BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមរភូមិបានឆាបឆេះយ៉ាងខ្លាំងនៅតំបន់Dobasភាគខាងកើតអ៊ុយក្រែន

ថ្ងៃចន្ទ, 16 ខែឧសភា 2022 14:31  គុន ច័ន្ទរដ្ឋា

Ruska Lozova ,Ukraine-

រុស្សីបានធ្វើការវាយប្រហារយ៉ាងខ្លាំងនៅទីតាំងភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ក្រសួងការពារជាតិរុស្សីបាននិយាយ ខណៈដែលបានធ្វើការស្វែងរកដើម្បីឡោមព័ទ្ធកងកម្លាំងអ៊ុយក្រែននិងបានទប់ទល់ចំពោះការវាយប្រហារតបតវិញនៅជុំវិញទីក្រុងជាយុទ្ធសាស្ត្រដែលកាន់កាប់ដោយរុស្សី Izium។នៅក្នុងកិច្ចប្រជុំក្នុងប្រទេសអាល្លឺម៉ង់អគ្គលេខាធិការNATO បាននិយាយថាអ៊ុយក្រែនអាចនឹងឈ្នះសង្រ្គាម ដោយបានអំពាវនាវឲ្យមានការគាំទ្រផ្នែកជំនួយសព្វាវុធបន្ថែមទៀតនិងអនុមត្តិឲ្យបានលឿននៃកគោលបំណងក្នុងការរំពឹងទុកដោយហ្វាំងឡង់និងស៊ុយអែដក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្ត។

អ៊ុយក្រែនបានឈ្នះជាបន្តបន្ទាប់ចាប់តាំងពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភះថ្ងៃទី២៤ ដោយបានបង្ខំឲ្យមេបញ្ជាការរុស្សីបោះបង់ការវាយចូលកាន់កាប់ទីក្រុងKyiv មុនពេលដែលបានកើនឡើងយ៉ាងលឿនក្នុងការបង្ខំពួកគេឲ្យចាកចេញពីទីក្រុងKharkiv ដែលជាទីក្រុងដ៏ធំទី២នៃអ៊ុយក្រែន។ការឈ្លានពានរបស់ទីក្រុងមូស្គូ ដែលគេហៅថាជាប្រតិបត្តិការយោធាពិសេស ដើម្បីដកអាវុធអ៊ុយក្រែននិងការពារពីពួកហ្វាស៊ីស ដែលបានជំរុញឲ្យសន្តិសុខអឺរ៉ុបមានការញាប់ញ័រ។ទីក្រុងKyiv នឹងសម្ព័ន្ធមិត្តលោកខាងលិចនិយាយថាការបញ្ជាក់ពីរបបហ្វាស៊ីសគឺជាលេសដែលគ្មានមូលដ្ឋានក្នុងការឈ្លានពាននៃសង្គ្រាមដែលគ្មានការបង្ករហេតុ។

លោកប្រធានាធិបតី ហ្វាំងឡង់ ដែលប្រទេសរបស់លោកមានព្រំប្រទល់រួមជាមួយរុស្សីប្រវែង១,៣០០គ.ម.  បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាប្រទេសរបស់លោកនឹងដាក់ពាក្យសុំចូលជាសមាជិកNATO ដែលជាការផ្លាស់ប្តូរនយោបាយដ៏ធំមួយដែលជំរុញដោយការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន គណបក្សកាន់អំណាចស៊ុយអែដនឹងចូលមកតាមក្រោយ។ ចាប់តាំងពីពាក់កណ្តាលខែមេសា កងកម្លាំងរុស្សីបានផ្តោតយ៉ាងខ្លាំងនៃកម្លាំងយោធារបស់ពួកគេក្នុងការព្យាយាមដើម្បីកាន់កាប់ខេត្ត២នៃតំបន់ភាគខាងកើតដែលគេស្គាល់ថាជាតំបន់Donbas បន្ទាប់ពីបរាជ័យមិនអាចវាយកទីក្រុងKyivបាន។

ការគណនារបស់ចារកម្មស៊ើបការណ៍សម្ងាត់យោធាអង់គ្លេស បាននិយាយថារុស្សីបានបាត់បង់ប្រហែលជា១/៣នៃកងទ័ពជើងគោករបស់ខ្លួនដែលបានដាក់ពង្រាយកាលពីខែកុម្ភះ។ការវាយប្រហាររបស់ខ្លួននៅក្នុងDonbas បានរងការបរាជ័យមិនបានតាមផែនការនិងទំនងជាមិនអាចរុលមកមុខបានលឿនក្នុងអម្លុងពេល៣០ថ្ងៃ ការគណនាបាននិយាយ។”សង្រ្គាមរុស្សីនៅអ៊ុយក្រែននឹងមិនអាចធ្វើទៅតាមផែនការដែល មូស្គូបានគ្រោងទុកនោះទេ “ អគ្គលេខាធិការ NATO លោក Jens Stoltenberg បាននិយាយ។

2022-05-15t193130z_1_lynxnpei4e0fl_rtroptp_3_ukraine-crisis-azovstal


 


ថ្ងៃចន្ទ, 16 ខែឧសភា 2022 14:31  គុន ច័ន្ទរដ្ឋា