BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ូឡូញបញ្ជូនយន្តហោះចម្បាំងដល់អ៊ុយក្រែន, ម្ចាស់ក្រុមហ៊ុន DoubleLine ថាវិបត្តិសេដ្ឋកិច្ចអាមេរិចនឹងកើតឡើងក្នុង៤ខែ

ថ្ងៃចន្ទ, 20 ខែមីនា 2023 10:15  BeeTube News

     1. ប៉ូឡូញ​ថាខ្លួន​នឹង​ក្លាយ​ជា​ប្រទេស​ណាតូ​ដំបូង​គេ​ដែល​ផ្តល់​យន្តហោះ​ចម្បាំង​ដល់​អ៊ុយក្រែន

ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសប៉ូឡូញគ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង MiG-29 ក្នុងសម័យសហភាពសូវៀតក្នុងកញ្ចប់ដំបូងចំនួន៤គ្រឿង ដែលនាំអោយក្លាយជាប្រទេសដំបូងបំផុតរបស់ណាតូដែលបានផ្តល់ជំនួយយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែនចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីនៅកាលពីឆ្នាំទៅនេះ។ គួរបញ្ជាក់ផងដែរថាយន្តហោះចម្បាំងចំនួនបួនដំបូងនេះនឹងត្រូវបានកំណត់មកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។ គួរអោយកត់សម្គាល់ផងដែរថារហូតមកដល់ពេលនេះ រដ្ឋាភិបាលលោកខាងលិចបានបដិសេធក្នុងការហ៊ានបញ្ជូនយន្តហោះចម្បាំងទាំងនេះមកកាន់អ៊ុយក្រែនកន្លងមកដោយសារតែក្តីបារម្ភចំពោះការបង្កើនទំនាស់ និងភាពតានតឹងឡើងនឹងគ្នារវាងអង្គការណាតូ និងរុស្ស៊ី។ ប្រធានាធិបតីប៉ូឡូញលោក Andrzej Duda ក៏បានជំរុញអោយប្រទេសអង្គការណាតូដទៃទៀតពិចារណាក្នុងការផ្តល់ជំនួយផ្សេងៗទៀតមកកាន់អ៊ុយក្រែនដូចគ្នា។ ផ្ទុយមកវិញមន្ត្រីរដ្ឋបាលលោក Biden កាលពីថ្ងៃព្រហស្បតិ៍បានរំលឹកឡើងវិញនូវការបដិសេធរបស់ពួកគេក្នុងការបញ្ជូនអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ដែលពួកបានស្នើសុំជាយូរមកហើយដោយហេតុផលថាពួកគេមិនត្រូវការសម្រាប់ការប្រយុទ្ធនាពេលបច្ចុប្បន្ន។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្រេចចិត្តរបស់ប៉ូឡូញ គឺជាការសំរេចចិត្តបែបដើម្បី“អធិបតេយ្យភាព” ហើយក៏មិនអាច​ផ្លាស់​ប្តូរ​ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋអាមេរិចបានដែរក្នុង​ការ​ផ្តល់​យន្តហោះ F-16 ។​ សូម្បីតែទីក្រុង Kyiv ក៏បានលើកឡើងថាការបរិច្ចាគរបស់ប៉ូឡូញគឺជាការបរិច្ចាកមានតំលៃជានិម្មិតរូបច្រើនជាតំលៃសំរាប់លើសមរភួមិ។ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនលោក Yuriy Ihnat ក៏បានលើកឡើងថា«វាគឺជា"ចំណុចចិត្តសាស្រ្ត" ដ៏មានប្រសិទ្ធភាពមួយដែលអាចលើកទឹកចិត្តដល់ប្រទេសគាំទ្រផ្សេងទៀតរបស់អ៊ុយក្រែនក្នុុងការផ្តល់ជំនួយយន្តហោះបន្ថែមទៀត។

c-3

b-1

a-5

     2. CEO ក្រុមហ៊ុន DoubleLine លោក Gundlach មើលឃើញការធ្លាក់ចុះសេដ្ឋកិច្ចអាមេរិកនៅក្នុងរយៈពេល 4 ខែទៀត

លោក Jeffrey Gundlach នាយកប្រតិបត្តិនៃក្រុមហ៊ុន DoubleLine Capital បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចអាចកើតឡើងក្នុងរយៈពេល 4 ខែខាងមុខនេះ ដោយសារតែការបរាជ័យ របស់ធនាគារអាមេរិកនាពេលថ្មីៗនេះបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការរឹតបន្តឹងនៃលក្ខខណ្ឌហិរញ្ញវត្ថុដែលបណ្តាលមកពីអត្រាការប្រាក់កម្ចីខ្ពស់។ លោក Gundlach បាននិយាយឡើងនៅក្នុង Twitter Spaces Audio Chat កាលពីថ្ងៃ ព្រហស្បតិ៍ថា "ជាមួយនឹងអ្វីដែលកំពុងកើតឡើង ខ្ញុំគិតថាការធ្លាក់ចុះសេដ្ឋកិច្ចប្រហែល ជាអាចកើតឡើងនៅក្នុងរយៈពេល 4 ខែយ៉ាងយូរបំផុត" ។

e-1

d-4

       3. ប្រាក់​ដុល្លាធ្លាក់​ចុះខណៈ​ដែលការ​ជួយ​សង្គ្រោះ​ពី​ធនាគារ​ធ្វើអោយរូបិយប័ណ្ណដទៃទៀតកើនឡើង

ប្រាក់ដុល្លាបានធ្លាក់ចុះកាលពីថ្ងៃសុក្រដោយសារភាពភ័យខ្លាច និងការប្រថុយប្រថានបានប្រសើរឡើងវិញបន្ទាប់ពីអាជ្ញាធរ និងធនាគារបានផ្លាស់ប្តូរភាពតានតឹងលើប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងទីផ្សារសំខាន់ៗរួចមក ដោយបានទាញយកក្តីបារម្ភចេញពីរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតដែលបានធ្លាក់ចុះកាលពីដើមសប្តាហ៍ដោយសារភាពចលាចលរបស់ធនាគារ។ ធនាគារធំៗរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានដាក់ប្រាក់បញ្ញើចំនួន 30 ពាន់លានដុល្លាទៅក្នុងធនាគារ First Republic ដើម្បីជួយសង្គ្រោះធនាគារដែលត្រូវបានជាប់នៅក្នុងវិបត្តិដ៏ធំនោះដែលបង្កឡើងដោយការដួលរលំនៃធនាគារអាមេរិកទំហំកណ្តាលចំនួនពីរផ្សេងទៀតកាលពីសប្តាហ៍មុន។ ភាពស្ងប់ស្ងាត់ដោយប្រយ័ត្នប្រយែងបានរីករាលដាលពាសពេញទីផ្សារកាលពីថ្ងៃសុក្រ ដោយបានធ្វើអោយកើនឡើងនៃរូបិយប័ណ្ណដែលងាយនឹងទទួលហានិភ័យដូចជាប្រាក់ដុល្លាអូស្រ្តាលី និងនូវែលសេឡង់ ដែលស្ថិតក្នុងចំណោមអ្នកទទួលបានផលចំណេញច្រើនបំផុតនៅក្នុងពាណិជ្ជកម្មអាស៊ី។

រូបិយប័ណ្ណ Aussie របស់អូស្ត្រាលីបានកើនឡើង 0.4 ភាគរយដល់ 0.6684 ដុល្លា ខណៈដែលរូបិយប័ណ្ណ Kiwi របស់នូវែលសេឡង់កើនឡើង 0.3 ភាគរយដល់ 0.62145 ដុល្លា។

រូបិយប័ណ្ណ sterling របស់ចក្រភពអង់គ្លេសកើនឡើង 0.15 ភាគរយដល់ $1.2128 ខណៈរូបិយប័ណ្ណហ្វ្រង់ ស្វីសរបស់ប្រទេសស្វីសបានកើនឡើង 0.1 ភាគរយ។ 

ប្រាក់យ៉េនរបស់ជប៉ុននៅតែកើនឡើង ហើយចុងក្រោយកើនឡើងប្រហែល 0.3 ភាគរយនៅក្នុង 133.30 ក្នុងមួយដុល្លា ខណៈប្រាក់អឺរ៉ូបានកើនឡើង 0.4% ដល់ 1.0647 ដុល្លា។

h-2

g-3

f-1

     4. ធនាគារកណ្តាលអឺរ៉ុបនៅតែរក្សាសន្យាតម្លើងអត្រាការប្រាក់នៅក្នុងភាពវឹកវរនៃវិបត្តិធនាគារ

ធនាគារកណ្តាលអ៊ឺរ៉ុបបានដំឡើងអត្រាការប្រាក់ដូចដែលបានសន្យាដោយ 50 Basis Points កាលពីថ្ងៃព្រហស្បតិ៍ដោយប្រកាន់ភ្ជាប់ជាមួយនឹងការប្រយុទ្ធប្រឆាំងនឹងអតិផរណា និងប្រឈមមុខនឹងការអំពាវនាវដោយអ្នកវិនិយោគមួយចំនួនឱ្យទប់ទល់នឹងការរឹតបន្តឹងគោលនយោបាយរហូតដល់ភាពចលាចលក្នុងវិស័យធនាគារបានធូរស្រាល។ ភាពចលាចលនៅក្នុងទីផ្សារពិភពលោកដែលបង្កឡើងដោយការដួលរលំនៃធនាគារ Silicon Valley Bank (SVB)កាលពីសប្តាហ៍មុន និងកាន់តែអាក្រក់ទៅៗដោយការសង្ស័យជុំវិញអនាគតរបស់ធនាគារ Credit Suisse របស់ប្រទេសស្វីសបានជំរុញឱ្យមានការចោទសួរខ្លះឡើងថាតើ ECB នឹងផ្អាកវដ្តនៃការឡើងអត្រាការប្រាក់របស់ខ្លួនដែរឬទេ។ ប៉ុន្តែស្របតាមការណែនាំដែលធ្វើឡើងម្តងហើយម្តងទៀត ធនាគារកណ្តាលសម្រាប់ប្រទេសចំនួន 20 ដែលចែករំលែកប្រាក់អឺរ៉ូដូចគ្នាបានដំឡើងអត្រាប្រាក់បញ្ញើរបស់ខ្លួនដល់ 3% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីចុងឆ្នាំ 2008 ដោយសារអតិផរណាត្រូវបានគេមើលឃើញថាលើសគោលដៅ 2% រហូតដល់ឆ្នាំ 2025។ ខណៈពេលដែលត្រូវបាននិយាយថាវាហាក់ដូចជាលឿនពេកក្នុងការទស្សន៍ទាយពីការផ្លាស់ប្តូរអត្រាការប្រាក់នាពេលអនាគត ECB បានច្រានចោលការផ្ដល់យោបល់ថាយុទ្ធនាការរបស់ខ្លួនក្នុងការទប់ទល់អតិផរណាគឺជាការគំរាមកំហែងដល់ស្ថិរភាពហិរញ្ញវត្ថុ។

j-1

i-1

hi-1

     5. ទីផ្សារ​អាស៊ី​អាចធូរស្រាលឡើងវិញបន្ទាប់ពីវិបត្តិធនាគារ

ធនាគារអាមេរិកចំនួន 11 រួមទាំង JPMorgan Chase & Co នឹងដាក់ប្រាក់ចំនួន 30 ពាន់លានដុល្លាអាមេរិកទៅក្នុងធនាគារ First Republic Bank ។នៅក្នុងសូចនាករមួយដែលការព្រួយបារម្ភទាំងអស់មិនទាន់បានបាត់ទៅវិញនោះទេ ភាគហ៊ុនរបស់ធនាគារដែលបានបិទខ្ពស់ជាង 10% បន្ទាប់ពីថ្ងៃវឹកវរនោះត្រូវបានឃើញថាការធ្វើពាណិជ្ជកម្មបានធ្លាក់ចុះ 17% ។ ដូចគ្នានេះផងដែរទិន្នន័យបានបង្ហាញថាធនាគារបានស្វែងរកបរិមាណសាច់ប្រាក់ក្នុងគ្រាអាសន្នពី Federal Reserve ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបញ្ជាក់ពីទំហំនៃភាពតានតឹងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ នៅក្នុងតំបន់អាស៊ី សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានកើនឡើង 1.6% កាលពីថ្ងៃសុក្រ ដែលជួយបញ្ច្រាសការខាតបង់មុននេះឱ្យកើនឡើង 0.7% ក្នុងសប្តាហ៍។ Nikkei របស់ជប៉ុនបានកើនឡើង 1.2% ។bluechips របស់ប្រទេសចិនបានកើនឡើង 1.3% ហើយសន្ទស្សន៍ Hang Seng របស់ហុងកុងបានកើនឡើង1.8% បន្ទាប់ពីទិន្នន័យបានបង្ហាញថាតម្លៃលំនៅដ្ឋាននៅក្នុងប្រទេសចិនបានធ្វើឱ្យមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកុម្ភៈដោយបញ្ជាក់ពីការងើបឡើងវិញនៃសេដ្ឋកិច្ច។

M-1

l-1

k-1


 


 


ថ្ងៃចន្ទ, 20 ខែមីនា 2023 10:15  BeeTube News