BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីបង្ហាញថាខ្លួននឹងរៀបចំការវាយប្រហារ Donbas សារជាថ្មី

ថ្ងៃអាទិត្យ, 17 ខែកក្កដា 2022 14:58  គុន ច័ន្ទរដ្ឋា

g

DW-

រុស្សីបានអនុវត្តិន៍បានអនុវត្តិន៍ការវាយលុកតាមផ្លូវគោកដោយមានកំរិតនៅជិតទីក្រុង Slovansk បើយោលទៅតាម របាយការណ៍ដែលបោះពុម្ភផ្សាយវិទ្យាស្ថានសម្រាប់ការសិក្សារនៃសង្រ្គាម (IOW)។ ខណៈដែលនមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងអ៊ុយក្រែនដែលក្នុងពេលថ្មីៗនេះបានផ្តោតទៅលើតំបន់Donbas អ្នកវិភាគបានជឿជាក់ថា រុស្សីក្នុងពេលថ្មីៗនេះបានអនុវត្តិន៍នូវការឈប់សំរាកក្នុងប្រតិបត្តិការដែលការវាយលុកហាក់ដូចជាមានកំរិត។ របាយការណ៍របស់​IOW​​ បាននុយាយថា រុស្សីបានរៀបចំការវាយលុកនៅប៉ែលខាងជើងឆៀងចាងលិចនៃ Sloviansk និងខាងត្បូងឆៀងខាងកើតនៃទីក្រុង Donetsk ដែលជាមុខព្រួញគន្លឹះរបស់ទីក្រុងមូស្គូ។

រដ្ឋមន្ត្រីក្រសួងការពារជាតិន Sergei Shoigu បានបញ្ជាឲ្យអង្គភាពយោធារុស្សីទូទាំងអ៊ុយក្រែនឲ្យបង្កើននូវប្រត្តិការណ៍ដើម្បីការការវាយលុកណាមួយមកលើផ្នែកនិងទឹកដីដែលរុស្សីបានកាន់កាប់ ក្រសួងការពារជាតិរុស្សីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅក្នុងវ៉ែបសាយរបស់ខ្លួនកាលពីថ្ងៃសៅរ៍។ របាយការណ៍របស់ IOW បានបញ្ជាក់ពីអគ្គសេនាធិការកងទ័ពអ៊ុយក្រែនដែលបាននិយាយថា កងកម្លាំងទីក្រុង​​ Kyiv បានរុញច្រានការវាយលុកមួយរបស់រុស្សីមកលើទីក្រុង Bohorodychine។ របាយការណ៍បាននិយាយថា រូបភាពវីឌីអូនៃអង្គភាពចល័តត្រូវបានបំផ្លាញ ដែលជាការចង្អុលបង្ហាញថាកងទ័ពរុស្សីមានបំណងនឹងរុលមកមុខនៅក្បែរទីក្រុង។

របាយការណ៍ក៏បាននិយាយផងដែរថា កងកម្លាំងរុស្សីមានបំណងព្យាយាមរុលមកមុខមកកាន់ទីក្រុង Siversk និង Bakhmuth  និងផ្លូវជាតិ Lysychansk។ របាយការណ៍បានបន្ថែមទៀតថា រុស្សីបានបន្តការវាយលុកយ៉ាងប្រញ៉ាប់ប្រញ៉ាល់នៅក្រោមសម្ពាធដើម្បីទទួលបានជ័យជំនះភ្លាមៗ។ "យោធារុស្សីហាក់ដូចជាមានអារម្មណ៍រងនូវសម្ពាធជាបន្តបន្ទាប់ដើម្បីបន្តការវាយលុកមុនពេលដែលគេអាចមានឱកាស កសាងនូវកំលាំងប្រយុទ្ធគ្រប់គ្រាន់ដើម្បីសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព នៅក្នុងតម្លៃដ៏សមរម្យមួយសប់ខ្លួនឯង។ ទោះបីជាយ៉ាងណាក៏ដោយ ការបន្តនូវប្រតបត្តិការណ៍វាយលុកអាចនឹងត្រូវទាល់ច្រកក្នុងពេលខ្លះ "របាយការណ៍បាននិយាយ។

ការគណនារបស់ក្រសួងការពារជាតិអង់គ្លេស ហាក់ដូចជាបញ្ជាក់ថា របាយការណ៍សរុបរបស់ IOW  ជាមួយនឹងរបាយការណ៍នៃការប្រយុទ្ធនៅក្នុងកន្លែងដូចគ្នា។ ក្រសួងបានបន្ថែមថា កងកម្លាំងការពារអ៊ុយក្រែន បានរុញច្រានត្រឡប់ទៅវិញដោយជោគជ័យនូវការប្រយុទ្ធរបស់រុស្សីចាប់តាំងពី Lysychansk បានធ្លាក់ទៅក្នុងកណ្តាប់ដៃរុស្សី។ ក្រសួងបាននិយាយទៀតថា កងកអ៊ុយក្រែនបានពង្រឹងនូវខ្សែរត្រៀមការពារដែលមានទម្រង់ខ្លីនិងលាតសន្ធឹងនៅក្នុងការការពារ។ នេះបានអនុញ្ញាតិឲ្យមានការផ្តោតទៅលើកងកម្លាំងនិងការវាយប្រហារប្រឆាំងទៅនឹងការវាយប្រហាររបស់រុស្សីនិងជាឧបករណ៍ដើម្បីកាត់បន្ថយនូវជ័យជំនះរបស់រុស្សី។


ថ្ងៃអាទិត្យ, 17 ខែកក្កដា 2022 14:58  គុន ច័ន្ទរដ្ឋា