BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម

ថ្ងៃពុធ, 20 ខែមេសា 2022 13:30  គុន ច័ន្ទរដ្ឋា

2022-04-20 13.28.38

CNA-

វានឹងមិនមានទំនាក់ទំនងនៃសន្តិភាព គ្មានការឈប់បាញ់គ្នា និងគ្មានការចុះញ៉ម។ ២ខែក្រោយទៀតនឹងនាំមកនូវអ្វីដែលមន្ត្រីសហរដ្ឋអាមេរិកបានហៅថា "ជាការប្រយុទ្ធដោយកាំបិត" នៅក្នុងតំបន់ដែលកងទ័ពអ៊ុយក្រែនបានហៅថា"ប្រតិបត្តិការរួមកំលាំង" ដែលយើងស្គាល់តំបន់នេះយ៉ាងច្បាស់ថាជា Donbas។ ក្នុងរយៈពេល៨ឆ្នាំ ទាំងសងខាងបានប្រយុទ្ធគ្នានៅទីនោះ ជាមួយនឹងកងទ័ពសមាសភាពកងទ័ពជាប្រចាំដែលជាអង្គភាពបំបែករដ្ឋ។ ឥឡូវនេះបន្ទាប់ពីទីក្រុង Kyiv កងកម្លាំងរុស្សីបានដាក់ពង្រាយឡើងវិញនៅទីនោះ ដើម្បីប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែនដែលជាអង្គភាពមានបទពិសោធន៍។

សមរភូមិដែលនឹងចូលមកដល់នេះនឹងប្រមូលផ្តុំច្រើនជាងសមរភូមិនៃសមយុទ្ធនៃសង្រ្គាមលោកលើកទី២ ច្រើនជាងការប្រយុទ្ធនៅជុំវិញក្រុង Kyiv Mariupol និង Sumy ដែលរហូតមកដល់ពេលនេះទោះជាយ៉ាងណាក៏ដោយរុស្សីទំនងជាមិនអាចឈ្នះបាន។ បន្ទាប់ពីការបរាជ័យនៅថ្មីៗនៅភាគខាងជើង រុស្សីបានធ្វើការផ្លាស់ប្តូរយ៉ាងច្រើន ដែលជារឿងសំខាន់ មេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវបានតែងតាំង។ សារៈសំខាន់នៃរឿងនេះគឺមិនមែនជាកំណត់សម្គាល់ឬក៏ជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ Alexander Dvornikov នោះទេ។

2022-04-20 13.28.34

ដែលជាការពិតគឺថារុស្សីនឹងត្រូវមានបុគ្គលជាមេបញ្ជាការនិមួយៗក្នុងការសហការណ៍និងប៉ុនប៉ងដើម្បីសម្រេចទៅលើគោលបំណងនៃកិច្ចសហប្រតិបត្តិការនិមួយៗ ជំនួសឲ្យប្រតិបត្តិការ៣ដាច់ដោយឡែកពីគ្នាក្នុងការប្រជែង ខាងជើងខាងត្បូង ខាងកើត។ រុស្សីបានព្យាយាមដោយអស់សង្ឃឹមដើម្បីជំនួសការបរាជ័យដ៏ធ្ងន់ធ្ងររបស់ខ្លួន ដែលកើនដល់២០%នៃកម្លាំងដែលមានស្រាប់។ កងកម្លាំងដែលកែណ្ឌមកនិងកងកម្លាំបម្រុងដែលនឹងមកក្នុងពេលថ្មីៗនេះ មិនទាន់បានប្រុងប្រៀបរួចជាស្រេចនៅឡើយទេ។

ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងរុស្សីនឹងប្រមូលផ្តុំដែលនឹងធំសម្បើម ដែលនឹងមានរយៈពេលខ្លីក្នុងការផ្គត់ផ្គង់និងរៀបចំបានល្អនូវចរន្តផ្គត់ផ្គង់ទៅក្នុងរុស្សី ពួកគេអាចនឹងមានសមត្ថភាពដើម្បបញ្ចៀសនូវភ័យខ្លាច ដែលបានបង្ហាញពីចរិតនៃសង្រ្គាមមកលើពួកគេរហូតមកដល់ពេលនេះ។ ជាទ្រឹស្តី និងមានលក្ខណៈសំខាន់ដែរ ពួកគេអាចនឹងប្រើកំលាំងអាកាសរបស់គេប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ ដែលនៅជិតមូលដ្ឋានងប្រព័ន្ធការពារដែនអាកាសរបស់គេ។ ប៉ុន្តែព្រឹត្តិការណ៍ថ្មីៗនេះបានបង្ហាញថាទ្រឹស្តីជាការដឹកមុខមិនសូវមានប្រសិទ្ធភាពចំពោះប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនដែលនឹងអាចទទូលបានជោគជ័យ។

2022-04-20 13.28.27


 


ថ្ងៃពុធ, 20 ខែមេសា 2022 13:30  គុន ច័ន្ទរដ្ឋា