BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តារារ៉េបកាណាដា Drake Tease Cover អាល់ប៊ុមថ្មី “For All The Dogs”

ថ្ងៃពុធ, 23 ខែសីហា 2023 13:03  BeeTube News

2023-08-23 12.59.33 (1)

កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅនេះ អ្នកចម្រៀងរ៉េបជនជាតិកាណាដា Drake បាន Tease អ្នកគាំទ្ររបស់លោកឡើងជាមួយនឹងរូបភាព Cover អាល់ប៊ុមថ្មីដែលមានរូបគំនូរសត្វឆ្កែដ៏ប្លែកម្យ៉ាងនៅលើបណ្តាញសង្គម Instagram
។ Drake បានបង្ហោះរូបភាពនោះឡើងអមជាមួយនឹងខេបសិនថា«For All The Dogs, Cover by Adonis»។ គួរបញ្ជាក់ផងដែរ Drake បានចាប់ផ្តើម Tease អាល់ប៊ុមនេះដំបូងចាប់ពីខែមករាមកម្ល៉េះ នៅក្នុងការសម្តែងរបស់លោកមួយនៅឯរោងមហោស្រព Apollo នៃទីក្រុង New York។

325784286_3109902575966813_6287271017049691959_n

ដោយលោកបានបង្ហើបអោយដឹងថា លោកនឹងមានគំរោងបញ្ចេញអាល់ប៊ុមថ្មីនៅក្នុងឆ្នាំនេះ។ ចំណែកកាលពីខែមុន Drake ក៏បានប្រកាសទាក់ទងអំពីអាល់ប៊ុមថ្មីនេះ For All The Dogs នៅប៉ុន្មានម៉ោងបន្ទាប់ពីការចេញផ្សាយសៀវភៅ Poetry របស់លោកមួយក្ប​​​ាលដែលមានចំណងជើងថា «Titles Ruin Everything: A Stream of Consciousness»។

288254494_572489184248697_1127704317464671749_n

ដើម្បីប្រម៉ូតសៀវភៅមួយក្បាលនេះ Drake បានដាក់ការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើននៅលើបណ្តាសារព័ត៌មានដូចជា The New York Post និង The Lost Angeles Times ដោយនៅលើពាណិជ្ជកម្មទាំងនោះមានភ្ជាប់ជាមួយនឹង QR Code ទៅកាន់គេហទំព័រសៀវភៅរបស់លោក ដែលជាកន្លែងដែលលោកបានប្រកាសចេញផ្សាយអាល់ប៊ុមថ្មីនេះក្នុងពេលឆាប់ៗជា Long Play Record។

2023-08-23 12.59.33

នៅលើគេហទំព័រនោះ បានសរសេរសារអមឡើងថា«I made an album to go with the book. They say they miss the old Drake girl don’t tempt me. FOR ALL THE DOGS.»។ ដោយលោក Drake មានគោលបំណងបញ្ជាក់ថា លោកបានធ្វើអាល់ប៊ុមថ្មីនេះដើម្បីអោយស៊ីគ្នាទៅនឹងជាមួយសៀវភៅរបស់លោក។ យ៉ាងណាមិញ យើងនៅមិនទាន់បានដឹងពីកាលបរិច្ឆេទពិតប្រាកដនៃការចេញផ្សាយអាល់ប៊ុម FOR ALL THE DOGS របស់ Drake នៅឡើុយទេ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះរូបភាព Teaser Cover អាល់ប៊ុមថ្មីរបស់លោក Drake ដែលទើបនឹងចេញផ្សាយនេះ?


ថ្ងៃពុធ, 23 ខែសីហា 2023 13:03  BeeTube News