BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Dj Wukong ចាក់សម្តែងបទ VannDa “ជំពូក១” នៅលើឆាក X-Cam Festival

ថ្ងៃអង្គារ, 14 ខែកុម្ភៈ 2023 10:34  BeeTube News

2023-02-14 10.25.19 (1)

កាលពីថ្ងៃទី១០ និងទី១១ ខែកុម្ភៈកន្លងទៅនេះ ការប្រគំតន្រ្តី X-Cam EDM Festival ដែលធ្វើឡើងនៅកោះពេជ្របានប្រមូលផ្តុំដោយកំពូលDj ល្បីៗលំដាប់ថ្នាក់ពិភពលោកជាច្រើននាក់។ ដោយក្នុងនោះមានដូចជា Timmy, Maily, AmberNa, BlasterJaxx, Get Loose និងWukong ជាដើម។ មិនតែប៉ុណ្ណោះផងដែរក៏មានការចូលរួមសម្តែងពីក្រុមរ៉េបផ័រកម្ពុជា Lacima Cartel ផងដែរ។ កត់សម្គាល់ឃើញថាមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពី Dj ជនជាតិសឹង្ហបុរីដ៏ល្បីមួយរូបដែលមានឈ្មោះថា Wukong បានធ្វើការបង្ហោះវីដេអូសម្តែងរបស់លោកផ្ទាល់នូវបទ«ជំពូក១»របស់លោកវណ្ណដានៅលើឆាកតន្រ្តី X-Cam Festival កាលពីថ្ងៃទី១២ ខែកុម្ភៈកន្លងទៅនេះនៅលើTik Tok ដោយវិដេអូនោះទទួលបានការចូលទស្សនារហូតដល់១លានដងឯណោះ។ 

2023-02-14 10.25.37

មហាជនជាច្រើននាក់បានសម្តែងអារម្មណ៍ស្ញប់ស្ញែងនិងកោតសរសើរយ៉ាងខ្លាំងដែលទីបំផុត Dj ដ៏ល្បីលំដាប់ថ្នាក់ពិភពលោកបានជ្រើសរើសបទលោកវណ្ណដាមកចាក់សម្តែងរាំយ៉ាងកក្រើកឆាក។ គួរបញ្ជាក់ផងដែរ Dj Wukong បានធ្វើដំណើរទេសចរណ៍សម្តែងការប្រគំតន្រ្តីនៅតាមបណ្តាប្រទេសនៅអាស៊ីជាច្រើនរួចមកហើយដែលមានដូចជាប្រទេសថៃ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងប្រទេសចិនជាដើម ហើយនេះក៏ជាកិត្តិយសដ៏វិសេសមួយដែលសិល្បករនៃប្រទេសកម្ពុជាបានមានឈ្មោះបោះសំលេងទៅលើឆាកអន្តរជាតិ។ ជាក់ស្តែងមិនតែលោកវណ្ណដាប៉ុណ្ណោះទេ ក៏នៅមានក្រុម Laci Ma Cartelផងដែរ ដែលបានធ្វើការសម្តែងផ្ទាល់រួមគ្នាលើឆាកជាមួយនឹងលោក Wukong។ តើទស្សនិកជនទាំងអស់គ្នាត្រៀមខ្លួនសំរាប់ការប្រគំតន្រ្តីពេលក្រោយៗទៀតហើយរឺនៅ? Let me know in your comment below!

2023-02-14 10.25.26

2023-02-14 10.25.52

2023-02-14 10.25.31

2023-02-14 10.25.41


 


ថ្ងៃអង្គារ, 14 ខែកុម្ភៈ 2023 10:34  BeeTube News