BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានជាតិ

សត្វ Dolphin ជាច្រើនក្បាល បានជួយសង្គ្រោះអ្នកហែលទឹកម្នាក់ ដែលរសាត់អណ្តែតនៅលើសមុទ្រអស់រយៈពេល 12 ម៉ោង

ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 15:40  BeeTube News

photo_2022-02-03_15-29-23C

នៅពេលដែលអ្នកស្ម័គ្រចិត្តរបស់ Royal National Lifeboat Institution (RNLI) បានរកឃើញអ្នកហែលទឹកដែលបានលង់ទឹកកាលពីថ្ងៃទី 22 ខែសីហា ឆ្នាំ 2021 បុរសម្នាក់នោះបានបាត់ខ្លួនអស់រយៈពេលជិត 12 ម៉ោងទៅហើយ។ ដោយកំពុងរសាត់បាត់អស់ពីឆ្នេរសមុទ្រអៀរឡង់គាត់ត្រូវបានគេប្រទះឃើញដោយសារតែ សត្វ Dolphin ជាច្រើនក្បាលបានព័ទ្ធជុំវិញគាត់។ ដំបូងឡើយ មានអ្នកដើរលេងឆ្នេរម្នាក់បានកត់សម្គាល់ឃើញសម្លៀកបំពាក់ ដែលបោះបង់ចោលរបស់បុរសម្នាក់នោះ ហើយបានទាក់ទងទៅអាជ្ញាធរ ដើម្បីស្វែងរកអ្នកហែលទឹកដែលបានបាត់ខ្លួន។

RNLI បាននិយាយថា "នៅម៉ោង 20:30 នាទី នាវិកអ្នកស្ម័គ្រចិត្តជួយសង្គ្រោះជាមួយ Fenit RNLI បានប្រទះឃើញសត្វ Dolphin ជាច្រើន រួមជាមួយនឹងក្បាលមនុស្សម្នាក់ដែលលេចចេញមកលើផ្ទៃទឹកប្រហែល 2 ម៉ាយកន្លះពីឆ្នេរ Castlegregory" ។ "អ្នកហែលទឹកនោះបានលែងដឹងខ្លួន ហើយបានសង្គ្រោះភ្លាមៗនៅលើទូកសង្គ្រោះ និងនាំយកទៅកាន់កំពង់ផែ Fenit ដើម្បីបញ្ជូនទៅមន្ទីរពេទ្យ" ។ គាត់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាបុរស County Londonderry ក្នុងវ័យ 30 ឆ្នាំ, អ្នកហែលទឹកបានទទួលរងនូវការថយចុះកម្តៅ និងអស់កម្លាំង នៅពេលដែលគាត់ត្រូវបានគេជួយសង្គ្រោះ។ ដោយគ្មានអ្វីក្រៅពីឈុតងូតទឹក គាត់បានស៊ូទ្រាំជិតកន្លះថ្ងៃនៅក្នុងទឹកសមុទ្រអៀរឡង់ដ៏ត្រជាក់។

នៅក្នុងគំរូដ៏គួរឱ្យរំភើបនៃការរួមរស់របស់មនុស្សជាតិជាមួយពពួកសត្វដែលនៅជុំវិញយើង ជីវិតមួយត្រូវបានសង្គ្រោះដោយសត្វ Dolphin ដែលមានច្រមុះតូច ដ៏គួរអោយស្រលាញ់ ដែលបានកត់សម្គាល់ឃើញអ្នកហែលទឹកម្នាក់នៅក្នុងភាពអស់សង្ឃឹម។

photo_2022-02-03_15-07-35M

អត្ថបទដកស្រង់ពី Marco Margaritoff
បកប្រែនិងកែសម្រួលដោយ Mr. Blue


ថ្ងៃព្រហស្បតិ៍, 03 ខែកុម្ភៈ 2022 15:40  BeeTube News