កាលពីពេលថ្មីៗនេះ ការប្រកាសចាកចេញរបស់លោកសុត្ថិមុនីវណ្ណពីក្រុមហ៊ុនតន្រ្តីហង្សមាសមកកាន់ក្រុមហ៊ុនតន្រ្តី Galaxy Navatra បានធ្វើអោយមហាជនជាច្រើនមានការចាប់អារម្មណ៍។ ស្របពេលដែលបទរ៉េបថ្មីរបស់លោកទើបតែបានចេញផ្សាយនៅក្នុងផលិតកម្មថ្មី នៅក្នុងពេលជាមួយគ្នានេះលោកទេពពិសិដ្ឋដែលជាមិត្តរួមផលិតកម្មចាស់របស់លោកក៏ទើបតែទំលាក់បទរ៉េបរបស់ខ្លួនឯងថ្មីៗផងដែរនៅតាមពីក្រោយ ដែលធ្វើអោយមហាជនកាន់តែផ្ទុះមតិប្រទូសរ៉ាយឡើងថាហង្សមាសកំពុងចាប់ផ្តើមលើកទេពពិសិដ្ឋហើយខណៈដែលសុវត្ថិមុនីវណ្ណបានចាកចេញពីផលិតកម្ម។
តើនៅក្នុងបទចម្រៀងរ៉េបរបស់ពួកគេទាំងពីរនាក់កន្លងមកពិតជាអាចមានសកម្មភាព Disstrack គ្នាមែនដែររឺទេ?អ្នកលេងនៅបណ្តាញសង្គម Tik Tok មួយចំនួនបានចាប់ផ្តើមធ្វើការប្រៀបធៀបបទចម្រៀងរបស់ពួកគេទាំងពីរនាក់កន្លងមក ដូច្នេះទស្សនិកអាចពិចារណាឡើងដោយខ្លួនឯង។ សង្កេតឃើញថានៅក្នុងបទបទចម្រៀងរបស់លោកទេពពិសិដ្ឋមួយដែលមិនបានចេញផ្សាយជាផ្លូវការត្រឹមជាការរ៉េប Freestyle ប៉ុណ្ណោះដែលមានចំណងជើងថា«ធុញហ្អែងណាស់អានេះ» លោកបានច្រៀងឡកឡើយអំពីការចាកចេញពីទ្រនំមួយទៅកាន់ទ្រនំមួយទៀត។ចំណែកបទចម្រៀង «Don’t Compare» របស់លោកសុវត្ថិមុនីវណ្ណបាន Mention អំពីការហោះហើរដោយឯករាជ្យដូចសត្វឥន្រ្ទីចេញពីទ្រនំមួយទៅចក្រវាឡមួយទៀត។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះចម្រៀង Disstrack រវាងពួកគេទាំងពីរនាក់នេះ Let me know in your comment down below!