BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការវាយប្រហារលើ Donbas ជាសញ្ញានៃតំណាក់កាលថ្មី នៃសង្រ្គាមក្នុងអ៊ុយក្រែន

ថ្ងៃអង្គារ, 19 ខែមេសា 2022 11:59  គុន ច័ន្ទរដ្ឋា

photo_2022-04-19_10-41-25

Mirror-

រុស្សីបានរៀបចំនូវការប្រហារទ្រង់ទ្រាយធំដ៏គួរឲ្យភ័យខ្លាច ដើម្បីកាន់កាប់ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃច័ន្ទ ដោយវាយប្រហារបើកសមរភូមិយ៉ាងធំវែងដែលមានចម្ងាយរហូតដល់ទៅ ៤៨០គ.ម. មន្ត្រីអ៊ុយក្រែនបាននិយាយនូវអ្វីដែលចង់បញ្ជាក់ថា គឺជាការបើកនូវតំណាក់កាលថ្មីនៃសង្រ្គាម។ "រុស្សីបានចាប់ផ្តើមសមរភូមិសំរាប់ Donbas " លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសនៅក្នុងសុន្ទរកថាតាមវីឌីអូ លោកបាននិយាយថា ផ្នែកដ៏សំខាន់ទាំងមូលនៃកងទ័ពរុស្សីបច្ចុប្បន្ននេះកំពុងតែផ្តោតទៅលើការវាយលុកនេះ។ 

Donbas គឺជាក្រុងភាគខាងកើតនៃមណ្ឌលឧស្សហកម្មដែលនិយាយភាសាររុស្សីច្រើនជាងគេ ដែលពួកបំបែករដ្ឋគាំទ្រដោយរុស្សីធ្វើការប្រយុទ្ធជាមួយនឹងកងកម្លាំងអ៊ុយក្រែនអស់រយៈពេល៨ឆ្នាំ និងបានប្រកាសជារដ្ឋឯករាជ្យដែលទទួលស្គាល់ដោយរុស្សី។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ វិមានក្រឹមឡាំងបានប្រកាសថាការចាប់យក Donbas វាជាគោលបំណងដ៍សំខាន់នៃសង្រ្គាម បន្ទាប់ពីការបរាជ័យនៃការប៉ុនប៉ងកាន់កាប់ទីក្រុង Kyiv បរាជ័យ។ បន្ទាប់ពីដកថយពីរដ្ឋធានី រុស្សីបានចាប់ផ្តើមប្រមូលកងទ័ពឡើងវិញនិងធ្វើអន្តរាគមន៍ទ័ពថ្មើរជើងនៅផ្នែកខាងកើត ដើម្បីធ្វើការវាយលុកដ៏ខ្លាំងក្លាមួយ។

"ទោះបីជាកងទ័ពរុស្សីមានចំនួនច្រើនយ៉ាងណា ដែលបញ្ជូនមកទីនោះ យើងនឹងប្រយុទ្ធ" Zelensky ប្តេជ្ញាចិត្ត “យើងនឹងការពារខ្លួនយើង យើងនឹងធ្វើវាជារៀងរាល់ថ្ងៃ”។ អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែន បាននិយាយថា កងកម្លាំងនៃរុស្សីរបស់លោកប្រធានាធិបតី Vladimir Putin បានបង្កើតការវាយលុកចូលមកក្នុងតំបន់ Luhansk និង Donetsk ដែលក្រុងទាំង២នេះស្ថិតនៅក្នុងតំបន់ Donbas ក៏ដូចជានៅក្នុងកន្លែង Zaporizhzhia ផងដែរ។

“ព្រឹកនេះ ស្ទើរតែទាំងអស់នៃសមរភូមិមុខនៃតំបន់ Donetsk Luhansk និង Kharkiv ពួកឈ្លានពានបានព្យាយាមបំបែកខ្សែរត្រៀមរបស់យើង” Oleksiy Danilov រដ្ឋលេខាធិការនៃក្រុមប្រឹក្សា ក្រសួងសន្តិសុខជាតិអ៊ុយក្រែន ត្រូវបានគេដកស្រង់សម្តីដែលបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយ។ ជាសំណាងល្អ យោធារបស់យើងបានទប់ជាប់ ពួកគេបានឆ្លងកាត់ទីក្រុង២ គឺ Kreminna និងទីក្រុងតូចមួយទៀត។ លោកបន្ថែមថា “យើងនឹងមិនឲ្យបាត់បង់ទឹកដីរបស់យើងទេ”៕


ថ្ងៃអង្គារ, 19 ខែមេសា 2022 11:59  គុន ច័ន្ទរដ្ឋា