BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

DJ Sdey បង្ហាញខ្លួននៅក្នុងវីឌីអូឯកសារចម្រៀង Look Dad I made it របស់ Heng

ថ្ងៃចន្ទ, 12 ខែកញ្ញា 2022 11:54  BeeTube News

ទើបតែប្រឡួកក្នុងវិស័យ Hip Hop មួយរយៈពេលខ្លីសោះ លោកហេងបានចេញបទចំរៀងជាច្រើនបទបន្តបន្ទាប់គ្នាយ៉ាងគួរអោយចាប់អារម្មណ៍។ ឃើញថាត្រឹមរយៈពេល២ឆ្នាំមកនេះ លោកបានបញ្ចេញស្នាដៃបទចំរៀងខ្លួនឯងជាច្រើនបទបង្ហាញទស្សនិកជនអោយបានដឹងពីទេពកោសល្យ និងឆន្ទៈមហិច្ឆតារបស់លោកយ៉ាងមោះមុតនៅក្នុងវិស័យតន្រ្តី Hip Hop នៃស្រុកខ្មែរ។ ភាពអស្ចារ្យរបស់លោកក៏ធ្វើអោយលោកសំរេចបំណងក្លាយទៅជាសិល្បករឯករាជ្យមួយរូបប្រចាំ Smartដែលទទួលបានការនិយមស្តាប់បទចំរៀងច្រើនជាងគេនៅក្នុងឆ្នាំ២០២២។ បទចំរៀងមុនៗដែលលោកបានចេញផ្សាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសសន្ទុះក្នុងឆ្នាំ២០២២នេះតែម្តងមានដូចជា បទ COnut DOnut បទ Unknown បទជ័យជំះ បទអ៊ូ បទឧបមាថា បទតាប៉ែឡែទទេពធីតា និងបទNotebookដែលបកស្រាយរួមគ្នានឹងលោក Ran និងបទJustin ដែលបកស្រាយរួមគ្នានឹងលោក Moonlight។ 

301797767_663416148478899_246934358852270347_n

នៅពេលថ្មីនេះផងដែរ លោកហេងក៏បានប្រកាសចេញផ្សាយបទចំរៀងថ្មីចំនួន២បទបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ ដែលនៅក្នុងនោះមានបទ«Look Dad I made it» ដែលនឹងជិតចេញផ្សាយ និងបទកញ្ញា​​​LVដែលទើបនឹងចេញផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅនេះ។ មុននឹងចេញផ្សាយបទកញ្ញាLVផងដែរ លោកហេងក៏បានបញ្ចេញវីឌីអូ Teaser បទចំរៀង «Look Dad I made it» ដែលមានលក្ខណៈប្លែកជាវីឌីអូឯកសារ Highlight អំពីដំណើររបស់លោកក្នុងវិថីសិល្បៈចាប់ផ្តើមតាំងពីលោកដឹងក្តីម្ល៉េះ ដោយមានឪពុកគឺសិល្បកររ៉េបមួយរូបក្នុងប្រទេសកម្ពុជា គឺជាDjSdey។ ភាពមោទនភាពនឹងឪពុករបស់ខ្លួន និងការតាំងចិត្តធ្វើអោយឪពុកមានមោទនភាពចំពោះខ្លួនវិញ សាងអារម្មណ៍រំភើបរំជើបរំជួលនៅក្នុងវីឌីអូTeaser មួយនោះខ្លាំងណាស់។ ទស្សនិកជនជាច្រើនក៏រំពឹងចង់មើលវីឌីអូចំរៀងនោះពេញផងដែរ ព្រោះសំរាប់លោក Heng ក្រៅពីការពាំនាំយកនូវបទចំរៀងហើយ ក៏នៅបង្កប់នូវអារម្មណ៍មនោសញ្ចេតនាជ្រាលជ្រៅអោយអ្នកទស្សនាបានជ្រួតជ្រាបផងដែរ។ តោះកុំភ្លេចរង់ចាំទស្សនាជាមួយអេដមីនទាំងអស់គ្នាណា!


ថ្ងៃចន្ទ, 12 ខែកញ្ញា 2022 11:54  BeeTube News