Manila- Philippine
លោកប្រធានាធិបតី Rodrigo Duterte កាលពីថ្ងៃអង្គារ៍បានអំពាវនាវឲ្យមេដឹកនាំប្រជាជាតិអាស៊ីប៉ែកអគ្នេយ៍(ASEAN) ឈរជាមួយ មីយ៉ាន់ម៉ាក្នុងអម្លុងពេលដែលភាពតានតឹងបានកើនឡើងនៅក្នុងប្រទេសនេះ។នៅក្នុងសុន្ទរកថានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩និងកិច្ចប្រជុំកំពូលដ៏ទៃទៀត Duterte បានជំរុញឲ្យគ្រប់ភាគីនៅក្នុងមីយ៉ាន់ម៉ាធ្វើទំនាក់ទំនងសន្ទនាគ្នាក្នុងន័យស្ថាបនា ។ Duterte ស្ថិតនៅក្នុងវិមាន Mlacanan និងបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីឌីអូ។
សេចក្តីថ្លែងការណ៍មួយដែលបញ្ចេញដោយទីស្តីការលោកប្រធានាធិបតីបាននិយាយថា “ នៅក្នុងកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៩ ,លោកប្រធានាធិបតី បានអំពាវនាវឲ្យសមភាគីអាស៊ានរបស់លោកឈរជាមួយ មីយ៉ាន់ម៉ា ក្នុងការដោះស្រាយវិបត្តិដោយសន្តិវិធីដើម្បីសុខមាលភាពនៃប្រជាពលរដ្ឋរបស់ខ្លួន “។ សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា “ លោកប្រធានាធិបតី បានជំរុញឲ្យគ្រប់ភាគីនៅក្នុងមីយ៉ាន់ម៉ាសន្ទនាគ្នាក្នុងន័យស្ថាបនា ព្រមទាំងបញ្ជាក់ថា បេសកជនពិសេសអាស៊ាន ត្រូវតែបានគេអនុញ្ញាតិទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗនេះហើយជួបជាមួយគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ។
កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ បានប្រព្រឹត្តិទៅចាប់តាំងពីថ្ងៃទី២៦-២៨ ខែតុលា ដោយមិនមានវត្តមានរបស់មីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្លុកនេះបានសំរេចមិនឲ្យមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីង អូងលាំង ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលលោកស្រី អូងសាន ស៊ូជី ដែលជាជ័យលាភីរង្វាន់ណូបែល ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានបានបញ្ជាក់ លោក មីងអូង លាំង បានខកខានមិនបានអនុវត្តិនូវផែនការសន្តិភាពអាស៊ានដោយចាប់ផ្តើមចាប់ផ្តើមការសន្ទនាគ្នានិងបញ្ឍប់នូវអរីយភាព ,អនុញ្ញាតិឲ្យមានជំនួយមនុស្សធម៌ ,និងអនុញ្ញាតិឲ្យបេសកជនពិសេសអាចជួបជាមួយគ្រប់ភាគីដែលពាក់ព័ន្ធនៅក្នុងជម្លោះ។