CNN-
កូនប្រុសរបសមេដឹកនាំផ្តាច់ការ អតីតតារាភាពយន្ត និងជើងឯកកីឡាប្រដាល់ បេក្ខជនដែលមានជំនាញផ្សេងៗពីគ្នា បានចូលខ្លួនដើម្បីបន្តរវេនពីលោកប្រធានាធិបតី Rodrigo Duterte ដែលនឹងចុះចេញពីតំណែងបន្ទាប់ពីរយៈពេល៦ឆ្នាំនៅក្នុងអំណាចយោងទៅតាមរដ្ឋធម្មនុញ្ញហ្វីលីពីន។ ទោះបីជាយុទ្ធនាការនៃការបោះឆ្នោតឆ្នាំ ២០២២មិនទាន់ចាប់ផ្តើមនៅឡើយ ក៏ឧបាយកលទុច្ចរិតនិងឈុតឆាកដ៏រំភើបកំពុងចាប់ផ្តើមឡើង។
ថ្ងៃសុក្រគឺជាថ្ងៃផ្តាច់ព្រ័តសំរាប់បេក្ខជនដែលត្រូវចុះឈ្មោះជាបេក្ខភាពប្រធានាធិបតី ។នៅក្នុងចំណោមអ្នកដែលចុះឈ្មោះជាផ្លូវការ មានFerdinand Marcos jr. ដែលគេស្គាល់ថាជា “ Bongbong” ត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការ ហ្វីលីពីន ,Manny Pacquiao ជាសមាជិកព្រឹទ្ធសភានិងជាអតីតជើងឯកកីឡាប្រដាល់ ,អនុប្រធានាធិបតី និងជាអ្នករិះគន់លោក Duterte លោកស្រី Leni Rebredo និងលោក Isko Moreno អតីតតារាភាពយន្តនិងជាអភិបាលក្រុង ម៉ានិល។
Richard Heydarian សាស្ត្រចារ្យប្រវត្តិសាស្ត្រនិងវិទ្យាសាស្ត្រនយោបាយនៃមហាវិទ្យាល័យពហុបច្ចេកទេស ហ្វីលីពីន បាននិយាយថា មិនមានអ្នកដឹកមុខច្បាស់លាស់នោះទេ “ វាជាការប្រកួតប្រជែងមួយដ៏ខ្លាំងក្លា “ ។ ប្រទេស ហ្វីលីពីនមានការបោះឆ្នោតតែមួយជុំទេ វាមិនដូចប្រទេសដ៏ទៃដូចជាប្រទេស បារាំង ដែលមានការបោះឆ្នោតនៅជុំទី២ នៅពេលដែលមានបេក្ខជន២នាក់មានប្រជាប្រីយ៍ភាពខ្លាំងជាងគេ ។ នេះមានន័យថា បេក្ខជនណាដែលដឹកមុខគេនៅទីបញ្ចប់នៃការរាប់សន្លឹកឆ្នោត នឹងក្លាយទៅជាប្រធានាធិបតី ទោះបីជាចំនួននៃសន្លឹកឆ្នោតបានប៉ន្មានក៏ដោយ។ក្នុងករណីសន្លឹកឆ្នោតស្មើគ្នា តំណែងនឹងបានទៅបេក្ខជនម្នាក់ ប៉ន្តែវាជារឿងដែលកម្រ។
ខណៈដែលចិននិងអាមេរិក កំពុងតែមានការតានតឺងជាមួយគ្នាក្នុងការដណ្តើមយកភូមិសាស្ត្រឥណ្ឌូប៉ាស៊ីហ្វីកធ្វើជាឆាកដើម្បីបង្ហាញទៅពិភពលោកថាខ្លួនមានអានុភាពខ្លាំងនៅក្នុងតំបន់ ហ្វីលីពីននឹងទំនងជាស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ចហើយនិងភូមិសាស្ត្រនយោបាយ ជាពិសេសក្នុងការដែលបានអះអាងថាផ្នែកខ្លះនៃសមុទ្ទចិនខាងត្បូងជារបស់ខ្លួន។
Duterte នៅក្នុងអម្លុងពេលដែលនៅក្នុងអំណាចបានភ្ជាប់ហ្វីលីពីនឲ្យមានការជិតស្និទ្ធជាមួយចិន ,ដោយបាននិយាយជាសាធារណៈថា “សេចក្តីស្រឡាញ់របស់លោកចំពោះលោកប្រធានាធិបតី Xi Jing Ping គឺដោយសារលោកXi ជាមេដឹកនាំដែលស្វែងរកនូវលទ្ធភាពក្នុងការធ្វើកិច្ចសន្យារួមដើម្បីធនធានក្នុងសមុទ្ទចិនខាងត្បូង”។