Disney បានប្រកាសថាខ្សែភាពយន្តដែលនៅសេសសល់របស់ខ្លួននៅឆ្នាំ ២០២១ នឹងត្រូវបានចេញផ្សាយទាំងស្រុងនៅក្នុងរោងភាពយន្តមុនពេលចាក់ផ្សាយនៅលើ Disney+។ ការសម្រេចចិត្តរបស់ Disney កាលពីថ្ងៃទី៨ ខែតុលា បង្ហាញថា ក្រុមហ៊ុនមានភាពជឿជាក់ថាទស្សនិកជនដែលទស្សនារោងកុននឹងវិលត្រលប់មកវិញទោះបីមានការកើនឡើងនៃ Covid-19 ដែលបណ្តាលមកពី Delta ទម្រង់ថ្មីក៏ដោយ។
ប្រធានក្រុមហ៊ុនចែកចាយប្រព័ន្ធផ្សព្វផ្សាយនិងការកំសាន្តរបស់ Disney លោក Kareem Daniel បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ដោយសារទំនុកចិត្តក្នុងការទស្សនាភាពយន្តបន្តមានភាពល្អប្រសើរ យើងទន្ទឹងរង់ចាំការទស្សនានៅតាមរោងភាពយន្ត ខណៈពេលដែលរក្សាភាពបត់បែនក្នុងការផ្តល់ជូនអតិថិជន Disney+ នូវអំណោយរបស់ Encanto នៅរដូវកាលឈប់សម្រាកនេះ” ។
"Encanto" ដែលជាខ្សែភាពយន្តគំនូរជីវចលអំពីគ្រួសារវេទមន្ត នៅប្រទេសកូឡុំប៊ី គួបផ្សំជាមួយនឹងតន្ត្រីដោយ Lin-Manuel Miranda ដែលនឹងមាននៅតាមរោងភាពយន្តទាំងអស់ក្នុងរយៈពេលមួយខែ បន្ទាប់ពីការចាក់បញ្ចាំងនៅថ្ងៃទី ២៤ ខែវិច្ឆិកា។ រឿងនេះនឹងមាននៅលើ Disney+ នៅថ្ងៃណូអែល។
ការចេញផ្សាយដែលបានគ្រោងទុកផ្សេងទៀតសម្រាប់ឆ្នាំនេះ នឹងមាននៅក្នុងរោងភាពយន្តទាំងស្រុងដែលមានរយៈពេល ៤៥ ថ្ងៃ។ ខ្សែភាពយន្ត “Eternals” របស់ Marvel នឹងមានចាក់បញ្ចាំងនៅរោងភាពយន្តថ្ងៃទី ៥ ខែវិច្ឆិកា ហើយរឿង “West Side Story” នឹងត្រូវចាក់បញ្ចាំងនៅរោងភាពយន្តថ្ងៃទី ១០ ខែធ្នូ។ "នៅពេលដែលការផ្សាយកាន់តែច្រើនក្លាយជារឿងធម្មតាថ្មី សម្រាប់ការមើលភាពយន្ត ដែលម្ចាស់រោងល្ខោនបានតស៊ូពាសពេញពិភពលោកដើម្បីដំណើរការដូចធម្មតា”។ “Shang-Chi” របស់ Marvel ដែលបានបើកចាក់បញ្ចាំងនៅក្នុងរោងភាពយន្តបានបំបែកកំណត់ត្រានៅ Box Office ដែលមានអ្នកទស្សនាច្រើននៅថ្ងៃទិវាពលកម្ម។ ខ្សែភាពយន្ត Marvel ដំបូងបង្អស់ដែលសម្តែងដោយកំពូលវីរបុរសកូនកាត់អាស៊ី-អាមេរិកកាំង ដែលរកចំណូលបាន ២៤៧.៦ លានដុល្លារនៅទូទាំងពិភពលោក ចាប់តាំងពីខ្សែភាពយន្តនេះត្រូវបានចេញផ្សាយកាលពីពីរសប្តាហ៍មុន ហើយឈរនៅកំពូលតារាង Box Office នៅក្នុងសប្តាហ៍ទី ២ ផងដែរ។ អ្នកទស្សនាជាច្រើនបានចាត់ទុកថា ការបើកដំណើរការដោយជោគជ័យនេះ គឺជាសញ្ញាលើកទឹកចិត្តសម្រាប់រោងភាពយន្តខ្នាតតូច។
Disney បានបញ្ចេញភាពយន្ត “Black Widow” របស់ Marvel ទាំងក្នុងរោងភាពយន្ត និងនៅលើ Disney+ ក្នុងខែកក្កដា។ តារាសម្តែងភាពយន្ត Scarlett Johansson បានប្តឹងក្រុមហ៊ុន Disney ដោយអះអាងថាការចាក់បញ្ចាំងដំណាលគ្នានេះ បានរំលោភលើកិច្ចព្រមព្រៀងប្រាក់ខែរបស់នាង ដែលបានផ្អែកលើការប្រមូលលទ្ធផលរបស់ Box Office៕
អត្តបទដកស្រង់ពី Ramishah Maruf
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង