The Guardian-
កូរ៉េខាងជើងអាចនឹងបញ្ជូនពលករទៅកាន់ខេត្ត២ ដែលកាន់កាប់ដោយរុស្សីនៅភាគខាងកើតអ៊ុយក្រែន នេះបើយោលទៅតាមឯកអគ្គរដ្ឋទូតរុស្សីប្រចាំនៅទីក្រុងព្យុងយ៉ាង ដែលជាទង្វើរមួយដែលប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងទៅនឹងកម្មវិធីអាវុធនុយគ្លេអ៊ែររបស់កូរ៉ខាងជើង។ បើយោលទៅតាម NK News វ៉ែបសាយមួយដែលមានមូលដ្ឋានប្រចាំនៅទីក្រុងសេអ៊ូល ឯកអគ្គរដ្ឋទូត Alexander Matsagora បាននិយាយថា ពលករកូរ៉េខាងជើងអាចជួយកសាងហេដ្ឋារចនាសម្ព័ន្ធដែលបែកខ្ចាត់ខ្ចាយនៅក្នុងសាធារណរដ្ឋប្រជាមានិតុ ដែលប្រកាសខ្លួនឯងក្នុង ខេត្ត Luhansk និង Donetsk ។
Matsegora បាននិយាយថាវាមានសក្តានុពលនិងឱកាសជាច្រើន សំរាប់កិច្ចសហប្រតិបត្តិការណ៍េសេដ្ចកិច្ចរវាង កូរ៉េខាងជើងនិងសាធារណរដ្ឋដែលប្រកាសខ្លួនឯងក្នុងអ៊ុយក្រែន នៅតំបន Donbas ទោះបីជាមានការដាក់ទណ្ឌកម្មពី UN ។ លោកបានប្រាប់ សារព័ត៌មានរុស្សី Izvestia នៅក្នុងបទសម្ភាសន៍មួយ បើយោលទៅតាម NK News ថា “អ្នកកសាងកូរ៉េខាងជើងដែលមានសមត្ថភាពខ្ពស់និងធ្វើការខ្លាំង ដែលមានលក្ខណះសម្បត្តិក្នុងការធ្វើការងារនៅក្នុងលក្ខ័ណដ៌លំបាក អាចនឹងជួយយើងកសាងនូវសង្គមយើងឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធនិងផ្នែកឧស្សហកម្ម”។
ការធ្វើអត្ថាធិប្បាយរបស់លោក បានលេចចេញមកប៉ុន្មានថ្ងៃបន្ទាប់ កូរ៉េខាងជើងបានក្លាយទៅជាប្រទេស១ក្នុងចំណោមប្រទេស២,៣ ដែលទទួលស្គាល់ទឹកដីទាំង២ខេត្តនោះ ដោយបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែន ថាជាផ្នែកមួយនៃជំហរអរិភាពរបស់ទីក្រុងវ៉ាស៊ិនតុនប្រឆាំងទៅនឹងទីក្រុងព្យុងយ៉ាង។ ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា “អ៊ុយក្រែនគ្មានសិទ្ធនឹងលើកយករឿងនេះឬក៏រករឿងនូវការធ្វើលំហាត់នៃបូរណះភាពដែនដីបន្ទាប់ពីបានប្រព្រឹត្តិនូវសកម្មភាពដ៏ធ្ងន់ធ្ងរដែលខ្វះនូវភាពត្រឹមត្រូវនិងយុត្តិធម៌ រវាងប្រជាជាតិដោយបានចូលរួមយ៉ាងសកម្មជាមួយនឹងភាពមិនត្រឹមត្រូវរបស់សហរដ្ឋអាមេរិកនិងគោលនយោបាយអរិភាពខុសច្បាប់ កាលពីអតីត។
ក្នុងការឆ្លើយតប អ៊ុយក្រែនដែលមានការខឹងសម្បារយ៉ាងខ្លាំង បានកាត់ផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើង និងបានចោទប្រកាន់កូរ៉េខាងជើងថា បានគាស់រំលើងនូវបូរណភាពដែនដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថាការអំពាវនាវរបស់រុស្សីចំពោះកូរ៉េខាងជើងក្នុងការគាំទ្របានបង្ហាញថា ទីក្រុងមូស្គូ មិនមានសម្ព័ន្ធមិត្តនៅក្នុងពិភពលោកទេ លើកលែងតែប្រទេសដែលពឹងពាក់អាស្រ័យទៅលើសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយជាមួយខ្លួនតែប៉ុណ្ណោះ៕