BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Drake ត្រូវបានអ្នកគាំទ្រជាច្រើនរិះគន់បន្ទាប់ពីបាំងឈ្មោះបទចម្រៀងTaylor Swift

ថ្ងៃពុធ, 16 ខែវិច្ឆិកា 2022 15:36  BeeTube News

d4

Drake បានចែករំលែកបន្ត Story នៃ Billboard Hot 100 Top 10 ទៅក្នុង Story គណនី Instagram របស់លោកកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ លោកបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅលើអ៊ីនធីណែតអោយមានការចាប់អារម្មណ៍ទៅលើការបង្ហោះនៅលើ Instagram របស់លោក។ តារាចម្រៀងរូបនេះមានការមិនពេញចិត្តជាខ្លាំងចំពោ Taylor Swift នៅពេល Billboard បានបញ្ចេញនូវតារាបទចំរៀងថ្មី Hot 100 កាលពីថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកាកន្លងទៅនេះ។ 

ប្រតិកម្មរបស់តារារ៉េបរូបនេះបានកើតឡើងបន្ទាប់ពីពេលអាល់ប៊ុមថ្មីរបស់លោកដែលបានរួមសហការជាមួយនឹងលោក 21 Savage បានបញ្ចេញមកនិងត្រូវនាំមុខដោយបទចំរៀង Anti-Hero របស់ Taylor Swift។ បន្ទាប់មកតារាចម្រៀងរូបនេះដែលមានវ័យ៣៦ឆ្នាំក៏បានបើកគណនី Instagram របស់លោក និងបានបង្ហោះ Screenshot ពីតារាង Billboard Hot 100 Top 10 ដោយបង្ហាញបទចំរៀងទាំង៨បទរបស់លោកនៅលើតារាង។ 

d1

ប៉ុន្តែម្ចាស់អាល់ប៊ុម Midnight នៅតែរក្សាបានបទចំរៀងលំដាប់លេខ១នៅលើតារាង ដែលបណ្តាលអោយ Drake សំរេចចិត្តបាំងពីលើឈ្មោះចំណងជើងបទចម្រៀងរបស់នាងដោយប្រើប្រាស់រូប Emoji មួយចំនួននៅក្នុងរូបថតនោះ។ បទចំរៀង Hit របស់ Taylor Swift ដែលមានចំណងជើងថា Anti-Hero មួយនេះត្រូវបានបញ្ចេញពីអាល់ប៊ុមស្ទូឌីអូទី១០របស់នាង និងរក្សាបានលេខរៀងទី១អស់ចំនួន៣សប្តាហ៍រៀងគ្នាមកហើយនៅលើតារាង Billboard។ 

ដោយឡែក Drake វិញទើបតែបានរួមសហការការងារជាមួយនឹងតារារ៉េបជនជាតិអាមេរិកម្នាក់ឈ្មោះថា 21 Savage ដើម្បីបញ្ចេញនូវអាល់ប៊ុមថ្មីរបស់ខ្លួនចំណងជើងថា "Her Loss"។ គួរបញ្ជាក់ផងដែរអាល់ប៊ុមស្ទូឌីអូមួយនេះរបស់លោកត្រូវបានចេញផ្សាយឡើងនៅថ្ងៃទី០៤ ខែវិច្ឆិកា នៅក្រោយពេលចេញផ្សាយអាល់ប៊ុម Midnight របស់ Taylor Swift នោះទេ។

d7

d8

d9


 

 


ថ្ងៃពុធ, 16 ខែវិច្ឆិកា 2022 15:36  BeeTube News