សមរភូមិ Donbas នៅតែជាការផ្តោតអារម្មណ៍យ៉ាងសំខាន់សំរាប់យុទ្ធសាស្ត្ររបស់រុស្សីចំពោះអ៊ុយក្រែន, ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃសុក្រ ប៉ុន្តែវាបានរងគ្រោះនិងបាត់បង់យ៉ាងធំសម្បើម ដើម្បីកាន់កាប់ទឹកដីដែលមានកំរិត។ រុស្សីបានដកថយនូវកងកម្លាំងរបស់ខ្លួនពីផ្នែកខាងក្រៅទីក្រុង Kyiv កាលពីខែមុន បន្ទាប់ពីបានបរាជ័យដើម្បីកាន់កាប់ទីក្រុងនៅក្នុងការប្រយុទ្ធឆាកដំបូងនៅថ្ងៃទី២៤ ខែកុម្ភៈ និងបានរៀបចំនៅឆាកប្រយុទ្ធដ៏ធំមួយនៅប៉ែកខាងកើតនៃអ៊ុយក្រែនក្នុងតំបន់ Donbas ។
ទីក្រុងមូស្គូបានចាត់ទុកថាការឈ្នះនៅលើសមរភូមិ Donbas វាជារឿងសំខាន់បើសិនជាខ្លួនបានសំរេចជោគជ័យ ដោយបានបញ្ជាក់នូវគោលបំណងក្នុងការរក្សាការពារកាន់កាប់តំបន់លើតំបន់ Donetsk និង Luhansk ក្រសួងការពារជាតិអង់គ្លេសបាននិយាយ។ "ការប្រយុទ្ធជាពិសេសមានលក្ខណៈស្វិតស្វាញនៅជុំវិញ Lysychansk និង Severodonetsk ក្នុងការប៉ុនប៉ងរុលមកមុខប៉ែកខាងត្បូងពី Izum ឆ្ពោះទៅរក Slovyansk" ក្រសួងបាននិយាយនៅលើ Twitter ។
ដោយយោងទៅតាមការការតស៊ូដ៏ស្វិតស្វាញរបស់អ៊ុយក្រែន ទឹកដីដែលរុស្សីបានកើនឡើងហាក់ដូចជាមានកំណត់និងបានបង់នៅក្នុងតម្លៃខ្ពស់ ក្រសួងការពារជាតិ ប៉ុន្តែ Reuters មុនអាចអង់គ្លេសបានបន្ថែមស្វែងរកនូវការពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានបានភ្លាមៗនោះទេ។ ការប្រយុទ្ធដ៏ស្វិតស្វាញនៅកន្លែងខ្លះ និងការបាញ់ផ្លោងយ៉ាងខ្លាំងក្លា បានកើតមានឡើងនៅប៉ែកខាងកើត និងខាងត្បូងនៃអ៊ុយក្រែន ដែលផ្នែកខាងត្បូងដែលជាទីក្រុងកំពង់ផែ Mariupol ត្រូវបាន ឡោមព័ទ្ធអស់រយៈពេលជាច្រើនខែ និងត្រូវបានខ្ទេចខ្ទាំ។
ក្នុងការកាន់កាប់ទីក្រុង Mariupol វានឹងតភ្ជាប់ទឹកដីបំបែករដ្ឋដែលនិយមរុស្សីទៅនឹង តំបន់ Crimea ដែលទីក្រុងមូស្គូបានតភ្ជាប់ចាប់តាំងពីឆ្នាំ២០១៤។ ក្រុមប្រឹក្សារទីក្រុង Mariupol បាននិយាយថាមនុស្សប្រហែលជា១០០,០០០នាក់ បានស្ថិតនៅក្នុងគ្រោះថ្នាក់ដល់ស្លាប់ ពីព្រោះតែការបាញ់ផ្លោងរបស់រុស្សី និងការរស់នៅខ្វះអនាម័យ លោកបាននិយាយថាការខ្វះខាតនូវទឹកបរិភោគ និងម្ហូបអាហារវាគឺជាមហន្តរាយ។ មេបញ្ជាការអ៊ុយក្រែននៅ Azovstal បានប្តេជ្ញាចិត្តថានឹងមិនចុះញ៉មជាដាច់ខាត៕