ប្រធានាធិបតី Rodrigo Duterte ព្រមទទួលយកការតែងតាំងពីគណបក្សជាបេក្ខជនអនុប្រធានាធិបតីសំរាប់ឆ្នាំ២០២២ឆ្នាំក្រោយ ដែលបណ្តាលឲ្យមានការរិះគន់ជាមុនពីគូរប្រជែងនយោបាយ ថានេះ ជាការព្យាយាមថែររក្សារជីវិតនិងអំណាចនយោបាយរបស់លោក។Duterte អាយុ ៧៦ ឆ្នាំ ត្រូវបានរារាំងដោយច្បាប់រដ្ឋធម្មនុញ្ញមិនឲ្យស្វែងរកអំណាចនៅក្នុងអាណត្តិទី២ ប៉ុន្តែDuterte ដែលជាអ្នកដឹកនាំដែលតែងតែមានការរារែកក្នុងចិត្ត បានិយាយថា លោកសម្រេចចិត្តបែបនេះគឺដោយសារលោកស្រឡាញ់ប្រទេសរបស់លោក។Duterte បានថ្លែងដូច្នេះថា « ប្រាកដណាស់ព្រោះខ្ញុំចង់ឃើញនិងចង់បន្តនូវការប្រឹងប្រែងរបស់ខ្ញុំ ទោះបីខ្ញុំមិនមែនជាអ្នកដែលត្រូវចង្អុលបង្ហាញទិសដៅ តែខ្ញុំមានសមត្ថភាពក្នុងការជួយណែនាំ។អ្នកជំនាញខាងនយោបាយជឿថា Duterte នឹងមានសន្លឹកបៀរច្រើនសំរាប់លេងបើសិនជាបំណងនេះបានទទួលជោជ័យ។