Luis Von Ahn គឺជា អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ និងជាសហគ្រិនបច្ចេកវិទ្យា ហើយក៏ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃវេបសាយរៀនភាសា (Language-Learning Website) និង Mobile App, Duolingo ព្រមទាំង ជាសហស្ថាបនិក នៃខែបឆា (CAPTCHA) ហើយនិង ជាស្ថាបនិកនៃ reCAPTCHA។ CAPTCHA មកពីពាក្យពេញថា “Completely Automated Public Turing test to tell Computers and Humans Apart” គឺជាការធ្វើតេស្តមួយដែលគេបង្កើតឡើងដើម្បី ធ្វើឲ្យមានភាពផ្សេងពីគ្នា រវាង អ្នកប្រើប្រាស់ដែលជាមនុស្សពិតប្រាកដ ហើយនិងកម្មវិធីមេរោគ Malicious Bots។ចំណែកឯ reCAPTCHA គឺជាសេវាកម្មដែលការពារ វេបសាយ ពី ស្ពែម (Spam)។ ដោយសារសមត្ថភាព និងដុង ពីកំណើតផង លោកបានក្លាយជាសហគ្រិនខាង ឧស្សាហកម្ម បច្ចេកវិទ្យា និងជាមហាសេដ្ធីវ័យក្មេងម្នាក់ ដែលមានទ្រព្យសម្បត្តិសរុបគឺ ៧០០លានដុល្លារ ($700)នៅក្នុងវ័យ ៤៤ ឆ្នាំ។ ដូច្នេះដើម្បីឲ្យបានដឹងកាន់តែច្បាស់អំពីប្រវត្តិរបស់លោក សូមអញ្ជើញស្តាប់វីដេអូនេះទាំងអស់គ្នា។
ជីវប្រវត្តិសង្ខេប
លោកកើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៧៨ នៅក្នុងទីក្រុង ហ្គាតតេម៉ាឡា (Guatemala City) ប្រទេសហ្គាតតេម៉ាឡា (Guatemala)។ លោកជាជនជាតិ ហ្គាតតេម៉ាឡា ដែលជាប់ខ្សែរស្រឡាយអាលឺម៉ង់ (German Guatemalan Descent)។ ឪពុកម្តាយរបស់លោក ជាគ្រូពេទ្យ។ តាំងពីក្មេងមក លោកតែងតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងខាងវិទ្យាសាស្ត្រ និងកុំព្យូទ័រ។កាលពីនៅតូច លោកត្រូវបានម្តាយរបស់លោក បញ្ជូនឲ្យទៅរៀននៅសាលាភាសាអង់គ្លេស ឯកជនមួយកន្លែងនៅក្នុងទីក្រុង ហ្គាតតេម៉ាឡា។ នៅក្នុងឆ្នាំ ១៩៩៦ លោកបានផ្លាស់ទៅរដ្ធ ខារ៉ូលីណាខាងជើង (North Carolina) នៅពេលដែលលោកមានអាយុ ១៨ ឆ្នាំ ដើម្បីបន្តថ្នាក់បរិញ្ញាប័ត្រ វិទ្យាសាស្រ្ត (BS-Bachelor of Science) ជំនាញខាង គណិតវិទ្យា នៅសាកលវិទ្យាល័យ ឌុក (Duke University)។ ក្រោយពីបានបញ្ចប់ថ្នាក់ បរិញ្ញាប័ត្រក្នុងឆ្នាំ ២០០០ លោកបានបន្តថ្នាក់ បណ្ឌិត ខាងវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science) នៅឯសាកលវិទ្យាល័យ ខាណេហ្គី ម៉េលុន (Carnegie Mellon University) ហើយបានបញ្ចប់នៅក្នុងឆ្នាំ ២០០៥។
ការងារ មុនពេលការបង្កើត វេបសាយ Duolingo
នៅក្នុងឆ្នាំ ២០០៥ លោកបានក្លាយជាសមាជិកមហាវិទ្យាល័យ នៅក្នុងសាលា វិទ្យាសាស្រ្តកុំព្យូទ័រ នៅឯសាកលវិទ្យាល័យ ខាណេហ្គី មេលលុន (Carnegie Mellon University) ហើយនៅក្នុងកំឡុងពេលនោះលោក និងក្រុមរបស់លោក បានបង្កើត CAPTCHA ហើយនិងបន្ទាប់មក ក្រុមហ៊ុន reCAPTCHA ដែលលោកបានលក់ទៅឲ្យក្រុមហ៊ុន Google នៅក្នុងឆ្នាំ២០០៩។បន្ទាប់មកលោកបានក្លាយជាសាស្ត្រាចារ្យខាង វិទ្យាសាស្ត្រកុំព្យូទ័រឯកទេសខាងការគណនាផ្អែកលើមនុស្ស“Human-BasedComputation”ដែលជាពាក្យសាមញ្ញមានន័យថារបៀបដែលមនុស្សនិងកុំព្យូទ័រអាចធ្វើការងាររួមគ្នាបានល្អបំផុតដើម្បីដោះស្រាយកិច្ចការដែលស្មុគស្មាញ។
ការបង្កើត Duolingo
នៅក្នុងឆ្នាំ ២០០៩ លោក ល្វី វ៉ុន អាន និង សេវឺរីន ហែកឃឺ (Severin Hacker) ដែលជានិស្សិតទើបតែបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត បានចាប់ផ្តើមគម្រោង នៃការបង្កើត Duolingo ហើយនៅក្នុងឆ្នាំ ២០១១ ពួកគេបានរួមគ្នាបង្កើត វេបសាយនេះឡើង។ ។ គំនិតច្នៃប្រឌិតថ្មីនេះ ចាប់ផ្តើមរីកចម្រើនហើយមានភាពល្បីល្បាញយ៉ាងខ្លាំង។Duolingoបានក្លាយជាវេទិការសិក្សាភាសាដ៏ពេញនិយមបំផុត ហើយនិងជា កម្មវិធី App អប់រំ ដែលគេDownload ច្រើនជាងគេបំផុត ដោយមានអ្នកប្រើប្រាស់ ច្រើនជាង ៥០០ លាននាក់។ គោលបំណងរបស់App នេះគឺដើម្បីធ្វើឲ្យការអប់រំ free សប្បាយរីករាយ ហើយអាចប្រើប្រាស់បានគ្រប់មនុស្សទាំងអស់។ គិតត្រឹមឆ្នាំ ២០២០ Platform នេះបានផ្តល់ឲ្យជិត ៤០ ភាសា។ សព្វថ្ងៃ អ្នកប្រើប្រាស់ ដួលីងហ្គូ ដែលបង់ថ្លៃសម្រាប់ការSubscribeមាន៦%ដូច្នេះជាហេតុធ្វើឲ្យក្រុមហ៊ុននេះអាចនៅរក្សាការផ្តល់សេវាកម្មដោយមិនគិតថ្លៃសម្រាប់អ្នកប្រើប្រាស់រាប់សិបលាននាក់ផ្សេងទៀត។ គិតត្រឹមថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ Duolingo មានទ្រព្យសម្បត្តិសរុបគឺ ៣.៤៧ ពាន់លានដុល្លារ ($ 3.47 Billion)។
ពានរង្វាន់ដែលលោកទទួលបាន
នៅក្នុងឆ្នាំ ២០០៦ លោកទទួលបានពានរង្វាន់ ម៉ាកកាធឺ ហ្វែលឡូស៊ីប “MacArthur Fellowship”។នៅក្នុងឆ្នាំ ២០០៩ លោកទទួលបាន ពានរង្វាន់ “David and Lucile Packard Foundation Fellowship” និង ពានរង្វាន់ “Sloan Fellowship” ។ នៅក្នុងឆ្នាំ ២០០៧ លោកទទួលបានពានរង្វាន់ “Microsoft New Faculty Fellowship” ហើយនិងនៅក្នុងឆ្នាំ ២០១២ លោកទទួលបានពានរង្វាន់ “The Presidential Early Career Award for Scientists and Engineers”។ នៅក្នុងឆ្នាំ ២០១៨ ល្វី វ៉ុន អាន (Luis Von Ahn) បានទទួលរង្វាន់ លីមែលសុន អឹម អាយ ធី (Lemelson-MIT) ចំនួន ៥០ មុឺនដុល្លារ ($500K) សម្រាប់ការច្នៃប្រឌិតដ៏អស្ចារ្យរបស់គាត់នៅក្នុងបច្ចេកវិទ្យាកុំព្យូទ័រសកល។
Quotes របស់ល្វី វ៉ុន អាន
- ជាដំបូង ខ្ញុំចង់ធ្វើឲ្យមនុស្សជាតិទាំងអស់មានប្រសិទ្ធភាពជាងមុន ដោយការធ្វើអាជីវកម្មជាមួយនឹងពេលវេលាដែលពួកគេបានខ្ជះខ្ជាយ។
- មនុស្សជំនាញខាងស្វែងរកអ្វីដែលទាក់ទាញ ហើយកុំព្យូទ័រ ជំនាញខាងស្វែងរកហើយរកបានយ៉ាងឆាប់រហ័ស ដូច្នេះបើយើងអ្នកដាក់បញ្ចូលគ្នាទៅ វាកាន់តែអស្ចារ្យ។
បកប្រែដោយ៖ ម៉ៅ គុយដង់