តារាចម្រៀងរ៉េបអាមេរិក Drakeo the Ruler បានទទួលមរណភាពហើយ បន្ទាប់ពីត្រូវគេចាក់សម្លាប់ក្នុងមហោស្រពតន្ត្រីមួយក្នុងទីក្រុង Los Angeles ។ តារាវ័យ 28ឆ្នាំ ដែលមានឈ្មោះពិតថា Darrell Caldwell ដែលគ្រោងនឹងសម្ដែងនៅក្នុងមហោស្រព Once Upon a Time in LA នៅ យប់ថ្ងៃសៅរ៍។ អ្នកផ្សព្វផ្សាយរបស់គាត់បានបញ្ជាក់ពីការស្លាប់របស់គាត់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួននៅព្រឹកថ្ងៃអាទិត្យ។
សិល្បកររូបនេះ ត្រូវបានគេរាយការណ៍ថា ត្រូវបានគេចាក់សម្លាប់អំឡុងពេលមានជម្លោះនៅខាងក្រោយឆាក នៅពេលដែលលោកត្រូវទៅសម្តែង។ ប៉ូលីស Los Angeles កំពុងស៊ើបអង្កេត ប៉ុន្តែបានប្រាប់អ្នកយកព័ត៌មានថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងទេ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។ Drakeo the Ruler មានអ្នកស្តាប់ប្រចាំខែច្រើនជាង 1.5 លាននាក់ នៅលើ Spotify ហើយបានសហការជាមួយតារាចម្រៀងរ៉េបជនជាតិកាណាដា Drake នៅលើកម្មវិធី Talk to Me ផងដែរ។
គ្រូពេទ្យបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទអំពីការចាក់សម្លាប់មួយ នៅម៉ោងប្រហែល 20:40 ម៉ោងក្នុងស្រុកនៅថ្ងៃសៅរ៍ (04:40 GMT នៅថ្ងៃអាទិត្យ)។ របាយការណ៍បាននិយាយថា តារារ៉េបរូបនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកបានស្លាប់ដោយសាររបួសរបស់គាត់។ អ្នកផ្សព្វផ្សាយរបស់មហោស្រព Live Nation បានបញ្ជាក់ថាមាន "ការឈ្លោះប្រកែកគ្នានៅផ្លូវខាងក្រោយឆាក" នៅក្នុងព្រឹត្តិការណ៍នេះ ដែលគ្រោងនឹងរួមបញ្ចូលការសំដែងពីតារាចម្រៀងរ៉េប 50 Cent និង Snoop Dogg ផងដែរ។
ដោយសារតែមានការគោរពចំពោះអ្នកដែលពាក់ព័ន្ធ និងការសហការជាមួយអាជ្ញាធរមូលដ្ឋានសិល្បករ និងអ្នករៀបចំបានសម្រេចចិត្តមិនបន្តដំណើរទៅមុខជាមួយនឹងការសម្តែង ដែលនៅសេសសល់ ដូច្នេះមហោស្រពតន្ត្រីនេះត្រូវបានបញ្ចប់មួយម៉ោងមុនពេលកំណត់។ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការស្លាប់របស់ Drakeo មានការរំលឹកដល់វិញ្ញាណក្ខន្ធរបស់គាត់ជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្នុងនោះក៏មាន Drake បានសរសេរនៅលើ Instagram របស់គាត់ កាលពីព្រឹកថ្ងៃអាទិត្យថា "នឹងតែងតែលើកស្មារតីរបស់ខ្ញុំជាមួយនឹងថាមពលរបស់អ្នក។ RIP Drakeo" ។
នៅក្នុងការបង្ហោះនៅលើ Twitter អ្នកនិពន្ធ LA Jeff Weiss បានហៅគាត់ថាជា "វិចិត្រករនៅឆ្នេរខាងលិចដ៏អស្ចារ្យបំផុតមួយរូប ដែលបានបង្កើតភាសារ៉េបថ្មី ចង្វាក់ nervous rhythms និងពាក្យស្លោក psychedelic" ។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr.Blue