Reuters-
កងកម្លាំងរុស្សីបានបង្កើនការវាយលុកយ៉ាងខ្លាំងក្លានិងបាញ់ផ្លោងកាំភ្លើងធំ ដើម្បីវាយចូលកាន់កាប់ទីក្រុងសំខាន់របស់អ៊ុយក្រែននៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន Donbas ដើម្បីចូលកាន់កាប់ទាំងស្រុងដែលអ្នកការទូតជាន់ខ្ពស់រុស្សីនៅទីក្រុងមូស្គូបាននិយាយថា ឥឡូវនេះវាជាអាទិភាពដែលមានលក្ខខ័ណ្ឌ។ ការបាញ់ផ្លោងដោយឥតឈប់ឈរបានបំផ្លាញហេដ្ឋារចនាសម្ព៏ន្ធសំខាន់ៗ នៅក្នុង Seivierodonetsk ដែលជាទីក្រុងធំជាងគេដែលអ៊ុយក្រែននៅកាន់កាប់ក្នុង Luhansk ដែលជាតំបន់មួយនៅក្នុង Donbas ។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយខណៈដែលបានអះអាងថានឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ទល់នូវការវាយលុករុលមកមុខរបស់រុស្សី។
៩០%នៃអគារត្រូវបានកំទេច ២ភាគ៣នៃលំនៅដ្ឋានត្រូវបានបំផ្លាញខ្ទេច គ្មានទំនាក់ទំនងទូរគមនាគមន៍ “លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍”។ ការកាន់កាប់ Sievierodonestk វាជាកាតព្វកិច្ចជាមូលដ្ឋានរបស់ពួកឈ្លានពាន យើងធ្វើអ្វីគ្រប់យ៉ាងដើម្បីទប់ទល់នឹងការវាយលុករុលមកមុខនេះ។ ការរំដោះ Donbas ដែលជាតំបន់ឧស្សហកម្មរួមបញ្ចូលទាំង Luhansk និង Donetsk គឺជាវិស័យអាទិភាពមួយដែលគ្មានលក្ខ័ណសំរាប់រុស្សី រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សី Sergei Lavrov បាននិយាយកាលពីថ្ងៃអាទិត្យ។ នៅក្នុងការបង្ហោះតាម Facebook កងកម្លាំងអ៊ុយក្រែននៅក្នុង Donbas បាននិយាយថាពួកគេស្ថិតនៅក្នុងស្ថានភាពការពារជារៀងរាល់ថ្ងៃកាលពីថ្ងៃអាទិត្យ។
កងកម្លាំងរុស្សីបានធ្វើការវាយលុកមកលើ៤៦សហគមន៍នៅក្នុង Donetsk និង Luhansk បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់៣នាក់រងរបួស២នាក់ និងបានបំផ្លាញអគារជនស៊ីវិល៦២ខ្នង។ ការបាញ់ផ្លោងរបស់រុស្សីបានបន្តផងដែរពាសពេញតំបន់ដូចជានៅក្នុង Novy Buch ក្នុង Mykolaiv និង Sumy។ ក្រុមប្រឹក្សារទីក្រុង ក្នុង Novy Buch ក្នុងតំបន់ Mykolaiv ភាគខាងត្បូងអ៊ុយក្រែនបាននិយាយនៅតាម Telegram ថាការវាយប្រហារដោយមីស៊ីលរបស់រុស្សីបានបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នងកណ្តាលទីក្រុង។
សមរភូមិនៅក្នុង Sievierodonetsk ដែលស្ថិតនៅត្រើយខាងកើត នៃទន្លេ Siverskyi Donets រុស្សីបានដកថយយឺតៗប៉ុន្តែកការឈរជើងយ៉ាងរឹងមាំរបស់យើងបានរុញច្រានឲ្យទៅកៀកនឹងព្រំប្រទល់នៃប្រទេសរុស្សី។ ការខកខានមិនបានចាប់យកទីក្រុង Kyiv នៅក្នុងតំណាក់កាលដំបូងនៃសង្រ្គាម រុស្សីបានស្វែងរកការលួងចិត្តដើម្បីចាប់យកតំបន់ Donbas ដែលជាផ្នែកយ៉ាងធំដែលបានត្រួយត្រារួចមកហើយដោយក្រុមបំបែករដ្ឋដែលគាំទ្រដោយទីក្រុងមូស្គូ។ វាបានផ្តោតទៅលើការវាយប្រហារយ៉ាងខ្លាំងទៅលើកន្លែងតូចៗ ដែលផ្ទុយពីតំណាក់កាលដំបូងនៃទំនាស់ ពេលដែលកងកម្លាំងរុស្សីបានប្រឹងវាយសម្រុកយ៉ាងខ្លាំង។