BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីមានផែនការនឹងកាន់កាប់ Donbas ទាំងមូលហើយនិងភាគខាងត្បូងអ៊ុយក្រែន

ថ្ងៃសៅរ៍, 23 ខែមេសា 2022 14:35  គុន ច័ន្ទរដ្ឋា

MOLDOVARUSSIA8 (1)

CNA-

រុស្សីមានផែនការនឹងកាន់កាប់ Donbas ទាំងមូលនិងភាគខាងត្បូងអ៊ុយក្រែនក្នុងអំឡុងពេលនៃការធ្វើសង្រ្គាមក្នុងតំណាក់កាលទី២នៃអ្វីដែលគេហៅថាប្រតិបត្តិការយោធាពិសេស មេបញ្ជាការរងនៃកងទ័ពមជ្ឍឹមរុស្សីបាននិយាយកាលពីថ្ងៃសុក្រ ទីភ្នាក់ងារព័ត៌មានរុស្សីបានរាយការណ៍។​ សេចក្តីរាយការណ៍ពី Rustam Minnekayev មេបញ្ជាការរងបាននិយាយលំអិតអំពីមហិច្ឆិតានៃទីក្រុងមូស្គូនៅក្នុងអ៊ុយក្រែននិងបានផ្តល់ជាយោបល់ថា រុស្សីពុំមានផែនការនឹងបញ្ចប់ការវាយលុករបស់ខ្លួននៅទីនោះក្នុងពេលឆាប់ៗ។

ទីភ្នាក់ងារសារព័ត៌មាន Interfax និង Tass News បានបញ្ជាក់ថាលោកបាននិយាយថា ការកានកាប់ភាគខាងត្បូងទាំងមូលរបស់អ៊ុយក្រែននឹងជួយឲ្យរុស្សីមានការរីកចំរើនចូលទៅដល់ផ្នែកនៃតំបន់បំបែករដ្ឋនៃ Transdniestria នៃប្រទេស​ Moldova ដែលមានព្រំប្រទល់ជាប់ជាមួយអ៊ុយក្រែនដែលធ្វើឲ្យទីក្រុង Kyiv មានការភ័យខ្លាចថាអាចនឹងប្រើប្រាស់ជាទ្នាប់ក្នុងការវាយប្រហារជាថ្មី។ ការកាន់កាប់លើផ្នែកខាងត្បូងនៃអ៊ុយក្រែនគឺជាផ្លូវមួយទៀតទៅកាន់ Transdniestria ដែលជាកន្លែងដែលបង្ហាញភ័ស្តុតាងថាប្រជាជនដែលនិយាយភាសារុស្សីត្រូវបានគេកៀបសង្កត់។

ក្រសួងការបរទេស Moldova បាននិយាយថាគេបានហៅឯកអគ្គរដ្ឋទូតរុស្សី ដើម្បីបញ្ជាក់ការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ អំពីពាក្យសំដី។​ "សេចក្តីថ្លែងការណ៍នេះគ្មានមូលដ្ឋាននិងផ្ទុយទៅនឹងជំហររបស់សហព័ន្ធរុស្សីក្នុងការគាំទ្របូរណភាពដែនដីនិងអធិបតេយ្យភាពនៃសាធារណរដ្ឋ Moldova" ក្រសួងបាននិយាយនៅក្នុងវ៉ែបសាយរបស់ខ្លួន។ "នៅក្នុងការប្រជុំក្រសួងបានទទូចទៀតថាសាធារណរដ្ឋ Moldova គឺជារដ្ឋអព្យាក្រិត និងគោលការណ៍នេះត្រូវតែគោរពដោយភាគីអន្តរជាតិទាំងអស់រួមបញ្ចូលទាំងសហព័ន្ធរុស្សី"។

នៅដើមខែនេះទីក្រុង Kyiv បាននិយាយថាព្រលានយន្តហោះក្នុង តំបន់ Transdiestria ត្រូវបានកំពុងរៀបចំដើម្បីទទួលយន្តហោះនិងត្រូវបានប្រើប្រាស់ដោយក្រុងមូស្គូ ជាការចោទប្រកាន់ដែលក្រសួងការពារប្រទេស Moldova និងអាជ្ញាធរ Transdiestria បានប្រកែក។ Minnekayev មិនបានបញ្ជាក់ឬផ្តល់នូវភ័ស្តុតាងឬក៏ធ្វើការលំអិតនៃការចោទប្រកាន់ក្នុងការកៀបសង្កត់លើរឿងនេះទេ។ លោកត្រូវបានគេដកស្រង់សំដីថា រុស្សីមានគំរោងរៀបចំផ្លូវរបៀងទៅកាន់ Crimea៕


ថ្ងៃសៅរ៍, 23 ខែមេសា 2022 14:35  គុន ច័ន្ទរដ្ឋា