០១៦ សហជីពអ្នកកាសែតជាតិបាននិយាយ ។ អគ្គនាយកប៉ូលីសជាតិ លោកឧត្តមសេនីយ៍ Guillermo Eleazar បានបញ្ជាឲ្យធ្វើការការសើបអង្កេតដោយម៉ដ្ឋចត់នៅក្នុងករណីនេះ ព្រមទាំងបានប្តេជ្ញាចិត្តថានឹងការពារប្រព័ន្ធផ្សព្វផ្សាយពីការវាយប្រហារនានា។

ក្នុងរបាយការណ៍មួយនៅខែនេះ ,គណៈកម្មការការពារអ្នកកាសែតដែលមានមូលដ្ឋាននៅក្រុង New York បានចុៈបញ្ជីរ ហ្វីលីពីនស្ថិតនៅលេខរៀងទី៧នៅក្នុងសូចនាករនិទ័ណ្ឌភាពនៃពិភពលោក ដែលមានករណីឃាតករសម្លាប់អ្នកកាសែតចំនួន១៣នាក់មិនទាន់បានដោះស្រាយ។

photo_2021-11-01_08-12-57


 


ថ្ងៃចន្ទ, 01 ខែវិច្ឆិកា 2021 08:17  គុន ច័ន្ទរដ្ឋា